ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វិកលចរិត​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ពេទ្យ​មិន​ព្យាបាល ត្រូវ​បាន​លោកស្នងការ​មាន​ប្រតិកម្ម

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​ស្ត្រី​វិកល​ច​រិ​ក​ម្នាក់​​ដើរ​ឆ្លងផ្លូវ ​ត្រូវ​រថយន្ត​បុក​រង​របួសធ្ងន់​ ប៉ូ​លិស​ចរាចរ​ណ៍​ដឹក​យក​ទៅ​​ឱ្យ​មន្ទីរ​ពេទ្យ​បង្អែក​ជ័យ​​ជំនះ​ជួ​យសង្គ្រោះ ត្រូវបាននគរបាលប្រាប់ថា ​​​បែរ​ជា​ត្រូវ​គ្រូពេទ្យ​​​មិន​យកចិត្តទុកដាក់​ ក្នុង​កា​រសង្គ្រោះ​ជីវិត​ស្ត្រី​វិកល​ច​រិ​តនោះ ព្រោះ​ប្រហែល​​ក្រុម​គ្រូពេទ្យ​​ទាំង​នោះគិត​ថា ​ស្ត្រី​វិកល​ច​រិ​ក​នេះ​គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល​ ។

ដោយ​ក្តី​អាណិតអាសូរ​​ស្ត្រី​រង​គ្រាះ​វិកល​ច​រិ​ក ​ដែល​ត្រូវ​រថយន្ត​បុក​​រងរបួសធ្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​​ទៅ​ហើយ​ បែរជា​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុក្ខ​ដាក់​សង្គ្រោះ​ជីវិត ធ្វើ​​ឱ្យ​​លោក​អ៊ា​វ ​ចំរើន​ ស្នងការ​ខេត្តកណ្តាល​បញ្ជា​​ឱ្យ​​មន្ត្រី​ប៉ូ​លិស​ក្រោម​ឱវាទ​របស់​គាត់​​ប្រាប់​ទៅ​ក្រុម​គ្រូពេទ្យ​ទាំងនោះ ឆាប់​ព្យាបាល​ស្ត្រី​រង​គ្រាះ​វិកល​ច​រិ​ក​នោះ​ភ្លាម ​មិន​ថា​អស់​លុយ​ប៉ុន្មាន​ក្នុង​ថ្លៃ​ព្យាបាល​ទេ​ លោក​ជា​អ្នក​ចេញ​ទាំង​អស់ ​ទើប​ធ្វើ​ឱ្យ​​ក្រុម​គ្រូពេទ្យ​ទាំង​នោះ​ឮ​ ក៏​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​​​វិកល​ច​រិ​ក​នោះ​ភ្លាម​ដោយ​យកចិត្តទុកដាក់​ថែម​ទៀត​​ផង​ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ លោក​អ៊ា​វ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល ​បាន​ដាក់​បញ្ជា​ឱ្យ​កម្លាំង​របស់​លោក​ជួយ​មើលថែ​ព្យាបាល​ស្ត្រី​​អាយុ​​២៧​ឆ្នាំ​ម្នាក់ ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ កាលពី​វេលា​ម៉ោង​​ជិត​១២​យប់ថ្ងៃ​ទី១៧​ កុម្ភៈ ២០១៦ ស្ថិត​​នៅ​ចំណុច​មុខ​រោង​ចក្រ​ដើម​ត្នោត ​លើ​កំណាត់​ផ្លូវ​លេខ​១១៥ ​ស្ថិត​ក្នុងភូមិ​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ​ដោយសារ​រថយន្ត​មួយ​គ្រឿង ​បើក​បុក​ទាំង​កំរោល​ នៅ​ពេល​ស្ត្រី​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ ។

លោកស្នងការ​បាន​ប្រាប់​​កម្លាំង​របស់​លោក​ឱ្យ​ជម្រាប​ទៅ​ដល់​លោកគ្រូ​ពេទ្យ​​នៅ​ក្នុង​មន្ទីរពេទ្យ​ជ័យ​ជំនះ​ឯ​ក្រុង​តា​ខ្មៅ​ថា​ ព្យាបាល​អស់​លុយ​ប៉ុន្មាន​ ក៏​ដោយ​លោក​ជា​អ្នក​ចេញ​ប្រាក់​ទាំងអស់​ ។ ការ​ដាក់​បទបញ្ជា​នេះ ​បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ថា ​លោក ឡា​ង លន់​ អធិការរង​ក្រុង​តា​ខ្មៅ​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​យក​ស្ត្រី​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ​ហើយ​ក្រុម​គ្រូពេទ្យ​មិន​រវល់​សង្គ្រោះ​អ្នកជំងឺ​ ។