ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​អ្នកលក់​មាស​នៅ​ផ្សារ​ថ្មគោល​ទាំង​កណ្តាលថ្ងៃត្រង់ វាយ​បំបែក​ទូដែក​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៧ កុម្ភៈ ២០១៦ នេះ បន្ទាប់​ពី​មាន​ករណី​ចោរ​គាស់​ផ្ទះ​អាជីវករ​លក់​មាស​ក្នុង​ផ្សារ​ថ្មគោល ស្ថិត​ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ ដោយ​ជាប់រវល់​លក់​នៅ​ផ្សារ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​ឯក រ៉ា​វី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​អាជីវករ​លក់​មាស​ក្នុង​ផ្សារ​ថ្មគោល មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ (​ផ្សារ​និង​ផ្ទះ​នៅ​ជិត​គ្នា​) ។ ករណី​នេះ​ត្រូវ​គេ​សង្ស័យ​ថា ចោរ​អាច​មាន​គ្នា​លើស​២​នាក់​ឡើង​ទៅ ព្រោះ​ពួក​វា​បាន​កាត់​ចម្រឹង​ដែក​បង្អួច និង​វាយ​ទម្លុះ​ទ្វារ​ចូល​កកាយ​អីវ៉ាន់​ពេញ​ផ្ទះ និង​វាយ​បំបែក​ទូដែក​យក​ទ្រព្យសម្បត្តិ​​ដែលគិតត្រួស​ៗអស់​ ប្រាក់​ដុល្លារ​១០១​ដុល្លារ​, ប្រាក់​បាត​៣២​បាត​, ប្រាក់​ខ្មែរ​៣០​លាន​រៀល​, គ្រឿងអលង្ការ​ប្លា​ទី​ន​២៣​ដំឡឹង និង​គ្រឿងអលង្ការ​មាស​១​ដំឡឹង​៧​ជី ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​ភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់​ម្ចាស់ផ្ទះ​ត្រឡប់​មកពីផ្សារ ដើម្បី​ធ្វើ​ចម្អិនម្ហូប លុះ​ពេល​ទៅ​ដល់ ទើប​ភ្ញាក់ផ្អើល​តែ​ម្តង ។ បើ​តាម​អ្នក​ជិតខាង​ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​កើតហេតុ គេ​បានឮ​សំឡេង​វាយដំ​ខ្លាំង​ៗ​ដែរ តែ​ស្មាន​តែ​គេ​ធ្វើ​ផ្ទះ ដោយ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ។