ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរប្រុស-ស្រី ៨នាក់ លួចឆ្លងដែនខុស​ច្បាប់ ទៅរកការងារធ្វើ ត្រូវយោធាថៃ ឃាត់ខ្លួន

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ នៅតែបន្តរិតបន្តឹង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយ​ខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាលដាលជំងឺ​កូវីដ-១៩។ ក្នុងនោះ កាលពីថ្ងៃទី១៦ ខែកញ្ញា…

ខេត្ត​បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ នៅតែបន្តរិតបន្តឹង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលដោយ​ខុសច្បាប់ របស់ពលករខ្មែរ និងដើម្បីការពារការរាលដាលជំងឺ​កូវីដ-១៩។ ក្នុងនោះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២១ អង្គភាពទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហការជាមួយទាហានកងរយទី១​៣០២ និងនគបាលខ្លង ណាំសៃ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ បានពិនិត្យឃើញក្រុមបុគ្គល គួរឲ្យសង្ស័យ ខណៈដើរមកតាមផ្លូវរបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅចូលមកក្នុងប្រទេសថៃ បរិវេណភូមិថាន់ចៃ ឃុំថាប់ព្រិច ស្រុកអារញ្ញ សមត្ថកិច្ចថៃ ចូលទៅត្រួតពិនិត្យមនុស្ស ទើបដឹងថា ជាជនជាតិខ្មែរ ចំនួន ៦នាក់ ក្នុងនោះ ប្រុស៣ ស្រី២ និងក្មេងម្នាក់ទៀត ត្រូវបានឃាត់ខ្លួនមកសួរនាំ។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ ទើបដឹងថា​ ពលករខ្មែរទាំង ៦នាក់ខាងលើ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងចង់ទៅ​ធ្វើការនៅខេត្តឈុន​បុរី ដោយមកប្រមូលផ្ដុំគ្នានៅឃុំបឹងបេង ស្រុកម៉ាឡៃ និងបានចំណាយលុយក្នុងម្នាក់ ពី៣,០០០ ទៅ ៤,០០០បាត មានមេខ្យល់ជនជាតិខ្មែរ ជាអ្នកនាំលួចឆ្លងដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវសមត្ថកិច្ចថៃ ចាប់បានមុន។ ក្រោយពីសមត្ថកិច្ចឆែកឆេរពួកគេ គឺពុំមានឯកសារធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានរបស់ផ្នែក​សុខាភិបាល មុនហ្នឹងនាំខ្លួន ទៅកាន់ទីបញ្ជា​ការ​កងរយ​ទី១៣០២។ បន្ទាប់មក នៅវេលាម៉ោង​៨​ សមត្ថកិច្ចថៃ បានតាមប្រម៉ាញ់ រហូតបានជួបពលករខ្មែរ ដែលលួចរត់បាន ២នាក់ទៀត ទើបសមត្ថកិច្ច បាននាំខ្លួនពលករ ដែលចាប់បាន ៦នាក់ សរុបទាំងអស់ ៨នាក់ ប្រគល់ឲ្យនគបាលឃុំខ្លង​ណាំសៃ ដើម្បីមានវិធានការបន្ត៕ ណុប រក្សា​

Picture
Picture
Picture
Picture
Picture