ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​មិន​អាច​ចូល​រៀន​បាន ស្រប​ពេល​អា​ហ្វ​ហ្កា​នី​ស្ថាន​បើក​អនុ​វិទ្យាល័យ​ឡើង​វិញ

2 ឆ្នាំ មុន

អា​ហ្វ​ហ្កា​នី​ស្ថាន ៖ ក្មេង​ស្រី​មិន​អាច​ត្រឡប់​ចូល​រៀន​វិញ​បាន​ឡើយ ខណៈ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បើក​ដំណើរការ​អនុ​វិទ្យាល័យ​

អា​ហ្វ​ហ្កា​នី​ស្ថាន ៖ ក្មេង​ស្រី​មិន​អាច​ត្រឡប់​ចូល​រៀន​វិញ​បាន​ឡើយ ខណៈ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បើក​ដំណើរការ​អនុ​វិទ្យាល័យ​ឡើង​វិញ ដោយ​ក្នុង​នោះ​មាន​តែ​ក្មេង​ប្រុស និង​គ្រូបង្រៀន​ប្រុស​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​បន្ទប់រៀន​។ នេះ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​។

សិស្សសាលា​ស្រី​ជា​ច្រើន​បាន​ប្រាប់ BBC ថា សម្រាប់​ពួក​គេ​គឺ​ដូច​ជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ​មិន​អាច​វិល​ត្រឡប់​មក​វិញ​។ ហើយ​អ្វី​ៗ​នៅ​ពេល​នេះ មើលទៅ​កំពុង​តែ​ស្ថិត​នៅ​ទី​ងងឹត​ខ្លាំង​ណាស់​។

បច្ចុប្បន្ន​គ្រប់​គ្នា​កំពុង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ពី​ការ​វិល​ត្រឡប់​មក​វិញ នៃ​របប​ដឹកនាំ​កាលពី​ទស​វត្ស​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​ពួក​តា​លី​បង់​បាន​រឹតត្បិត​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ក្មេង​ស្រី និង​ស្ត្រី​គ្រប់​រូប​។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​តា​លី​បង់​ដែល​បាន​កាន់​អំណាច​កាលពី​ខែ​មុន​បាន​និយាយ​ថា ពួក​គេ​កំពុងធ្វើការ​ងារ ដើម្បី​ឈាន​ដល់​ការ​សម្រេចចិត្ត​លើ​បញ្ហា​នេះ​។ ហើយ​ក្រោម​រដ្ឋាភិបាល​ថ្មី​របស់​ពួក​គេ មន្ត្រី​តា​លី​បង់​អះអាង​ថា ស្ត្រី​គ្រប់​រូប​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សិក្សា និង​ធ្វើ​ការងារ​ស្រប​តាម​ការ​បកស្រាយ​របស់​ក្រុម​អ្នក​ច្បាប់​នៃ​សាសនា​អ៊ី​ស្លា​ម​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ស្ត្រី​គ្រប់​រូប​ត្រូវ​បាន​បញ្ជា​ឱ្យធ្វើ​ការងារ​ពី​ផ្ទះ​រហូត​ដល់​ស្ថានភាព​សន្តិសុខ​ប្រសើរ​ឡើង​វិញ​។ ស្រប​ពេល​ក្រុម​យុទ្ធ​ជនតា​លី​បង់ បាន​វាយ​ដុំ​លើ​ក្រុម​ស្ត្រី​ព្យាយាម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាលបណ្តោះអាសន្ន ដែល​មាន​តែ​បុរស​ជា​អ្នកបម្រើ​ការ​។ ខណៈ​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ក្រុម​តា​លី​បង់​បាន​បិទ​ក្រសួង​កិច្ចការ​នារី ហើយ​បាន​ជំនួស​ដោយ​នាយកដ្ឋាន​ដែល​ធ្លាប់​អនុវត្ត​គោលការណ៍​លទ្ធិ​សាសនា​ដ៏​តឹងរ៉ឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ