ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី ៦ យ៉ាង ដើម្បីបង្រៀនកូនអ្នកឱ្យមានសីលធម៌ការងារល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្តាយភាគច្រើនបានព្យាយាមបង្រៀនកូនៗឱ្យមានក្រមសីលធម៌ការងារល្អ ទោះបីជាមិនសូវទទួលបានជោគជ័យក៏ដោយ ដូចជារៀបចំខោអាវកុំឱ្យដាក់គ្រប់កន្លែង ជូតសម្អាតផ្ទះឱ្យបានស្អាត រៀបចំបន្ទប់គេងឱ្យមានសណ្តាប់ធ្នាប់ និងធ្វើកិច្ចការឱ្យបានម៉ត់ចត់ជាដើម ។ ឪពុកម្តាយខ្លះប្រហែលជាមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចនៅពេលថៅកែរបស់កូនប្រាប់អ្នកថា…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយភាគច្រើនបានព្យាយាមបង្រៀនកូនៗឱ្យមានក្រមសីលធម៌ការងារល្អ ទោះបីជាមិនសូវទទួលបានជោគជ័យក៏ដោយ ដូចជារៀបចំខោអាវកុំឱ្យដាក់គ្រប់កន្លែង ជូតសម្អាតផ្ទះឱ្យបានស្អាត រៀបចំបន្ទប់គេងឱ្យមានសណ្តាប់ធ្នាប់ និងធ្វើកិច្ចការឱ្យបានម៉ត់ចត់ជាដើម ។ ឪពុកម្តាយខ្លះប្រហែលជាមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចនៅពេលថៅកែរបស់កូនប្រាប់អ្នកថា «កូនប្រុសរបស់អ្នកជាមនុស្សឧស្សាហ៍ព្យាយាម ហើយប្រឹងប្រែងធ្វើការ និងមានសីលធម៌ល្អ» ។ ប្រយោគមួយនេះជាតន្ត្រីដ៏ពីរោះបំផុតក្នុងត្រចៀកឪពុកម្តាយ ។

ហេតុអ្វី អ្នកចង់ឱ្យកូនក្លាយជាអ្នកធ្វើការងារពិបាកៗ ហើយមានក្រមសីលធម៌ការងារល្អ ? ពីព្រោះក្មេងៗដែលជាមនុស្សឧស្សាហ៍ព្យាយាមមានសមត្ថភាពសម្រេចបាននូវសក្តានុពលពេញលេញ ។ ខាងក្រោមនេះ គឺជាវិធី ៦ យ៉ាងដើម្បីបង្រៀនកូនអ្នកឱ្យមានក្រមសីលធម៌ការងារល្អ ៖

១. បង្កើតឱកាសសម្រាប់កូនៗរបស់អ្នកដើម្បីធ្វើការពីវ័យក្មេង និងញឹកញាប់ ៖ ចាប់ផ្តើមជាមួយការងារតូចតាចសម្រាប់កូនតូចៗ ហើយឈានទៅរកការទទួលខុសត្រូវបន្ថែមទៀតនៅពេលពួកគេធំឡើង ។

២. កុំជួលការងារលំបាកទាំងអស់ ៖ ឪពុកម្តាយខ្លះជួលអ្នកថែទាំផ្ទះ អ្នកថែសួនជាដើម អ្នកបោកខោអាវ ហើយមិនឱ្យកូនធ្វើការងារទាំងនោះឡើយ ។ កុំបញ្ឆោតខ្លួនឯងឱ្យគិតថា ជំនាញពិតប្រាកដដែលពួកគេកំពុងប្រើ (បោចស្មៅ លាងចាន បោសផ្ទះ) នឹងមិនផ្តល់អត្ថប្រយោជន៍ដល់ពួកគេនៅពេលក្រោយ ។ ការរៀនក្រោកពីដំណេកហើយធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ ទោះវាជាអ្វីក៏ដោយ វាសំខាន់ចំពោះភាពជោគជ័យរបស់ពួកគេនាពេលអនាគត ។

៣. ចាត់ទុកការសិក្សារបស់ពួកគេជាកន្លែងបណ្តុះបណ្តាលសីលធម៌ការងារ ៖ ជាទូទៅសាលារៀន គឺជាការងាររបស់កូនអ្នក ។ វាជាបរិយាកាសល្អប្រសើរសម្រាប់ការអភិវឌ្ឍក្រមសីលធម៌ការងារដែលនឹងបម្រើពួកគេបានល្អនៅពេលក្រោយ ។

៤. អនុញ្ញាតឱ្យពួកគេជួបផលវិបាកដោយសារបរាជ័យក្នុងការខិតខំធ្វើការ ៖ ពួកគេកាន់តែឆាប់ធ្វើបែបនេះ ការឈឺចាប់កាន់តែតិច ។ ការពិន័យ គឺជារឿងល្អសម្រាប់កូនរបស់អ្នក ។ បើគេមិនធ្វើការដែលអ្នកដាក់ឱ្យ សូមកុំឱ្យមើលទូរទស្សន៍ លេងជាមួយមិត្តភក្តិ ឬកាត់បន្ថយលុយប្រចាំថ្ងៃជាដើម ។

៥. យកគំរូតាមក្រមសីលធម៌ការងារជាប់លាប់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ៖ មិនចាំបាច់រៀបរាប់លម្អិតនៅទីនេះទេ ព្រោះម៉ាក់តែងតែខិតខំធ្វើគំរូដាក់កូនជានិច្ច ព្រោះដឹងថា កូនរបស់អ្នកមើលអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ រួមទាំងក្រមសីលធម៌ការងាររបស់អ្នក ។

៦. ចាត់ទុកការមានក្រមសីលធម៌ការងារជាធាតុនៃចរិតលក្ខណៈ ៖ ការមានក្រមសីលធម៌ការងាររឹងមាំធ្វើឱ្យមនុស្សម្នាក់គួរឱ្យទុកចិត្ត ។ សូមចាប់អារម្មណ៍លើកូនៗរបស់អ្នកថា វាសំខាន់ដែលអាចពឹងផ្អែកបានទាំងក្នុងអាជីព និងទំនាក់ទំនងរបស់ពួកគេ ។ ក្រមសីលធម៌ការងារ គឺជាធាតុមួយនៃចរិតលក្ខណៈរបស់ពួកគេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។