ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ក្នុង​ទី​អាវ​កាស​​ចំនួន​៤​នាក់​វិល​ត្រឡប់​មក​ផែនដី​វិញ​(វីដេអូ)

2 ឆ្នាំ មុន

យានអវកាស​DRAGON​របស់​ក្រុមហ៊ុន​SPACEX​អា​មេ​រិ​ក បាន​វិល​ត្រឡប់​មក​ដល់​ផែនដី​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៨​កញ្ញា ក្រោយ​ពី​ស្ថិត​ក្នុង​លំហ​អវកាស អស់​ពេល​៣​ថ្ងៃ ដែល​នោះ​ជា​ជោគជ័យ​ដំបូង​សម្រាប់​បេសកកម្ម​អវកាស​

សហរដ្ឋអាមេរិក ៖ យានអវកាស​DRAGON​របស់​ក្រុមហ៊ុន​SPACEX​អា​មេ​រិ​ក បាន​វិល​ត្រឡប់​មក​ដល់​ផែនដី​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៨​កញ្ញា ក្រោយ​ពី​ស្ថិត​ក្នុង​លំហ​អវកាស អស់​ពេល​៣​ថ្ងៃ ដែល​នោះ​ជា​ជោគជ័យ​ដំបូង​សម្រាប់​បេសកកម្ម​អវកាស​ជា​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​អវកាសយានិក​អាជីព​ណា​ម្នាក់​ទៅ​ជាមួយ​។

យានអវកាស​DRAGON​អាច​ចុះ​ដោយសារ​ខែល​ទែ​រ​មិ​ក​របស់​ខ្លួន បន្ទាប់​មក​ទប់​ដោយ​ឆ័​ត្រ​យោង​ធំ​៤​។ ការ​ចុះ​របស់​យាន​នោះ​គឹ​ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ក្នុង​ដែនទឹក​នៃ​រដ្ឋ​ផ្ល​រី​ដា ត្រង់​កន្លែង​គ្រោងទុក​និង​តាម​ពេល​ម៉ោង​ដែល​បាន​កំណត់ គឹ​ម៉ោង​២៣​និង​០៦​នាទី​ម៉ោង​សកល ត្រូវ​នឹង​ម៉ោង​១៩​និង​០៦​នាទី​ម៉ោង​ក្នុងស្រុក​។

ក្រោយ​ការ​ចុះ​ប​ន្តិ​តរបស់​យាន​នោះ មេបញ្ជាការ​យាន មហាសេដ្ឋី​JARED ISAACMAN​៉​ដែល​គោលបំណង​របស់​លោក​គឹ​ចង់​បើកទ្វារ​ទី​អវកាស​បន្តិច​ថែម​ទៀត​ថ្លែង​ថា នេះ​គឺជា​ដំណើរ​ដ៏​វិសេសវិសាល​បំផុត​សម្រាប់​យើង​ហើយ​នោះ​ជា​ការ​ចាប់ផ្ដើម​។

នាវា​របស់​ក្រុមហ៊ុន​SPACEX​បាន​មក​ស្រង់​យានអវកាស​នេះ មុន​ពេល​បើកទ្វារ​។ អ្នកដំណើរ​ទាំង​៤​នាក់​មាន​ទឹកមុខ​ញញឹម​ពព្រាយ​និង​លើកដៃ​គ្រវី​ឡើង​លើ ជា​សញ្ញា​នៃ​ក្ដី​សប្បាយ​ដោយ​នាំ​គ្នា​ចេញ​បន្តបន្ទាប់​ពី​យាន​។

លោក​JARED ISAACMAN​អាយុ​៣៨​ឆ្នាំ​ជា​ថៅកែ របស់​សហគ្រាស​មួយ​ខាង​សេវាកម្ម​ហិរញ្ញវត្ថុ និង​ជា​អ្នក​បើក​យន្តហោះ​។ លោក​បាន​ចំណាយ​ប្រាក់​ច្រើន​សិប​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​SPACEX​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ទី​អវស​នោះ​។ លោក​បាន​ចែករំលែក​កៅអី​៣​ទៀត​​នៃ​យាន ដល់​មនុស្ស​៣​នាក់​គឺ​លោកស្រី​HAYLEY ARCENEAUX ជំនួយការ​ពេទ្យ​អាយុ​២៩​ឆ្នាំ ក្លាយជា​នារី​អា​មេ​រិ​ក​វ័យក្មេង​ជាងគេ​ដែល​ទៅ​កាន់​ទី​អវកាស​។

មនុស្ស​ម្នាក់​ទៀត​គឺ​លោកស្រី​សាស្ត្រាចារ្យ​SIAN PROCTOR អាយុ​៥១​ឆ្នាំ រួច​ម្នាក់់​ទៀត​គឹ​អតីត​ទាហាន​កងទ័ពអាកាស​អា​មេ​រិ​ក​លោក​CHRIS SEMBROSKI​អាយុ​៤២​ឆ្នាំ​។ អ្នក​ទាំង​៤​បាន​ស្ថិត​ក្នុង​ទី​អវកាស​៣​ដ្ងៃ​ហោះហើរ​ជុំវិញ​ផែនដី​ដោយ​ឡើង​ទៅ​ខ្ពស់​ជាង​ស្ថានីយ​អវកាស​អន្តរជាតិ​ISS រហូត​ដល់​កម្ពស់​៥៩០​គីឡូម៉ែត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ