ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិន័យធរ​ពួក​ខ្លះ​ប្រកបដោយ​អគតិ​៤​យ៉ាង

2 ឆ្នាំ មុន

នៅ​ក្នុង​វិន័យ​បិដក​លេខ​១៣​មាន​សម្តែង​អំពី​ភិក្ខុ​ជា​វិន័យធរ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​លម្អៀង​ដោយ​អគតិ​៤​យ៉ាង ហើយ​សម្តែង​នូវ​សភាវៈ​មិនមែន​ធម៌ ថា​ជា​ធម៌ សម្តែង​នូវ​ធម៌​ថា​មិនមែន​ជា​ធម៌ សម្តែង​នូវ​សភាវៈ​មិនមែន​វិន័យ ថា​ជា​វិន័យ និង​សម្តែង​នូវ​វិន័យ​ថា​មិនមែន​ជា​វិន័យ​ជាដើម ។ ការ​សម្តែង​ប្រកបដោយ​អគតិ​បែប​នេះ​ឈ្មោះ​ថា ប្រតិបត្តិ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា…

នៅ​ក្នុង​វិន័យ​បិដក​លេខ​១៣​មាន​សម្តែង​អំពី​ភិក្ខុ​ជា​វិន័យធរ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​លម្អៀង​ដោយ​អគតិ​៤​យ៉ាង ហើយ​សម្តែង​នូវ​សភាវៈ​មិនមែន​ធម៌ ថា​ជា​ធម៌ សម្តែង​នូវ​ធម៌​ថា​មិនមែន​ជា​ធម៌ សម្តែង​នូវ​សភាវៈ​មិនមែន​វិន័យ ថា​ជា​វិន័យ និង​សម្តែង​នូវ​វិន័យ​ថា​មិនមែន​ជា​វិន័យ​ជាដើម ។

ការ​សម្តែង​ប្រកបដោយ​អគតិ​បែប​នេះ​ឈ្មោះ​ថា ប្រតិបត្តិ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​គ្នា ដើម្បី​មិនមែន​ជា​សេចក្តីចម្រើន​ដល់​ជន​ច្រើន​គ្នា ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

ភិក្ខុ​ជា​វិន័យធរ​កាលបើ​លុះ​ក្នុង​អគតិ​ទាំងឡាយ​មាន​ឆន្ទាគតិ​ជាដើម ឈ្មោះ​ថា​ជា​អ្នករក្សា​ខ្លួន​ដែល​មាន​កុសលធម៌​ជីក​គាស់​រំលើង​ចោល​ចេញ​ផង ឈ្មោះ​ថា ជា​អ្នក​ប្រកបដោយ​ទោស​ផង ប្រកបដោយ​សេចក្តី​តិះដៀល​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង ឈ្មោះ​ថា​រង​នូវ​អកុសលកម្ម​ដ៏​ច្រើន​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ