ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បបួលលោកសម រង្ស៊ីស្បថ បើមានករណីបង្កើតច្បាប់អភ័យឯកសិទ្ធិប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល លោក សម រ​ង្ស៊ី ស្បថ​ស្លា​.​ប់​ទាំង​ពូជ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល លោក សម រ​ង្ស៊ី ស្បថ​ស្លា​.​ប់​ទាំង​ពូជ ឬ​ធ្លាក់​យន្តហោះ បើសិន​ថា សម្តេច​បបួល​ធ្វើ​ច្បាប់​ស្តី​ពី​អភ័យឯកសិទ្ធិ​ប្រធានរដ្ឋសភា ព្រឹទ្ធសភា និង​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ កុមារ អាយុ​៦​ដល់​១២​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​ថា ៖«​ខ្ញុំ​បាន​ចូលរួម​ស្តាប់​តាម​ប្រព័ន្ធ Zoom របស់​ក្រុមប្រឆាំង​មិនមែន​មួយ​ដង​ទេ គឺ​បើ​គិត​មិន​តិច​ជាង​២០​ដង​ទេ ! ហើយ​ប្រហែល​មាន​លើស​ពី​៥០​វី​ឌី​អូ​ឃ្លី​ប គេ​បាន​បញ្ជូន​មក​ឲ្យ​ខ្ញុំ​ពេល ក្រោយ​ប្រជុំ​ភ្លាម ។ មិន​ចាំបាច់​ប្រាប់​ឈ្មោះ​អ្នក​ណា​ដឹកនាំ​ប្រជុំ​ទេ ពីព្រោះ​ឃ្លី​ប​នេះ​ក៏​បាន​បញ្ជូន​ទៅ​អ្នក​នោះ​ដែរ​» ។

សម្តេច​បន្ត​ថា ការ​ចូលរួម​ស្តាប់​ការ​ប្រជុំ​នេះ មិនមែន​សម្តេច​ហែក​ចូល​នោះ​ទេ គឺ​ចូល​ដោយ​មាន​លេខ​កូដ​ត្រឹមត្រូវ ហើយ​ការ​ចូល​ស្តាប់​នេះ ដោយសារ​ជា​ការ​ប្រជុំ​មាន​បំណង​ប្រឆាំង​ជាមួយ​ជាតិ អី​ញ្ចឹ​ង​មិន​ខុស​ទេ គឺ​ខ្ញុំ​មាន​សិទ្ធិ​ចូល ហើយ​រឿង​សិទ្ធិ​ឯកជន​ខ្ញុំ​មិន​ចូល​ទេ ។

សម្តេច​លើក​ឡើង​ថា ៖«​ខ្ញុំ​ចូល​ស្តាប់​ត្រឹមត្រូវ មិន​ហែក​ចូល​ទេ ហើយ​ខ្ញុំ​ចូល​ស្តាប់​មិន​រឿង​ឯកជន​ទេ គឺ​អ្នក​និយាយ​អំពី​រឿង​បំផ្លាញ​ជាតិ ! ឃ្លី​ប​វី​ឌី​អូ​ប៉ុ​ណ្ណឺង​មិន​ទាន់​គ្រប់​ចំពោះ​អ្នក​«…»​និយាយ​ពី​មុន​មក ។ ខ្ញុំ​ចង់​ប្រដៅ​អ្នក​ថា កុំ​ចេះ​តែ​ហាន ហើយ​ចង់​បង្ហាញ​ថា ខ្ញុំ​នៅ​រស់​តាស់ ! ម៉េច​អ្នកចេះ​តែ​និយាយ​ខ្ញុំ​ងាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ ទោះបី​សម្តេច​មិន​បញ្ចេញ​ឈ្មោះ​លោក សម រ​ង្ស៊ី​កៅ្ត ក៏​សម្តេច​គូសបញ្ជាក់​ថា ៖«​បើ​ហ្ហែង​!​ចាញ់​ជាមួយ​អញ់​ច្រើន​ដង​ហើយ​តើ​ស «​ចាញ់​មួយ​ជី​វីត​»«..»​ឬ​ចាញ់​ជាមួយ​រៀង​រហូត ។ គេ​វិភាគ​ថា ហ៊ុន សែន ត្រូវការ​«…»​រហូត​ដល់ មួល​បង្កាត់​ខ្ញុំ​ថា ខ្ញុំ​ទៅ​បបួល​គេ​ឲ្យ​ធ្វើ​ច្បាប់​លើកលែងទោស​ប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី ហើ​ស ! ហើយ​ហ្ហែង​ហ៊ាន​ស្បថ​ឲ្យ​ងាប់​ទាំង​ពូជ​អញ់​ប្រកាស​ចេញពី​នេះ​ទៅ​តែ​ម្តង «​បើ​ថា ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​ច្បាប់​លើកលែងទោស​ប្រធាន​រដ្ឋ សភា​ព្រឹទ្ធសភា និង​នាយក​រដ្ឋមន្ត្រី​» ហើយ​ហ្ហែង​ហ៊ាន​ស្បថ​ទេ0x017d7 ថា អញ់​បបួល​ហ្ហែង​ធ្វើ​…» ។

សម្តេច​លើក​ឡើង​លោក សម រ​ង្ស៊ី ជា​អ្នក​បបួល​សម្តេច​ធ្វើ​ច្បាប់​ទាក់ទង និង​ការ​លើកលែងទោស​ប្រធានរដ្ឋសភា ព្រឹទ្ធសភា និង​នាយក​រដ្ឋមន្ត្រី នៅ​ពេល​ចប់​អាណត្តិ ប៉ុន្តែ​សម្តេច​ប្រកាស​មិន​ធ្វើ​នោះ​ទេ ។ សម្តេច​ថា សំណើរ​សុំ​ធ្វើ​ច្បាប់​នេះ តាំងពី​ឆ្នាំ​១៩៩៩ សម័យ​លោក អ៊ី​ង ហួត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចាស់ ដោយ​ស្នើ​សុំ​សម្តេច​ឲ្យ​ធ្វើ​ច្បាប់​ស្តី​ពី «​ច្បាប់​ការពារ​អភ័យឯកសិទ្ធិ​ការពារ​អតីត​នាយក​ដ្ឋ​មន្ត្រី » ។ បន្ទាប់​មក​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ក៏​បាន​ស្នើ​សុំ ប៉ុន្តែ​សម្តេច​មិន​យល់ព្រម ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី​ចំពោះ​ធ្វើ​សំណើរ​ធ្វើ​ច្បាប់​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​ឯង​ចង់​ដឹង ! ច្បាប់​មួយ​រឿង​ធ្វើ​មិន​បាន បើសិន​ចង់បាន​មែន​! កុំ​ថា ច្បាប់ សូ​ម្បី​រដ្ឋធម្មនុញ្ញ​ក៏​បក្ស​ប្រជាជន​កែប្រែ​បាន​ដែរ «…»​អា​លូវ​ដាក់​ជា​សំណួរ តាំងពី​អា​ង្ងើ​ឯង «​សម រ​ង្ស៊ី​» ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី​២​ភាគ​៣​ទៅ​៥០​បូក​១​ច្បាប់​គ្មាន​ត្រូវការ​ពួក​ហ្ហែង​ទេ​» ។

សម្តេច​ក៏​នៅ​បន្ត​ទទូច​ឲ្យ​លោក សម រ​ង្ស៊ី​ស្បថ​ជាមួយ​សម្តេច បើ​ពិត​ដូច​អ្វី​ដែល​លោក សម រ​ង្ស៊ី និយាយ​ដោយ​ឲ្យ​ស្លា​.​ប់​ទាំង​ពូជ ឬ​ធ្លាក់​យន្តហោះ​ផង​ដែរ ។ ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​(CPP) មាន​សមាជិក​រដ្ឋសភា​២​ភាគ​៣ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ដែល​អាច​កែ​រដ្ឋមន្ត្រី​បាន ម៉េច​ក៏ CPP មិន​ធ្វើ​ច្បាប់​ហ្នឹង សូ​ម្បី​តែ​ឆ្នាំ​២០១៣ ទោះបីជា​បក្ស​ប្រជាជន​មាន​សម្លេង​ថយ​ចុះ ក៏​ច្បាប់​មួយ​ចំនួន​មិន​ត្រូវការ​ក្រុមប្រឆាំង​មក​ជួយ​នោះ​ទេ ។

ជាក់ស្តែង​ច្បាប់​ស្តី​ពី​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នី​តី​រដ្ឋ​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​ដែល​រំលោភច្បាប់​«​ម៉េច​ហ្ហែង​មិន​យល់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​លើក​ឡើង​ថា បើ​គ្រាន់​ធ្វើ​ច្បាប់​ប៉ុណ្ណឹង​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ធ្វើ​បាន​មិន​ចាំបាច់​ក្រុមប្រឆាំង​មក​ជួយ​នោះ​ទេ ។ សម្តេច​ថា ៖«​អា​លូវ​ម៉ោង​នេះ បើ​ហ្ហែង​ចង់ ឬ​ចង់​សាកមើល អញ់​ដាក់​ប​ញ្ជូ​ល​ក្នុង​រដ្ឋធម្មនុញ្ញ​«…»​ព្រោះ​រដ្ឋធម្មនុញ្ញ​មាន​រួច​ហើយ ព្រះមហាក្សត្រ​គ្មាន​អ្នក​ណា​រំលោភ​បាន យើង​ចែង​បន្ត​មក​ទៀត​លើ​បញ្ជា​ត្តិ​ណាមួយ​ថា ប្រធានរដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី ត្រូវ​មាន​អភ័យឯកសិទ្ធិ​ត្រូវ​រួច​ការ​ចោទប្រកាន់ ហើយ​អាច​មាន​របប​ប្រាក់ខែ ឬ​អង្គរក្ស​ទៀត … ។ តើ​ហ្ហែង​ចង់​សាក បើ​ដាក់​ហើយ គឺ​នៅ​ជាប់​អស់​មួយ​ជីវិត​» ។

សម្តេច​តេ​ជោ លើក​ឡើង​ទៀត​ថា ក្រុមប្រឆាំង​មិន​ធ្វើ​អ្វី​បាន​ទេ បើ​ក្រុមប្រឆាំង​មិន​អា​ចរក​សម្លេង​៥០​បូក​១​មិន​បាន​ផង ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​បញ្ជា​ឲ្យ​មានការ​ប្រជុំ​មួយ ដើម្បី​ធ្វើការ​ប​ញ្ជូ​ល​ចំណុច​ដែល សម រ​ង្ស៊ី និយាយ​ថា សម្តេច​ស្នើ​សុំ​ធ្វើ​ច្បាប់​ស្តី​ពី​ការ​អភ័យឯកសិទ្ធិ​ប្រធាន រដ្ឋសភា ព្រឹទ្ធសភា និង​នាយក​រដ្ឋមន្ត្រី ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ ។

សម្តេច​ថា​៖«​អា​លូវ​ប្រើ​ជ្រុល​អី​ញ្ចឹ​ង​ហើយ បើក​កិច្ចប្រជុំ​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​តែ​ម្តង ។ តើ​ហ្ហែង​ហាន​ស្បថ​ឲ្យ​ងាប់​ទាំង​ខ្លួន ប្រពន្ធ កូន ចៅ​…​ថា អញ់​បបួល? បើ​អញ់ចង់​មែន​នោះ​បញ្ចូល​ក្នុង​រដ្ឋមន្ត្រី​តែ​ម្តង ហើយ​គ្មាន​ថ្ងៃ​កែ​បាន​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​អាច​ធ្វើ​បាន ។ តែ​រដ្ឋធម្មនុញ្ញ បាន​ហាម​តែ​២​ចំណុច​នេះ​ទេ សូ​ម្បី​រដ្ឋសភា​ក៏​ដោយ គឺ​១.​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​២.​របប​ប្រជាធិបតេយ្យ​អាស្រ័យ​ពហុបក្ស មិន​អាច​កែ​បាន​ទេ ។ ប៉ុន្តែ​អានេះ វា​ហាន​និ យាយ​ថា បើ​អស់ ហ៊ុន សែន រដ្ឋធម្មនុញ្ញ​ខ្មែរ​នឹង​រំលាយ​ពាក្យ​សំដៅ​វា​ចង់​រំលាយ​រដ្ឋធម្មនុញ្ញ​ចោល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ