ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​

2 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោក​វរសេនីយ៍ឯក ហួ​ន នុ​ន អធិការ​នគរបាល​ស្រុក នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងែ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១…

ខេត្តកោះកុង ៖ លោក​វរសេនីយ៍ឯក ហួ​ន នុ​ន អធិការ​នគរបាល​ស្រុក នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី ថ្ងែ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​កម្លាំង​ជំនាញ​គ្រឿងញៀន កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្រែអំបិល និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់ និង​រក្សា​ទុក នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ស្រែអំបិល ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ បាន​ចំនួន ០២​នាក់ រួម​មាន ៖

ទី​១-​ជនសង្ស័យ​ឈ្មោះ ឃឿ​ន ផា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។
និង​ទី​២-​ជនសង្ស័យ​ឈ្មោះ វួ​ច ទិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​១២​កញ្ចប់​តូច
-​ទូរ​សព្ទ័​ដៃ​០១​គ្រឿង
-​ឧ​បករ​សំរាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី និង​បញ្ជូន​ទៅ​ពន្ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ