មាតាបិតា ត្រូវយល់ដឹងអំពី «ការវៀច ក» របស់ទារក! កុំធ្វេសប្រហែស!
- ភ្នំពេញ
យើងដឹងពីភាពមិនប្រក្រតីផ្សេងៗរបស់ទារក បន្ទាប់ពីសម្រាលបានដោយសារការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារ នេះជាការលើកឡើងរបស់
យើងដឹងពីភាពមិនប្រក្រតីផ្សេងៗរបស់ទារក បន្ទាប់ពីសម្រាលបានដោយសារការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារ នេះជាការលើកឡើងរបស់
រាជធានីភ្នំពេញ ៖ យើងដឹងពីភាពមិនប្រក្រតីផ្សេងៗរបស់ទារក បន្ទាប់ពីសម្រាលបានដោយសារការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លឹម វណ្ណា ឯកទេសរោគកុមារវិទ្យា ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត។
លោកវេជ្ជបណ្ឌិត លឹម វណ្ណា បានឲ្យដឹងទៀតថា ក្នុងចំណោមភាពមិនប្រក្រតីទាំងឡាយ ករណីទារក «វៀច ក» គឺជាករណីឧស្សាហ៍ជូបប្រទះ ដែលមានប្រហែលជា២% នៃភាពមិនប្រក្រតីទាំងអស់។ មូលហេតុចំបងនៃភាពមិនប្រក្រតីនេះ គីដោយសារ ៖ ១- ការលូតលាស់របស់សាច់ដុំ ក ទាំងសងខាង(Sternocleidomastoid muscle) មានភាពមិនស្មើគ្នា។ ២- ទម្រង់របស់ទារកក្នុងផ្ទៃមិនស្រប និងស្បូនរបស់ម្តាយ។ ៣- និងការកើនឡើងយ៉ាងរហ័សនូវជាតិកាល់ស្យូម ដែលបណ្តាលឲ្យមានការកន្ទ្រាក់សាច់ដុំរយៈពេលយូរ។
ជាទូទៅ យើងអាចដឹងច្បាស់នៅពេលទារកអាយុចាប់ពី ១ខែដល់៤ខែ (ទារករឹងក) ប៉ុន្តែក្នុងករណីវៀច ក ខ្លាំង យើងអាចដឹងតាំងតែពីទារកទើបនឹងកើតភ្លាម។ ការវិវត្តន៍ក្នុងករណីទម្រង់វៀច ក តិចតួច ទារកអាចវិលទៅរកភាពធម្មតាក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងករណីទម្រងវៀច ក ធ្ងន់ធ្ងរ ទារកត្រូវព្យាបាលដោយចលនារយៈពេលវែង។
ប្រសិនបើទារកមិនបានព្យាបាលទាន់ពេលវេលា នៅថ្ងៃអនាគត ទារកអាចមានរូបរាងមិនសមរម្យ និងខូចទម្រង់ឆ្អឹងកងក ទៀតផង។
លោកវេជ្ជបណ្ឌិត លឹម វណ្ណា ឯកទេសរោគកុមារវិទ្យា ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ដើម្បីឲ្យទារកអាចវិវត្តន៍ទៅរករូបរាងធម្មតាវិញបាន យើងត្រូវពិនិត្យសុខភាពទារកនៅពេលសម្រាលរួច និងតាមដានការវិវត្តន៍ទាំងរាងកាយ និងបញ្ញាស្មារតីឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យឯកទេសកុមារ-ទារក នៅមន្ទីរពេទ្យកាល់ម៉ែត៕
ចែករំលែកព័តមាននេះ