កម្សត់ណាស់! គ្រូប្រដាល់ ឈិន ក្វាន់ចៃ ឈឺធ្ងន់ គ្មានលទ្ធភាពទៅមន្ទីរពេទ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងផ្ទះយ៉ាងកម្សត់នៅស្រុកកំណើតស្ថិតនៅក្នុងខេត្តព្រៃវែង ដែលជាផ្ទះថ្មសាងសង់មិនទាន់រួច អតីតកីឡាករ
រាជធានីភ្នំពេញ ៖ ក្នុងផ្ទះយ៉ាងកម្សត់នៅស្រុកកំណើតស្ថិតនៅក្នុងខេត្តព្រៃវែង ដែលជាផ្ទះថ្មសាងសង់មិនទាន់រួច អតីតកីឡាករ
រាជធានីភ្នំពេញ ៖ ក្នុងផ្ទះយ៉ាងកម្សត់នៅស្រុកកំណើតស្ថិតនៅក្នុងខេត្តព្រៃវែង ដែលជាផ្ទះថ្មសាងសង់មិនទាន់រួច អតីតកីឡាករ និងជាគ្រូបង្វឹករបស់កីឡាករល្បីឈ្មោះជាច្រើនរូប គឺលោកគ្រូ ឈិន ក្វាន់ចៃ នៅតែមានសភាពឈឺធ្ងន់នៅនឹងមួយកន្លែងនៅឡើយទេ។
យោងតាមវីដេអូ Live របស់លោកវីជេ ហេរ៉ូ ដែលបានចុះទៅដល់ស្រុកលោកគ្រូឈិន ក្វាន់ចៃ បានឱ្យដឹងថា លោកគ្រូ ឈិន ក្វាន់ចៃ នៅតែមានសភាពគួរឱ្យព្រួយបារម្ភ ខណៈដែលលោកហេរ៉ូ ដែលជាអ្នកអត្ថាធិប្បាយប្រដាល់អះអាងថា កំពុងស្វែងរកលទ្ធភាពបញ្ជូនលោកគ្រូទៅកាន់មន្ទីរពេទ្យ។
លោក វីជេ ហេរ៉ូ ដែលបានទៅដល់ផ្ទះលោកគ្រូ តាំងពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ មុននេះ លោកបានបញ្ជាក់ថា លោកគ្រូឈិន ក្វាន់ចៃ មានអាការៈមិនខុសពីមនុស្សស្លា.ប់មួយចំហៀងនោះទេ ដោយគ្រាន់តែលោកនៅកម្រើកខ្លួនបានខ្លះ ហើយអាចអោយគេគ្រាហ៍អោយក្រោកអង្គុយបានតិចតួច។ មកទល់ពេលនេះ លោកគ្រូ កាន់តែមានកម្លាំងខ្សោយដេកនៅនឹងកន្ទេលតែមួយកន្លែង ហើយជម្ងឺលើសឈាមក៏ធ្វើទុក្ខខ្លាំង បណ្ដាលអោយលោកគឺប្រៀបដូចជាមនុស្សស្លា.ប់មួយចំហៀងខ្លួន ព្រោះភាគច្រើន គឺសូម្បីតែដៃជើងក៏ពិបាកកំរើក។
លោកហេរ៉ូ បន្តថា លោកគ្រូឈិន ក្វាន់ចៃ ស្ដាប់បាន តែនិយាយតបតមិនសូវបានទេ ហើយគោលបំណងរបស់ភរិយាលោកគ្រូគឺចង់នាំលោកគ្រូមកមន្ទីរពេទ្យ ប៉ុន្តែមិនមានលទ្ធភាព ។ លោកហេរ៉ូ កំពុងតែប្រកូកប្រកាស និងសិក្សាពីលទ្ធភាពនាំលោកគ្រូមកមន្ទីរពេទ្យ ដោយលោកថា បើចង់នាំលោកទៅកាន់មន្ទីរពេទ្យ គឺលុះត្រាតែមានសប្បុរសជនណាមួយឈរមុខ ឬតម្រូវអោយលោកចេញមុខរៃអង្គាសរាល់ថ្ងៃ ដើម្បីយកលុយអោយលោកគ្រូព្យាបាល។
លោកហេរ៉ូថា លោកគ្រូឈិន ក្វាន់ចៃ គួរអោយអាណិតណាស់ ព្រោះក្រៅពីឈឺច្រើនមុខហើយ មើលទៅគ្រួសាររបស់លោក ក៏មិនដឹងបានអ្នកណាជួយអ្នកណាផងដែរ។ លោកកាន់តែសង្វេគនៅពេលដែលលោកគ្រូ ឈិន ក្វាន់ចៃ និងគ្រួសារត្រេកអរ បន្ទាប់ពីលោកបានប្រគល់ថវិកាជាជំនួយដែលរកបានមកប្រគល់ជូននាពេលនេះ។ លោកថា ថវិកាទាំងនោះមិនគ្រាន់តែនឹងជួយបញ្ហាថ្នាំសង្កូវរបស់លោកគ្រូតែម្យ៉ាងប៉ុណ្ណោះទេ តែក៏ជួយសម្រួលដល់ការលំបាករបស់លោកគ្រូនៅក្នុងពេលនេះមួយផ្នែក។
លោកថា ស្ថានភាពរបស់លោកគ្រូ ឈិន ក្វាន់ចៃ ប្រសិនបើមានអ្នកជួយ Share ដំណឹងនេះអោយច្រើនៗ គឺមិនខ្វះអ្នកជួយនោះទេសម្រាប់អ្នកជួយលោកគ្រូអោយបានទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែគឺបណ្ដាលមកពីមិនសូវមានអ្នកជួយចែករំលែក នៅពេលមានអ្នកណាម្នាក់ប្រកូកប្រកាសបង្ហោះពីលោកគ្រូ ទើបមកដល់ពេលនេះ ស្ថានភាពឈឺរបស់លោកគ្រូ គឺនៅតែពិបាក ព្រោះតែចង់ទៅពេទ្យជំនាញ តែខ្វះលទ្ធភាព។ លោកជំរុញ អោយមានការចូលរួមលើកទឹកចិត្តដល់គ្រូប្រដាល់មួយរូបនេះ ស្របពេលដែលលោកគ្រូកំពុងត្រូវការ ហើយលោកថា បើមានលទ្ធភាពចូលសម្រាកក្នុងពេទ្យឯកទេសទាន់ពេល គឺពិតជាជាហើយអាចត្រឡប់មកកាន់សង្វៀនប្រដាល់ដូចដើម។
គួរបញ្ជាក់ផងដែរថា លោកគ្រូ ឈិន ក្វាន់ចៃ គឺជាគ្រូបង្វឹកនៅក្លឹបម្កុដរាជសីហ៍ ដោយកូនសិស្សរបស់លោករួមមាន កីឡាករ រឿង សោភ័ណ្ឌ ជាដើម។ លោកគ្រូត្រូវបានគេស្គាល់ថា គឺជាគណៈកម្មការផ្ដល់ពិន្ទុ ហើយកាលនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដំណើរការ លោកគឺជាអ្នកវ៉ៃជួង និង ជាអ្នកបណ្ដើរកីឡាករគូរបរទេសមកាន់សង្វៀន។ ក្នុងករណីដែលមានការប្រកួតដណ្ដើមខ្សែក្រវាត់ លោកគ្រូ ឈិន ក្វាន់ចៃ រមែងជាអ្នកកាន់ខ្សែក្រវាត់នោះ ឡើងលើសង្វៀន។ ករណីឈឺធ្ងន់របស់លោកមិនមែនជាលើកទី១នោះទេ គឺកាលពី២ឆ្នាំមុន លោកក៏មានសភាពឈឺធ្ងន់បែបនេះម្ដងដែរ ប៉ុន្មានពេលស្វះស្វែងរកលទ្ធភាពហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជំនាញ ទើបជាសះស្បើយ។
កីឡាករ រឿង សោភ័ណ្ឌ ក៏ត្រូវគេឃើញបង្ហោះសារស្នើអោយមានការជួយដល់លោកគ្រូរបស់ខ្លួនផងដែរ បន្ទាប់ពីលោកគ្រូឈិន ក្វាន់ចៃ ស្រាប់តែមានបញ្ហាជំងឺធ្វើទុក្ខបែបនេះម្ដងទៀត ហើយមើលទៅធ្ងន់ធ្ងរជាងមុន។ ហ្វេនហ្វេនមិនតិចនោះទេ បង្ហាញក្ដីបារម្ភចំពោះស្ថានភាពជំងឺរបស់លោកក្នុងពេលនេះ ស្របពេលដែលវ័យរបស់លោកគ្រូក៏ច្រើនដែលកាន់តែឌ្រុឌទ្រោមផង ទើបធ្វើអោយជំងឺរបស់លោកគ្រូហាក់មើលទៅធ្ងន់ធ្ងរជាងមុន។
រឿង សោភ័ណ្ឌ បានបង្ហោះសារថា សូមជួយដល់លោកគ្រូរបស់លោកដែលកំពុងតែជួបការលំបាកផង។ លោកថា លោកគ្រូរបស់លោក គឺជាមនុស្សម្នាក់ដែលបង្ហាត់គុណខ្មែរមកដល់កីឡាករជាច្រើនរូប ហើយលោកគ្រូក៏តស៊ូជួយដល់គុនខ្មែរផងដែរ ដោយកន្លងមកធ្លាប់រត់ម៉ូតូឌុបមកចិញ្ចឹមកូនសិស្សនៅក្នុងក្លឹប។ លោកថា លោកគ្រូតស៊ូព្រោះតែស្រលាញ់វិស័យប្រដាល់ ប៉ុន្តែចុងក្រោយ លោកគ្រូបែរត្រូវដេកឈឺគ្មានលុយចូលពេទ្យដែលត្រូវជំនាញ។ លោកថា លោកគ្រូ ឈិន ក្វាន់ចៃ គឺជាបុគ្គលដែលតស៊ូដើម្បីគុនខ្មែរ ហើយលោកក៏ជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិនាពេលកន្លងមកផងដែរ៕
ចែករំលែកព័តមាននេះ