ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្សារវាលយន្ត ៨ថ្ងៃ ចាប់ពីថ្ងៃទី១៨-២៥កញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញានេះ ​បាន​ប្រកាស បិទជាបណ្ដោះ​អាសន្ន នូវដំណើរការលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង…

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញានេះ ​បាន​ប្រកាស បិទជាបណ្ដោះ​អាសន្ន នូវដំណើរការលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងរយៈពេល ៨ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីប្រកាស លើកឡើងថា ការដាក់ចេញនូវសេចក្តី​សម្រេច ស្តីពី ការ​បិទជា​បណ្តោះអាសន្ននេះ រួមមាន៖ ការរឹតត្បិត​ការធ្វើដំណើរ ការ​ហាមឃាត់​ការ​ប្រមូលផ្តុំ​ ឬការជួបជុំ​មនុស្ស នៅទី​ប្រជុំជនផ្សារវាលយន្ត ដោយអនុវត្តតាមខ្លឹមសារ​នៃសេចក្តីសម្រេច ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋ​បាលខេត្តស្វាយរៀង។

រដ្ឋ​បាលខេត្តស្វាយរៀង​ ក៏​បានតម្រូវ​ឲ្យអាជីវករ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវផ្តល់វត្ថុវិភាគសំណាក ដល់មន្ត្រីសុខាភិ​បាល ទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួម​ជាមួយ​អាជ្ញាធរ និងក្រុមការងារស្រាវជ្រាវ​តាមដាន​បុគ្គល​សង្ស័យ មានជំងឺ​កូវីដ១៩ ខេត្ត ក្នុងការផ្តល់​ព័ត៌មាន​ ដើម្បីស្រាវជ្រាវ និងស្វែង​រក​អ្នក​ប៉ះពាល់​ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគ​សំណាក​។ អាជីវករ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើ​ចត្តាឡីស័ក ឲ្យ​បានត្រឹមត្រូវ​តាមការណែនាំរបស់ក្រសួង​សុខាភិ​បាល និងត្រូវ​សហការ​ទៅធ្វើតេស្ត​រកមេរោគកូវីដ១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ