ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ែមាស ៖ ក្រុមហ៊ុនចំនួន ៧ ទទួលបានអាជ្ញាបណ្ណអាជីវកម្ម និង ២៦ ទៀតរុករកនៅតំបន់ផ្សេងៗគ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលរដ្ឋឱ្យដឹងថា រហូតមកដល់ពេលនេះក្រសួងបានផ្តល់អាជ្ញាធរប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន ៧ និងចំនួន ២៦…

រាជធានីភ្នំពេញ ៖ មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលរដ្ឋឱ្យដឹងថា រហូតមកដល់ពេលនេះក្រសួងបានផ្តល់អាជ្ញាធរប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន ៧ និងចំនួន ២៦ ទៀត បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ។ នៅក្នុងនោះមាន ក្រុមហ៊ុនខ្លះឈានដល់ការវាយតម្លៃអាចបង្កើតរោចក្រចម្រាញ់រ៉ែមាស ។

ចំពោះ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់អូស្រ្តាលី  ដែលបានបង្កើតរោងចក្រចម្រាញ់មាសលើកដំបូងរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២១ នោះ រហូតដល់ខែកញ្ញានេះបានចម្រាញ់រ៉ែមាសបានជាង ៤៥០ គីឡូក្រាម ។ 

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលប្រតិបត្តិការឧស្សាហកម្មរ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានចម្រាញ់រ៉ែមាសមានចំនួន ៤០ ដុំ ដែលស្មើនឹង ៤៥២ គីឡូក្រាមគិតត្រឹមខែកញ្ញានេះ ។ដំណើរការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនមួយនេះ មានដំណើររលូនទៅមុខ ។

លោកអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ៧ បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែមាស និងចំនួន ២៦ ទៀត បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ស្របពេលក្រុមហ៊ុនខ្លះឈានដល់ការវាយតម្លៃអាចបង្កើតរោចក្រចម្រាញ់រ៉ែមាសបាន តួយ៉ាង Mesco Gold Cambodia ។ ក្រុមហ៊ុន Mesco Gold Cambodia ដែលមានទីតំាងស្ថិតនៅភូមិស្រារ៉ុង ឃុំយ៉ាទុង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២ គីឡូម៉ែត្រការ៉េ ។ ប៉ុន្តែក្រុមហ៊ុនមានសិទ្ធិធ្វើប្រតិបបបត្តិការអាជីវកម្មធនធាន រ៉ែលើទំហំផ្ទៃដីត្រឹម ១ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ក្រៅពីនោះក្រុមហ៊ុនមានសិទ្ធិត្រឹមតែអនុវត្តការសិក្សាស្រាវជ្រាវបន្ថែម និងសិក្សាសមិទ្ធិលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែសម្រាបឈានទៅរកការពង្រីកផលិតកម្មនាពេលអនាគត ។

លោក អ៊ឹង ឌីប៉ូឡា ឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានរៀបចំ និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ប៉ុន្តែពុំទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយទេ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន ។ យោងតាមរបាយការណ៍ ក្រុមហ៊ុន បានវាយតម្លៃថា បរិមាណធនធានរ៉ែមានគ្រប់គ្រាន់ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន ។

ប្រភពពីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Renaissance Minerals របស់ប្រទេសអូស្រ្តាលី ដែលកំពុងដំណើររោងចក្រចម្រាញ់មាសនៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនោះ ក៍កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅលើផ្ទៃដីជាង ១០៧ គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់មេមត់ ដែលស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ