ខេត្តកំពង់ចាម៖ តាមរយៈការធ្វើតេស្តដោយឧបករណ៍rapit test លើគ្រូបង្រៀនជិត៤.០០០នាក់ ក្នុងនោះ ក៏បានរកឃើញវិជ្ជមាន
កូវីដ១៩ចំនួន៩នាក់ ។ នេះជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ
កូវីដ១៩ ក្នុងឱកាសចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនិងកុមារាកុមារីនៅក្នុងមន្ទីរពេទ្យខេត្តនាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ហើយដឹងថា កន្លងមក ដំណើរការចាក់សាំងចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដោយបានធ្វើឡើងជាបន្តបន្ទាប់ជាមួយនោះបងប្អូនបានមកទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនិងដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យ។បើតាមទូរលេខមានចំនួនប្រមាណជាង៨១ម៉ឺននាក់ បើគិតជាភាគរយស្មើប្រមាណ៨៤% ចំណែកអ្នកដែលមិនបានមកទទួលចាក់វ៉ាក់សាំងមកពីកត្តាសុខភាពនិងចំណាកស្រុក។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តថា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ក្រុមគ្រូពេទ្យដែលបានចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ ហើយប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនេះ ប្រៀបបានបីដូចជាមានអាវក្រោះសម្រាប់ការពារខ្លួនយ៉ាងដូច្នោះ។ក្រោយគេបានចាក់វ៉ាក់សាំងបានធ្វើឱ្យអត្រាការឆ្លងមានការថយចុះនិងជឿទុកចិត្តបាន។
ជាក់ស្ដែង ក្រោយពីទទួលការចាក់វ៉ាក់សាំងនៅក្នុងខេត្តកំពង់ចាម បានធ្វើឱ្យអត្រាការឆ្លងមានការថយចុះនូវកម្រិតទៀតមានថ្ងៃខ្លះក្នុងមួយថ្ងៃមានអ្នកឆ្លងតែជាង១០នាក់ប៉ុណ្ណោះ។ កាលពីមិនទាន់ទទួលការចាក់វ៉ាក់សាំងក្នុងមួយថ្ងៃអត្រាការឆ្លងក្នុងវាថ្ងៃមានរហូតដល់ជាង ៥០នាក់ក៏មាន។ដោយមើលឃើញការឆ្លងជំងឺកូវីដពីតំបន់មួយទៅតំបន់មួយយ៉ាងដូច្នេះ រដ្ឋបាលខេត្តក៏បានស្នើសុំទៅសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្ដល់វ៉ាក់សាំងមុខចាស់ជូនដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ពណ៌សម្បុរនោះទេ។
ការចាក់វ៉ាក់សាំងគឺពិតជាមានអត្ថប្រយោជន៍សម្រាប់ការពាររាងកាយរបស់យើងប៉ុន្តែអ្នកខ្លះចាក់វ៉ាក់សាំង ហើយនៅតែឆ្លងជំងឺកូវីដប៉ុន្តែមិនបណ្ដាលឲ្យមានកម្រិតធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតនោះទេ។
ចែករំលែកព័តមាននេះ