សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរមណ្ឌលគិរីរឹតបន្តឹងសន្តិសុខ
ខេត្តមណ្ឌលគិរី ៖ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរីរឹតបន្តឹងសន្តិសុខដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សម្តេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ កុម្ភៈ ក្នុងឱកាសដែលសម្តេចក្រឡាហោមអញ្ជើញជាអធិបតីផ្លាស់ប្តូរ និងផ្ទេរភារកិច្ចអភិបាលខេត្តមណ្ឌលគិរី ដោយលោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ឡើងកាន់តំណែងជាអភិបាលខេត្តជំនួសលោក អេង ប៊ុនហ៊ាង ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា ក្នុងឱកាសនោះដែរ សម្តេចប្រមុខមហាផ្ទៃក៍បានអំពាវនាវឲ្យគោរពច្បាប់ចរាចរណ៍និងជំរុញឲ្យអាជ្ញាធរធ្វើយ៉ាងណាសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យទាន់ពេលវេលា ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៍បានស្នើឲ្យអភិបាលខេត្តមណ្ឌលគិរីដែលទើបឡើងកាន់តំណែងថ្មីទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនផងដែរ ៕
ចែករំលែកព័តមាននេះ