ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ជម្រុញ​ការបណ្ដេញ​ពួក​អន្តោប្រវេសន៍​ចេញ​តាម​យន្តហោះ(​វីដេអូ)

2 ឆ្នាំ មុន

រដ្ឋាភិបាល​អា​មេ​រិ​ករប​ស់លោក​ចូ​បៃ​ដិ​ន ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែ​​កញ្ញា ឆ្នាំ២០២១ នេះ​ថា សង្វា​ក់​នៃ​ការ​ចាប់​បណ្ដេញ​ចេញ​តាម​យន្តហោះ ជនអន្តោប្រវេសន៍​ជាង​១០.០០០​នាក់​ដែល​ប្រមូលផ្ដុំ​គ្នា​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ នៅ​ក្រោម​ស្ពាន​

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​អា​មេ​រិ​ករប​ស់លោក​ចូ​បៃ​ដិ​ន ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែ​​កញ្ញា ឆ្នាំ២០២១ នេះ​ថា សង្វា​ក់​នៃ​ការ​ចាប់​បណ្ដេញ​ចេញ​តាម​យន្តហោះ ជនអន្តោប្រវេសន៍​ជាង​១០.០០០​នាក់​ដែល​ប្រមូលផ្ដុំ​គ្នា​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ នៅ​ក្រោម​ស្ពាន​មួយ​នៃ​រដ្ឋ​តិច​សាស់​ នឹង​ត្រូវ​ជម្រុញ ។

ជនអន្តោប្រវេសន៍​ទាំងនោះ​ពិសេស​ជនជាតិ​ហៃ​ទី បាន​មក​ដល់ទី​ក្រុង​ DEL RIO ​រដ្ឋ​តិច​សាស់​ដោយ​ឆ្លងកាត់​ទន្លេ​ RIO GRANDE មក​ពី​ម៉ិ​ក​ស៊ិ​ក​។ មាន​ត្រឹម​មិន​ដល់​២.០០០​នាក់​ផង​កាលពីដើម​ស​ប្ដា​ហ៍ ចំនួន​ពួក​អន្តោប្រវេសន៍​បាន​ឡើង​ដល់​ជាង​១០.៥០០​នាក់​នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​។ នេះ​ជា​តួ​លេខ​ប្រកាស​ដោយ​អភិបាលក្រុង BRUNO LOZANO​ ជាប់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ដែល​នឹង​មាន​អ្នក​មក​ដល់​ថ្មី​ៗ​ទៀត​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អា​មេ​រិ​ក​អះអាង​ថា នឹង​ទទួល​បាន​មធ្យោបាយ​ដឹក​ជញ្ជូន​ថែម​ទៀត ដើម្បី​ជម្រុញ​សង្វា​ក់​និង​បង្កើន​សមត្ថភាព​នៃ​ការ​ដឹក​ពួក​អន្តោប្រវេសន៍​ចេញ​តាម​យន្តហោះ ទៅ​កាន់​ហៃ​ទី​និង​គោលដៅ​ដទៃ​ៗ​ទៀត នា​៧២​ម៉ោង​ខាង​មុខ​នេះ​។

បណ្ដា​រូបភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ជនអន្តោប្រវេសន៍​ទាំងនេះ ប្រមូលផ្ដុំ​គ្នា​ក្រោម​ស្ពាន​មួយ ក្រោម​កម្ដៅថ្ងៃ​ក្ដៅហែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ញ៉ាំ​ង​ឲ្យ​ពួក​ប្រឆាំង​នៃ​គណបក្ស​សាធារណរដ្ឋ ព្រមទាំង​ពួក​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ ស្នើ​ដល់​លោក​បៃ​ដិ​ន ឲ្យ​ដោះស្រាយ​ដោយ​ឆាប់រហ័ស នូវ​សភាពការណ៍​។ អភិបាលក្រុង​ DEL RIO ​បាន​ចេញ​ការ​ប្រកាស​អាសន្ន ហើយ​នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ បាន​បិទ​ស្ពាន​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​។

ចលាចល​នយោបាយ​ និង​អសន្តិសុខ​នៅ​ហៃ​ទី​បន្ថែម​ការ​រញ្ជួយ​ដី កាលពី​ខែសីហា​ ដែល​បំផ្លាញ​ភាគ​និរតី​ប្រទេស​នេះ សម្លាប់​មនុស្ស​ដល់​ជាង​២.២០០​នាក់ មនុស្ស​ប្រមាណ​ជា​៦៥០.០០០​នាក់​បន្ត​លើកគ្នា​សំដៅ​មក​កាន់​ដែនដី​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ