ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​បញ្ចេញមតិ​សម្លា.ប់​ខ្លួន​” តំណាងរាស្ដ្រ​ម្នាក់​ថា​គេ​មិន​ឱ្យ​ស្ពាន​អ្នក​លឿង ឥឡូវនេះ​ជប៉ុន​ឱ្យ យកមុខ​ទៅ​ទុក​ឯណា?

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ក្នុងឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការស្ពាន​អាកាស​ក្បាលថ្នល់​ ទី​១ ថា “​សូមអ្នកនយោបាយ​ទាំងឡាយ​បើ​បានជា​ភូត ភូតសមុទ្រ​ទៅ កុំ​ភូត​ថ្លុក ភូត​ត្រ​ញំ​ង ។ បើ​ភូតសមុទ្រ​កុំ​លេង​ឈូង​សមុទ្រ លេង​សមុទ្រ អា​ត្ល​ង់​ទិ​ក ប៉ា​ស៊ី​ហ្វិ​ក​សមុទ្រ ឥណ្ឌា​តែ​ម្ដងទៅ​។ បើ​ភូត​ត្រឹម​ដៃសមុទ្រ ខេត្ដកោះកុង

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ក្នុងឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការស្ពាន​អាកាស​ក្បាលថ្នល់​ទី​១ ថា “​សូមអ្នកនយោបាយ​ទាំងឡាយ​បើ​បានជា​ភូត ភូតសមុទ្រ​ទៅ កុំ​ភូត​ថ្លុក ភូត​ត្រ​ញំ​ង ។ បើ​ភូតសមុទ្រ​កុំ​លេង​ឈូង​សមុទ្រ លេង​សមុទ្រ អា​ត្ល​ង់​ទិ​ក ប៉ា​ស៊ី​ហ្វិ​ក​សមុទ្រ ឥណ្ឌា​តែ​ម្ដងទៅ​។ បើ​ភូត​ត្រឹម​ដៃសមុទ្រ ខេត្ដកោះកុង ទៅ​មិន​រួច​ទេ ព្រោះ​ឧកញ៉ា​លី យ៉ុ​ង​ផាត់ កសាង​ស្ពាន​រួច​ហើយ​” ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា គួរ​ឱ្យ​សោកស្ដាយ ដែល​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ មានតំណាងរាស្ដ្រ​ម្នាក់​បាន​ឡើង​និយាយ​ថា គេមិន​ឱ្យ​ទេ​ស្ពាន​អ្នក​លឿង ។ ចុះ​ឥឡូវ​បើ​ជប៉ុនគេ​ឱ្យ ដូច្នេះ​តើ​អ្នកតំណាង​រាស្ដ្រ​ឯង​យកមុខទៅ​ទុក​នៅឯណា? បើ​និយាយ​ភូត​លើគោកដូច្នេះ ។ សិទ្ធិ​បញ្ចេញមតិ ប៉ុន្ដែ​បញ្ចេញ​នេះ គឺបញ្ចេញ​សម្លាប់​ខ្លួនឯង​ទេ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មានប្រសាសន៍​ថា នៅ​ពេល​នោះ​សម្ដេច​កំពុង​ធ្វើ ការ​ពិភាក្សា​ជាមួយ​លោក​អតីត​នាយក​រដ្ឋ មន្ដ្រី​ជប៉ុន ពេល​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​មេគង្គ​នៅជប៉ុន ។

ពេល​នោះ​គាត់​ធ្វើការ​ជំរុញ​ឱ្យ​សិក្សា សំរេច​អំពី​ការ​ធ្វើ​ស្ពាន​នេះ មុន​គាត់​លាលែង​ពី តំណែង​ប្រហែលជា​១០​ថ្ងៃ​តែ​ប៉ុណ្ណោះ គាត់ធ្វើការ​សំរេចចិត្ដ​ក្នុង​គណៈរដ្ឋមន្ដ្រី​ជប៉ុន ដើម្បីផ្ដល់​ស្ពាន​នេះ ។ ទាក់ទិន​នឹង​បញ្ហា​នេះ គេ​បាន​កត់សំគាល់ថា ជា​អ្នកនយោបាយ​ភូត រាប់​ទាំង​ការ​វាយ ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ជប៉ុន​ដែល​ធ្លាប់ សន្យា​ឱ្យ​ស្ពាន​អ្នក​លឿង​តាំងពី​ប៉ុន្មាន​ឆ្នាំ​រួចមក​ហើយ ។ ដូច្នេះ​កម្ពុជា​នឹង​បាន​ស្ពាន​អ្នកលឿង ហើយ​ស្ពាន​នេះ​មិន​គ្រាន់តែ​បាន​ត​ភ្ជាប់ ភ្នំពេញ ទៅ​ជាមួយ​ស្វាយ​រៀង ព្រៃវែង និង ខេត្ដ​ដទៃ​ទេ ប៉ុន្ដែ​នេះ​គឺជា​ស្ពាន​អាស៊ាន ហា​យ​វ៉េ អា​ចត​ភ្ជាប់​ធ្វើ​សមាហរណកម្ម គឺរបៀង​សេដ្ឋកិច្ច​ក្នុង​តំបន់ អនុ​តំបន់​មេគង្គ ដែល​ត​ភ្ជាប់​កម្ពុជា​-​វៀតណាម​-​ថៃ ទៅប្រទេស​ដទៃ​ទៀត​ដែល​ឆ្លងកាត់ ៕