ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អំពាវនាវឲ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួនលោក​សេង សារី និងលើកទឹកចិត្តវិភាគបន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​និ​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​តុលាការ​បញ្ឈប់​ដីកា​ចាប់ខ្លួន លោក សេង សារី បន្ទាប់​ពី​ស្តាប់​ហេតុផល​បកស្រាយ​រួច និង​លើកទឹកចិត្ត​ឲ្យ​វិភាគ​បន្ត…

រាជ​ធា​និ​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​តុលាការ​បញ្ឈប់​ដីកា​ចាប់ខ្លួន លោក សេង សារី បន្ទាប់​ពី​ស្តាប់​ហេតុផល​បកស្រាយ​រួច និង​លើកទឹកចិត្ត​ឲ្យ​វិភាគ​បន្ត ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២១​ថា​« ក្រោយ​ពី​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​ការ សម្ភាសន៍​របស់​លោក បណ្ឌិត សេង សារី ជាមួយ​កាសែត The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ បកស្រាយ​ពន្យល់​អំពី​គោលបំណង​នៃ​ការ វិភាគ​អំពី​សេនា​រី​យោ ៦​ចំណុច កាលពី​ថ្ងៃ​ទី ២១ កក្កដា ២០២១​ថា «​ជា​ការ​វិភាគ​បែប​សេនា​រី​យោ​» ហើយ​ដែល​ការ​បកស្រាយ​នេះ​មាន​លក្ខណៈ​សម​ហេតុផល និង​អាច​ទទួលយក​បាន​ក្នុង​នាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​អំពាវនាវ​អោយ​ស្ថាប័ន​តុលាការ​ពិនិត្យ​ពិចារណា​ក្នុង​ការ បញ្ឈប់​ដីកាចាប់ខ្លួន​លោក បណ្ឌិត សេង សារី​»​។

ទន្ទឹម​នឹង​នេះ សម្តេច​ក៏​សូម​លើកទឹកចិត្ត​អោយ​លោក បណ្ឌិត សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​បន្ត​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​កា​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ។ ខ្ញុំ​ក៏​អំពាវនាវ​អោយ​ភរិយា កូន និង​ឪពុក​ម្តាយ​របស់​បណ្ឌិត សេង សារី កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ។

សូម​ជម្រាប​ថា កាលពី​ពេល​កន្លង​មក លោក​បណ្ឌិត សេង សារី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ការ​ផ្តួចផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​ទៅ​រួច ឬ​មិន​រួច? ។ លោក​បណ្ឌិត ៖ ខ្ញុំ​សូម​សាកល្បង​វិភាគ​ថា តើ​កម្លាំង​៦ ដែល​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​អាច​ងើបឡើង​តាម​ការ​អំពាវនាវ​របស់ លោក សម រង្សី ដែរ​ឬទេ? ហើយ​វា​អាច​ទៅ​រួច​ដែរ​ឬទេ បើ​លោក សម រង្សី អំពាវនាវ? ។ កំលាំង​ដែល​អាច​ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន ៦ ធំ​ៗ​រួម​មានៈ
១. កំលាំង​អ្នកគាំទ្រ​គណបក្សប្រឆាំងៈ កំលាំង​មួយ​នេះ​កំពុង​គ្រប់គ្រង​យ៉ាង​ណែន គៀបសង្កត់ សម្ល​ត់ និង​កំពុង​គម្រាមកំហែង​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្សកាន់អំណាច ហើយ​មេដឹកនាំ​នៃ​កំលាំង​នេះ​ត្រូវ​បាន​បំបែក​ផង​ដែរ ។ ប៉ុន្តែ​កំលាំង​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កំលាំង​ស្មោះត្រង់​ស្មោះត្រង់ និង​មោះមុត ដូច្នេះ​កំលាំង​នេះ​អាច​ងើបឡើង​នៅ​ពេល​លោក សម រង្សី អំពាវនាវ ។
២. កំលាំង​មហាជនៈ កំលាំង​មហាជន សំដៅ​ទៅ​លើ​ពលរដ្ឋ​ទូទៅ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ ហើយ​ដែល​រង​អ​យុ​ត្តិ​សង្គម កា​រំលោភ​បំពាន ការ​ជិះជាន់ និង​ពោរពេញ​ដោយ​ការ​ឈឺចាប់ ។ កំលាំង​នេះ កំពុង​ងើបឡើង​តិចតួច ដោយសារ​តែ​ពួក​គេ​ទាល់តែ​ប៉ះ​សាច់​ខ្លួនឯង​បាន​ឈឺ ហើយ​ងើប​តវ៉ា ដូច្នេះ​កំលាំង​អាច​ងើបឡើង លុះត្រាតែ​ទំហំ​អយុត្តិធម៌​សង្គម និង​វិសមភាព​សង្គម​រីក​រាលដាល​ទូ​ទាំង​ប្រទេស ។

៣. កំលាំង​យុវជនៈ កំលាំង​យុវជន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កសាង​សមត្ថភាព ចំណាកស្រុក និង​ខ្លះ​វង្វេង​នឹង​សម្ភារ​និយម កំលាំង​នេះ​នៅ​រាយ​ប៉ាយ តែ​កំលាំង​នេះ​អាច​ងើបឡើង​បាន​លុះត្រា​ណា​តែ​ទំហំ​គ្មាន​ការងារ​ធ្វើ​កើតឡើង​ទូ​ទាំង​ប្រទេស ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាល​បាន​ជម្រុញ​ឲ្យ​យុវជន​ចេញ​ធ្វើការ​ក្រៅប្រទេស ដើម្បី​បញ្ជា​ស​វិបត្តិ​គ្មាន​ការងារ​ធ្វើ​នេះ​បាន​យ៉ាង​ជោគជ័យ ។

កំលាំង​នេះ​អាច​គាំទ្រ​ការ​អំពាវនាវ​លោក សម រង្សី ក្នុង​ករណី​ប្រទេស​ដែល​ទទួល​ពលករ​ខ្មែរ មាន​វិ​បិត្ត​ការងារ​ដែរ ហើយ​ដេញ​យុវជន​ទាំងនោះ​ត្រឡប់​ឲ្យ​មក​ស្រុក​វិញ ។ ឧ​. គ្រាន់តែ​ពលករ​នៅ​ថៃ​មាន​ជាង ២ លាន​នាក់ បើ​ថៃ​មាន​វិបត្តិ​ការងារ ពួក​គេ​នឹង​ត្រឡប់​មក​កម្ពុជា ហើយ​អាច​ចូលរួម​ជាមួយ​ការ​អំពាវនាវ​របស់​លោក​សម រង្សី បើ​ពួក​គេ​នៅ​កម្ពុជា​មិន​មានការ​ងារ​ធ្វើ ។
៤. កំលាំង​ផ្ទៃក្នុង​គណបក្សកាន់អំណាចៈ បើសិនជា​មានការ​បែកបាក់​ដូច​អ្នកវិភាគ​មួយ​ចំនួន​និយាយ​មែន កំលាំង​ដែល​បែក​អាច​ចាប់ដៃ​ជាមួយ​កំលាំង​ប្រឆាំង ហើយ​ចូលរួម​តាម​ការ​អំពាវនាវ​របស់​លោក សម រង្សី​។

៥. កំលាំងប្រដាប់អាវុធៈ មាន​ព័ត៌មាន​តិច​ណាស់ ក្នុង​កងកំលាំងប្រដាប់អាវុធ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ពួក​គេ​ក៏​រង​នៅ​អំពើ​អយុត្តិធម៌​ក្នុង​ការ​បំពេញការងារ​ច្រើន​ដែរ ហើយ​បច្ចុប្បន្ន​វិវាទ​រវាង​មេទ័ព​ជំនាន់​មុន និង​ទ័ព​ជំនាន់​ថ្មី ក៏​កំពុង​តែ​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​គ្មាន​សញ្ញាណ​ពិតប្រាកដ​ថា កងទ័ព​នឹង​អាច​ចូលរួម នៅ​ពេល​ដែល​លោក សម រង្សី​អំពាវនាវ​នោះ​ទេ ។ ប៉ុន្តែ​ក៏​គ្មាន​នរណា​អាច​ទស្ស​ទាយ​បាន​ឡើយ​ចំពោះ​កំលាំង​មួយ​នេះ ។

៦. កំលាំង​អន្តរជាតិ និង​ប្រទេស​ជិតខាងៈ អន្តរជាតិ​បាន​បង្ហាញ​សញ្ញាណ​មិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​តាំងពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ហើយ​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​ឃើញ​ភូមា ថៃ និង​កម្ពុជា​ធ្លាក់​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ដូច​បច្ចុប្បន្ន​នេះ​ទេ ក្នុង​ករណី​នេះ បើ​ស្ថានភាព​នយោបាយ​នៅ​ថៃ​មានការ​ប្រែប្រួល​តាម​រយៈ​ការ​លូកដៃ​ចូល​របស់​អា​មេ​រិ​ក ហើយ​លោក សម រង្សី អាច​ចូល​មក​បោះទីតាំង​នៅ​លើ​ទឹកដី​ថៃ​បាន​នោះ កំលាំង​ពលករ​ជាង ២​លាន​នាក់ អាច​ចូល​រូ​មតា​មការ​អំពាវនាវ​របស់​លោក សម រង្សី​។

ដូច្នេះ​លទ្ធភាព​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ​អាច​ទៅ​រួច លុះត្រាតែ ៖ ១. កំលាំង​លើស​ពី​៣​ក្នុង​ចំណោម​កំលាំង​ទាំង​៦ ងើបឡើង​ព្រម​គ្នា ២. បើ​រដ្ឋាភិបាល​មិន​បន្ធូ​បន្ថយ​បរិយាកាស​នយោបាយ ធានា​យុត្តិធម៌​សង្គម ឈប់​រំលោភ​បំពាន​ពលរដ្ឋ ធ្វើទុក្ខបុកម្នេញ​អ្នកមាន​គំនិត​ផ្ទុយ និង​ឲ្យ​កម្ពុជា​ត្រឡប់​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ ស្ថានភាព​ពិតជា​ពិបាក​ប៉ាន់ស្មាន​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ