ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ PSG ប្រាប់​ហេតុផល​ប្តូរ Messi ចេញ ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង

2 ឆ្នាំ មុន

បារាំង ៖ កីឡាករ Lionel Messi បាន​បង្ហាញ​ទឹកមុខ និង​កាយវិការ​មិន​ពេញ​យ៉ាង​ខ្លាំង នៅ​ពេល​ត្រូវ​លោក Mauricio

បារាំង ៖ កីឡាករ Lionel Messi បាន​បង្ហាញ​ទឹកមុខ និង​កាយវិការ​មិន​ពេញ​យ៉ាង​ខ្លាំង នៅ​ពេល​ត្រូវ​លោក Mauricio Pochettinode សម្រេចចិត្ត​ប្តូរ​រូបគេ​ចេញ​នៅ​នាទី​៧៥ ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG យកឈ្នះ​លើ​ក្រុម Lyon ដោយ​លទ្ធផល ២-១​។

ជំនួប​ស​ប្តា​ហ៍​ទី​៦​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Parc des Princes កាលពី​យប់មិញ ក្រុម​ភ្ញៀវ Lyon បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៥៤ រកបាន​ដោយ​ខ្សែបម្រើ Lucas Paqueta​។ មុន​ពេល​ម្ចាស់ផ្ទះ PSG វាយបក​២​គ្រាប់​យកឈ្នះ​វិញ ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Neymar នៅ​នាទី​៦៦ ដោយ​បាល់​ប៉េ​ណា​ល់​ទី និង​ខ្សែប្រយុទ្ធ Mauro Icardi នៅ​នាទី​៩០+៣​។

នៅ​ក្នុង​ជំនួប​នេះ Messi ត្រូវ​បាន​ដាក់​ជា​ជម្រើស​១១​នាក់​ដំបូង ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៥ គ្រូបង្វឹក Mauricio Pochettino បាន​សម្រេចចិត្ត​ប្តូរ​រូបគេ​ចេញ និង​ជំនួស​ដោយ​ខ្សែការពារ Achraf Hakimi ត្រឡប់​វិញ​។ ដែល​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៤​ឆ្នាំ​រូប​នេះ មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​ចប់​ការ​ប្រកួត លោក Pochettino បាន​ពន្យល់​យ៉ាង​ច្បាស់​ពី​មូលហេតុ​សម្រេចចិត្ត​បែប​នេះ ដោយ​លោក​បាន​និយាយ​ថា «​យើង​បាន​សំរេចចិត្ត​ដក Messi ចេញ ដោយសារ​តែ​ខ្លាច​គេ​ជួប​បញ្ហា​របួស​។ យើង​មានការ​ប្រកួត​ដ៏​សំខាន់​នៅ​ពេល​ខាង​មុខ ហើយ​យើង​ត្រូវ​តែ​ការពារ​គាត់​។ ទាំងនេះ​គឺជា​ការ​សម្រេចចិត្ត​សម្រាប់​ក្រុម​ទាំងមូល ហើយ​អ្នក​រាល់គ្នា​ដឹង​ថា យើង​មាន​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ​»​។

ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​៦​ស​ប្តា​ហ៍​កន្លង​មក PSG បន្ត​ឈរ​នៅ​កំពូល​តារាង ដោយ​ប្រកួត​ឈ្នះ​ទាំងអស់​មាន​១៨​ពិន្ទុ​ពេញ តាម​ពីក្រោយ​ដោយ​ក្រុម Marseille ដែល​មាន​១៣​ពិន្ទុ និង​ក្រុម Lens ដែល​មាន​១២​ពិន្ទុ​៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ