ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោអាវលក់តាមផ្លូវ ក៏ត្រូវចោរឆក់ដែរ នៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៤​នាក់ ជិះ​ម៉ូតូ ២​គ្រឿង បាន​ឆក់​ខោអាវ​ថ្មីៗ នៅ​កន្លែង​លក់​ខោអាវ​មួយកន្លែង ស្ថិតនៅតាម​ចិញ្ចើមផ្លូវ​។ កម្លាំង​ប្រជា​ការពារ បាន​ដេញតាម…

ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៤​នាក់ ជិះ​ម៉ូតូ ២​គ្រឿង បាន​ឆក់​ខោអាវ​ថ្មីៗ នៅ​កន្លែង​លក់​ខោអាវ​មួយកន្លែង ស្ថិតនៅតាម​ចិញ្ចើមផ្លូវ​។ កម្លាំង​ប្រជា​ការពារ បាន​ដេញតាម និង​ស្រែក​ប្រកាស​តាម​វិទ្យុទាក់ទង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កម្លាំង​នគរបាល ជួយ​ដេញតាម រហូត​ឃាត់ខ្លួន​បាន​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣ និង ២០​នាទី រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិតនៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ទាំង ៤​នាក់​នោះ ១,​ឈ្មោះ អាវ ខា​រ៉ា អាយុ ១៧​ឆ្នាំ ២,​ឈ្មោះ កុយ ចាន់​ស៊ិន អាយុ ១៧​ឆ្នាំ ៣,​ឈ្មោះ វណ្ណ វណ្ណៈ អាយុ ១៧​ឆ្នាំ និង​៤,​ឈ្មោះ រី សាមុត អាយុ ១៧​ឆ្នាំ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ មួយគ្រឿង និង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច ១​គ្រឿង តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​ខោអាវ​នៅ​កន្លែង​លក់​តាម​ចិញ្ចើមផ្លូវ រួច​បាននាំគ្នា ជិះ​ម៉ូតូ​គេចខ្លួន សំដៅទៅ​ទិស​ខាងត្បូង​ឡើង​ផ្លូវជាតិ​លេខ​៤​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ខណៈនោះ កម្លាំង​ប្រជា​ការពារ​ឃើញ ក៏​ដេញតាម និង​ស្រែក​ប្រកាស​តាម​វិទ្យុទាក់ទង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កម្លាំង​នគរបាល​ជួយ​ដេញតាម ហើយក៏​មានការ​ជួ​យស​ហ​ការណ៍​ពី​កម្លាំង​នគរបាល​ខណ្ឌ​កំបូល​ផងដែរ​។ ជនសង្ស័យ បានគេច​ខ្លួន រហូតដល់​ម្ដុំ​ផ្លូវ​ទៅ​រោងចក្រ​កាត់ដេរ យ៉ាក​ជី​ង ស្ថិតនៅក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បាន​ទាំង ៤​នាក់​។​

​ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កន្លងមក ក្រុម​ជនសង្ស័យ តែង​ធ្វើ​សកម្មភាព​ឆក់យក​ខោអាវ​នៅ​កន្លែង​លក់​ខាងលើ បានសម្រេច​ជា​បន្តបន្ទាប់​រួចមកហើយ និង​បានគេច​ខ្លួន​រួច​រហូត​។ ទើបតែ​ពេលនេះ ត្រូវអស់​លក្ខណ៍ ហើយ​ក្រោយពេល​ឃាត់ខ្លួន នគរបាល បាន​នាំ​ជន​ទាំង ៤​នាក់​នេះ ទៅកាន់​ប៉ុស្តិ៍​សំរោងក្រោម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ