ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ មណ្ឌលចត្តាឡីស័កតាមព្រំដែនពលករខ្មែរ តែជាង៧ពាន់នាក់ប៉ុណ្ណោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​មាន​ពលករ​មក​ពី​ថៃ​កំ ពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ជាង​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែល​មាន​មួយ​ចំនួន​ថយ​ចុះ បន្ទាប់​មាន​ពី​ការ​ចាក់​វ៉ាក់សាំង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​មាន​ពលករ​មក​ពី​ថៃ​កំ ពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ជាង​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែល​មាន​មួយ​ចំនួន​ថយ​ចុះ បន្ទាប់​មាន​ពី​ការ​ចាក់​វ៉ាក់សាំង ។

ថ្លែង​ក្នុង​ពិ​ពី​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ជូន​កុមារ​ចាប់ពី​អាយុ​៦​ដល់​១២​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​បាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​មក​ដល់​មក​ពេល​នេះ ចំនួន​ពល​កករ​ខ្មែរ​មក​ពី​ថៃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន​កម្ពុជា​មានការ​ថយ​ចុះ​ជាង​ពេល​កន្លង​មក ។

សម្តេច​គូសបញ្ជាក់​ថា ៖«​តាម​របាយការណ៍​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​មណ្ឌល​ចត្ត​ឡី​ស័ក​នៅ​តាម​ព្រំដែន​នៅ​សល់​ជាង​៧​ពាន់​នាក់ ខណៈ​កន្លង​មក​មាន​ជាង​១​ម៉ឺន​នាក់ ។ តួលេខ​នេះ បង្ហាញ​អត្រា​អ្នក​ព្យាបាល​ជា ហើយ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ភាគី​ច្រើន​សុទ្ធតែ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​ភាគី​ច្រើន​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​តែ​ម្តង ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ៖«​មុន​នេះ​យើង​ព្រួយបារម្ភ​ធំ​ណាស់ គឺ​ពលករ​មក​ពី​ថៃ ប៉ុន្ដែ​ដោយ​មាន​កិច្ចសហការ និង​ប្រតិបត្តិការ​ល្អ​រវាង​រដ្ឋបាល​កម្ពុជា និង​រដ្ឋបាល​ថៃ​ធ្វើ​ឲ្យ​ការ​វិល​ត្រឡប់​ដោយ​របៀប​រៀប​រាយ​របស់​ពលករ​យើង​នៅ​ក្នុង​ប្រទេស​ថៃ​បូក​ជាមួយនឹង​វិធានការ​ប្រកាន់​យក​ប្រទេស​ថៃ​តាម​ព័ត៌មាន​ខ្ញុំ​ទទួល​បាន គឺ​ពលករ​យើង​បាន​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ​៥២០០០​នាក់ នៅ​ក្នុង​ប្រទេស​ថៃ​» ។

សម្ដេច​តេ​ជោ បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​មក​ពី​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន​នៅ​សល់​តែ​ជាង​៧​ពាន់​នាក់​ប៉ុណ្ណោះ ។ ភាគច្រើន​ពលករ​មក​ពី​ថៃ​ភាគច្រើន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​សល់​ជាង​៧​ពាន់​នាក់​ទេ ពលករ​មក​ពី​ថៃ​កំ ពុង​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន ការ​ទប់ស្កាត់​ការ​នាំ​ចូល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ធ្វើតេស្ត​រហ័ស ជា​ការ​ទប់ស្កាត់​បាន​ឆាប់រហ័ស​» ។

សម្ដេច​តេ​ជោ បាន​បន្ថែម​ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​យុទ្ធសាស្ដ្រ​ទាំង​៦​របស់​រាជរដ្ឋាភិបាល​ជា​ពិសេស​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក​តេស្ដ​រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ