Man City បានត្រឹមប្រកួតស្មើ Southampton ជាមួយស្ថិតិដ៏អាក្រក់បំផុតមួយ
អង់គ្លេស ៖ Manchester City ខកខានឱកាសយកបាន៣ពិន្ទុដ៏សំខាន់ពីសប្តាហ៍ទី៥ នៃក្របខណ្ឌ Premier League ក្រោយបញ្ចប់
អង់គ្លេស ៖ Manchester City ខកខានឱកាសយកបាន៣ពិន្ទុដ៏សំខាន់ពីសប្តាហ៍ទី៥ នៃក្របខណ្ឌ Premier League ក្រោយបញ្ចប់
អង់គ្លេស ៖ Manchester City ខកខានឱកាសយកបាន៣ពិន្ទុដ៏សំខាន់ពីសប្តាហ៍ទី៥ នៃក្របខណ្ឌ Premier League ក្រោយបញ្ចប់ការប្រកួតជាមួយ Southampton ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា។
ជំនួបធ្វើឡើងក្នុងកីឡដ្ឋាន Etihad កាលពីយប់មិញ ម្ចាស់ផ្ទះ Man City ធ្វើមិនបានល្អទាល់តែសោះ ទោះមានការគ្រប់គ្រងបាល់ច្រើនជាងក្នុងការប្រកួតនេះយ៉ាងណាក៏ដោយ ក៏មិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ Southampton បានឡើយ។ ខណៈខ្សែបម្រើប្រយុទ្ធ Raheem Sterling មានឱកាសរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោង ប៉ុន្តែត្រូវបដិសេធដោយប្រព័ន្ធ VAR ដោយសារស្ថិតនៅជំហរ Offside។
ជាមួយលទ្ធផលនេះ Man City កំពុងឈរនៅលេខ២បណ្តោះអាសន្ន មាន១០ពិន្ទុស្មើគ្នាជាមួយ Manchester United, Chelsea និង Everton ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៣ពិន្ទុ។
ក្រុមរហស្សនាមមេឃខៀវបានបញ្ចប់ការប្រកួតនេះ ជាមួយមានស្ថិតិអាក្រក់បំផុត ដោយពេញ៩០នាទីស៊ុតបាល់ចំគោលដៅ (On Target) លើគូប្រកួតបានតែ១លើកប៉ុណ្ណោះ ដែលនេះជាកំណត់ត្រាអាក្រក់បំផុតលើកទី២ រយៈពេល៤ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់លោក Pep Guardiola បន្ទាប់ពីស្មើការប្រកួត ០-០ ជាមួយនិងក្រុម Stoke City កាលពីឆ្នាំ ២០១៧។
លោក Pep Guardiola បានថ្លែងក្រោយបញ្ចប់ការប្រកួតថា «ជានិច្ចកាលនៅពេលមានការប្រកួតធ្វើបានមិនល្អ ខ្ញុំក៏មានអារម្មណ៍មិនល្អដែរ។ អ្នកគាំទ្រមកទីនេះ ដើម្បីមើលការប្រកួតដ៏ល្អមួយ។ ប៉ុន្តែនៅពេលដែលរឿងនេះមិនកើតឡើង ខ្ញុំមានអារម្មណ៍ថាមានកំហុស ព្រោះយើងលេងមិនបានល្អ»៕ (ដកស្រង់ពី Squawka Football)
ចែករំលែកព័តមាននេះ