ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា​ផ្តល់​អំណោយ និង​សង​​បំណុល​ទៅធនាគារ​ភូមិ ជំនួស​ស្ត្រី​ក្រីក្រ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ថា មក​ដល់​វេលា​ម៉ោង​១០ និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ នេះ ប្រតិភូ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា និង​ជា​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ថា មក​ដល់​វេលា​ម៉ោង​១០ និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ នេះ ប្រតិភូ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​​ដ៏​ខ្ពស់​ខ្ពស់​​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​​ចុះ​ទៅ​ដល់​ផ្ទះ​ស្ត្រី​ក្រីក្រ​​​ឈ្មោះ​អៀង គី​ម អាយុ​៤១​ឆ្នាំ និង​ប្តី​ឈ្មោះ​​ចក់ សៅ អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង់ស​ខ្នាយ ឃុំ​មហា​ប្ញ​ស្សី ស្រុក​គងពិសី ដែល​ត្រូវខាង​​ធនាគារភូមិ​ចាក់សោ​ផ្ទះ​​ដាក់​ស្លាក​លក់​ ​ខណៈ​យក​​លុយ​ទៅ​បង់​ឱ្យ​មិន​ទាន់​ពេល​កំណត់ ​។ កាកបាទក្រហមកម្ពុជារួម​ទាំង​អាជ្ញាធរ​ឃុំ​-​ស្រុក ​នឹង​ចុះ​ទៅ​ផ្ទះ​ស្ត្រី​ក្រីក្រដែលត្រូវ​​​ធនាគារ​ភូមិចាក់សោ​ដាក់​លក់

ក្នុង​​ឱកាស​នោះ គេ​ឃើញ​មាន​ការ​អមដំណើរ​ដោយ​លោកស្រី​ឱម ចាន់​ណា នាយិកា​សាខា​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ​, លោក​ឡុ​ង ហ៊​ន ប្រធាន​អនុ​សាខា​កាកបាទក្រហម​ស្រុក​គងពិសី រួម​ទាំង​លោក​មេឃុំ និង​ក្រុមប្រឹក្សា​ភូមិ បាន​​នាំ​​យក​​អំណោយ​​ជា​​ច្រើន​ជូន​​ដល់​​​គ្រួសារ​ស្ត្រី​ខាងលើ ។

ជា​បឋម អំណោយ​ដែល​ត្រូវ​ផ្តល់​​ជូន​​រួម​មាន អង្ករ​៣​បាវ​, មី​៣​កេស​, ត្រីខ​៣​យួរ​, មុង​៣, សារុង​៣, ភួយ​៣, ក្រមា​៣ ក្នុង​នោះ​បាន​​ជួយ​​ដោះស្រាយ​បំណុល​ជាមួយ​ធនាគារ និង​ធ្វើការ​ជួសជុលផ្ទះ​ជូន​បន្ថែម​ទៀត ។​ល​។

គួររំលឹកថា មុន​នេះ​បន្តិច ចៅហ្វាយស្រុក​គងពិសី​អន្តរាគមន៍​បើកទ្វារ​ផ្ទះ​ស្ត្រី​ក្រីក្រ​ដែល​ធនាគារ​ភូមិ​ចាក់សោ​ដាក់​លក់​វិញ​ហើយ