ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៥​យ៉ាង​ដែល​កំណត់​មិន​បាន​អំពី​ការ​ស្លា​.​ប់​នៃ​សត្វ

2 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជី​វិ​តំ ព្យាធិ កា​លោ ច ទេហ​និក្ខេប​នំ គតិ បញ្ចេ​តេ ជីវ​លោក​ស្មឹ អ​និ​មិ​ត្តា…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជី​វិ​តំ ព្យាធិ កា​លោ ច ទេហ​និក្ខេប​នំ គតិ បញ្ចេ​តេ ជីវ​លោក​ស្មឹ អ​និ​មិ​ត្តា ន នាយ​រេ ។ ប្រែ​ថា ធម៌​៥​យ៉ាងនេះ​គឺ ជីវិត ១ ព្យាធិ ១ កាល ១ ទេហ​និ​ក្ខ​បន​:​គឺ​ស្ថាន​ទី​ដាក់ចុះ​រាង​កាយ ១ គតិ​គឺ​ការ​ស្លាប់​អំពី​លោក​នេះ ហើយ​ទៅ​កើត​នៅ​ក្នុង​ទីណា ១ របស់​សត្វ​ទាំងឡាយ​ក្នុង​លោក គឺ​មិន​មាន​និមិត្ត​ដឹង​បាន​ទេ ។ សេចក្តី​ខាងក្រោម​នេះ​នឹង​ការ​ពន្យល់​បន្ថែម​ឱ្យ​កាន់តែ​យល់ ។

១-​ជីវិត : មិនដឹង​ថា​ត្រូវ​ស្លា​.​ប់​ក្នុង​អាយុ​ប៉ុន្មាន ។

២-​ព្យាធិ : មិនដឹង​ថា​ត្រូវ​ស្លា​.​ប់​ដោយ​រោគ​អ្វី ។

៣-​កាល : មិនដឹង​ថា​ត្រូវ​ស្លា​.​ប់​ពេល​ព្រឹក ឬ​ពេល​ថ្ងៃ ឬ​ពេល​យប់ ។

៤- ទេហ​និ​ក្ខ​បន​: ( ស្ថាន​ទី​ដាក់ចុះ​រាង​កាយ ) : មិនដឹង​ថា​ត្រូវ​ស្លា​.​ប់​នៅ​ទីណា ក្នុងស្រុក ឬ​ក្នុង​ព្រៃ ឬ​ទីណា​មួយ ។

៥-​គតិ : ស្លា​.​ប់​អំពី​គតិ​នេះ​ហើយ កើត​ក្នុង​ទីណា : គឺ​កើតជា​មនុស្ស ឬ​ទេវតា ឬ​អបាយភូមិ ៤ ។

ការ​ស្លា​.​ប់​របស់​សត្វ​ទៀង គឺ​ទៀងតែនឹង​ស្លា​.​ប់ ប៉ុន្តែ​អ្វី​ដែល​មិន​ទៀង មិនដឹង មិន​ប្រាកដ​នោះ​គឺ មិនដឹង​ថា​នឹង​ត្រូវ​ស្លា​.​ប់​នៅ​អាយុ​ប៉ុន្មាន មិនដឹង​ស្លា​.​ប់​ដោយសារ​អ្វី មិនដឹង​ស្លា​.​ប់​ពេល​ណា មិនដឹង​ស្លា​.​ប់​នៅ​ទីណា និង​ស្លា​.​ប់​ហើយ​ទៅ​កើត​នៅ​ទីណា នេះ​ជា​អ្វី​ដែល​សត្វ​មិនដឹង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ