ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្តានុ​ពល​ផលិត​កម្ម​ស្រូវ​ក្រុម​ហ៊ុន​កម្ពុជា​ចុះកុង​ត្រា​លក់​ឱ្យ​ក្រុម​ហ៊ុន​ម៉ាឡេស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដ៏​មាន​សក្តានុ​ពល​បំផុត ក្នុង​ការ​ធ្វើ​ផលិត​កម្ម​ដំណាំ​ស្រូវ កាល​ពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា ក្រុម​ហ៊ុន SCHAMRICE CAMBODIA PTE, LTD (SCPL) បាន​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​លើ​​​ការ​វិនិ​យោគ​ផលិត​កម្ម​ស្រូវ​ជា​មួយ​ ក្រុម​ហ៊ុន BERNAS ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​​​បាន​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​ម៉ាឡេ​ស៊ី នៅ​សណ្ឋា​គារ​​អាំង​ទែរកុង​ទី​ណង់​តាល់។ ពិធី​​ចុះ​ហត្ថ​លេខា​នេះ

រាជធានីភ្នំពេញ ៖ ដោយ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដ៏​មាន​សក្តានុ​ពល​បំផុត ក្នុង​ការ​ធ្វើ​ផលិត​កម្ម​ដំណាំ​ស្រូវ កាល​ពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា ក្រុម​ហ៊ុន SCHAMRICE CAMBODIA PTE, LTD (SCPL) បាន​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​លើ​​​ការ​វិនិ​យោគ​ផលិត​កម្ម​ស្រូវ​ជា​មួយ​ក្រុម​ហ៊ុន BERNAS ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​​​បាន​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​ម៉ាឡេ​ស៊ី នៅ​សណ្ឋា​គារ​​អាំង​ទែរកុង​ទី​ណង់​តាល់។ ពិធី​​ចុះ​ហត្ថ​លេខា​នេះ​ធ្វើ​ឡើង​ដោយ​ម្ចាស់​ភាគ​ហ៊ុន​ចំនួន​៣​ ដែល​ភាគី​កម្ពុជា​មាន​ម្ចាស់​ភាគ​ហ៊ុន​ចំនួន​២ គឺ​លោក​ឆាយ ជីង​ហ៊ាង​ និង​លោក​ដួង គឹម​ឡាយ។ ចំណែក​ភាគី​ម៉ាឡេ​ស៊ី គឺ​លោក Noorhisham Bin Nordin ដែល​លោក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​​​លើ​ផ្នែក​ឧស្សាហ​កម្ម​ស្រូវ និង​​រោង​ចក្រ​កិន​ស្រូវ​នៅ​ម៉ាឡេ​ស៊ី។

ចំណុច​សំខាន់​លើ​ការ​ចុះ​ហត្ថ​លេខា​នេះ​​ផង​ដែរ មិ​ន​ត្រឹម​តែ​ធ្វើ​ការ​វិនិ​យោគ​លើ​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី​មួយ​មុខ​នោះ​ទេ សំខាន់​គឺ​ការ​រួម​គ្នា​បង្កើត​បណ្តាញ​ឧស្សាហ​កម្ម​ស្រូវ​នៅ​ប្រទេស​កម្ពុជា ឱ្យ​បាន​ខ្លាំង​ក្លា​ទ្វេ​ឡើង។ លោក​ដួង គឹម​ឡាយ នាយក​រង​ក្រុម​ហ៊ុន SCPL បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជំហាន​ដំបូង​ស្ថិត​នៅ​ក្នុង​ការ​សាក​ល្បង SCPL នឹង​ធ្វើ​ការ​​នាំ​អង្ករ​ទៅ​កាន់​ម៉ាឡេ​ស៊ី ឱ្យ​បាន​១​ម៉ឺន​២​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ បន្ទាប់​មក​នឹង​មាន​ការ​វិនិ​យោគ​​​ក្នុង​ទឹក​ប្រាក់​រហូត​ដល់​ទៅ​៨​លាន​ដុល្លារ​សហ​​រដ្ឋ​អាមេ​រិក ដើម្បី​​កសាង​ម៉ាស៊ី​ន​កិន​ស្រូវ និង​ផលិ​ត​គ្រាប់​ពូជ​នៅ​ខេត្ត​កំពង់​ចាម និង​​គំរោង​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​​គឺ​​ SCPL នឹង​ប្រើ​ប្រាស់​ថវិកា​គំរោង​ដែល​មាន​ចំនួន​សរុប​រហូត​ដល់​ទៅ​៥០០​លាន​ដុល្លារ​​អាមេ​រិក។

ក្រុម​ហ៊ុន SCHAMRICE CAMBODIA PTE, LTD បាន​បង្កើត​​ឡើង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១០ ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​​​កម្ម។ រហូត​មក​ដល់​ពេល​នេះ​ SCPL បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ដ៏ធំ​មួយ​របស់​ប្រទេស​​កម្ពុជា ក្នុង​ការ​​ទទួល​សិទ្ធិ​ផ្តាច់​មុខ និង​បាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​ម៉ាឡេ​ស៊ី ក្នុង​ការ​នាំ​អង្ករ​​ចេញ​​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី។ ក្រុម SCPL មាន​គំនិត​ផ្តួច​ផ្តើម​យ៉ាង​ធំ​ធេង​ក្នុង​ការ​ធ្វើ​ឧស្សាហ​កម្ម​លើ​ផលិត​​កម្ម​ស្រូវ​នៅ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​​​ណា​​ជំរុញ​ឱ្យ​មាន​ការ​​​ផលិត​ដែល​អាច​នាំ​អង្ករ​ចេញ​បាន​កាន់​តែ​​ច្រើន​ឡើង។ គោល​បំណង​ទាំង​នេះ​​សម​ស្រប​ទៅ​​នឹង​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា នឹង​នាំ​ស្រូវ​ចេញ​ទៅ​កាន់​​ប្រទេស​​ក្រៅ​​​ឱ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នេះ ក្រុម​ហ៊ុន SCHAMRICE CAMBODIA PTE, LTD ដែល​ទទួល​​បាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​ប្រទេស​ម៉ាឡេ​ស៊ី ​ពិត​ជា​ផ្តល់​នូវ​អត្ថ​​ប្រយោជន៍​យា៉ង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​អភិ​វឌ្ឍន៍​ផលិត​កម្ម​ស្រូវ​ និង​ឧស្សាហ​កម្ម​អង្ករ​នៅ​កម្ពុជា ហើយ​បាន​ធ្វើ​ឱ្យ​​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​អស់​នូវ​សក្តានុ​ពល​របស់​ខ្លួន ដើម្បី​ឱ្យ​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​​សំខាន់​មួយ​នៅ​ក្នុង​ពិភព​លោក។

ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ SCPL ​មាន​​ផែន​ការ​ជា​យុទ្ធ​សាស្ត្រ​សំខាន់ៗ​ជា​ច្រើន គឺ​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ដៃ​គូ​សហ​គមន៍​​ផលិត​ឱ្យ​​បាន​ច្រើន​ ហើយ​នៅ​ពេល​សហ​គម​ន៍​ទាំង​នោះ​ផ្តល់​នូវ​សេច​ក្តី​ទុក​ចិត្ត​​ហើយ​នោះ SCPL នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដូច​ជា​ការ​ផ្តល់​គ្រាប់​ពូជ​ ផ្តល់​ជី មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​​ជួយ​ផ្នែក​បច្ចេក​ទេស ដើម្បី​ឱ្យ​ប្រជា​កសិ​ករ​របស់​​យើង​មាន​លទ្ធ​ភាព​ផលិត​ឱ្យ​បាន​ច្រើន​ទ្វេ​ឡើង។ ប្រទេស​កម្ពុជា ​មាន​ប្រជា​ជន​៥៩​ភាគ​រយ​​ពឹង​​ផ្អែក​ទៅ​លើ​របរ​កសិ​កម្ម។ មាន​របាយ​ការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​កម្ពុជា​មាន​ស្រូវ​ប្រមាណ​​២,៥​ទៅ​៣​លាន​តោន តែ​ស្រូវ​មួយ​ចំនួន​ត្រូវ​​បាន​លួច​រត់​ពន្ធ​លក់​ទៅ​​ឱ្យ​​ប្រទេស​​ជិត​ខាង ហើយ​ថែម​ទាំងត្រូវ​​បាន​គេ​កែ​​ច្នៃ​លក់​នៅ​​​ជុំ​វិញ​ពិភព​លោក​ទៀត​ផង។ SCPL មាន​បំណង​សំខាន់​បំផុត គឺ​ចង់​ឱ្យ​ប្រជា​កសិ​ករ​ខ្មែរ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​​ជំរុញ​ការ​​ធ្វើ​ផលិត​កម្ម​ស្រូវ​ឱ្យ​បាន​ខ្លាំង​ក្លា ដើម្បី​​​លើក​កំពស់​សេដ្ឋ​កិច្ច​​ជាតិ​ផង​ ក៏​ដូច​ជា​​លើក​ស្ទួយ​ជីវ​ភាព​រស់​​នៅ​ក្នុង​ក្រុម​គ្រួសារ​ឱ្យ​បាន​រុង​រឿង​ថែម​ទៀត​ផង៕