ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេចខ្លួន ! ត្រឹម១៥ថ្ងៃ ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងនាំចូលច្រើនជាង៨៦០០នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា ទាំង​ការ​ឆ្លង​ក្នុង​សហគមន៍ និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ពិសេស​ជាមួយនឹង​វត្តមាន​វីរុស​បំប្លែង​ថ្មី ដែល​តា កំពុង​វាយលុក​ក្នុង​ប្រទេស​កម្ពុជា គេ​កត់សម្គាល់​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា ទាំង​ការ​ឆ្លង​ក្នុង​សហគមន៍ និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ពិសេស​ជាមួយនឹង​វត្តមាន​វីរុស​បំប្លែង​ថ្មី ដែល​តា កំពុង​វាយលុក​ក្នុង​ប្រទេស​កម្ពុជា គេ​កត់សម្គាល់​ឃើញ​ថា រយៈពេល១៥ ថ្ងៃដើមខែ​កញ្ញា ឆ្នាំ​២០២១ នេះ កម្ពុជា​បាន​កត់ត្រា​ករ​ណ​ឆ្លង​កូ​វី​ដ​-១៩ មាន​ចំនួន៨៦៥៥ នាក់ កើនឡើង​ជាង៥០០ករណីធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែ​មុន ។

Picture

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​អត្រា​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​រក​ឃើញ​កាលពី​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញមាន​ចំនួន​ដល់​ទៅ ៦៩៣​នាក់ ដែល​ជា​ការ​ឆ្លង​ច្រើន​បំផុត​ប្រចាំ​ថ្ងៃ សម្រាប់​រយៈពេល ១៥ ថ្ងៃ​កន្លង​ទៅ​នា​ខែកញ្ញា ឆ្នាំ​២០២១ នេះ ។

យ៉ាងណាមិញ អត្រា​នៃ​ការ​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយ​កូ​វី​ដ​-១៩ មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ការ​ស្លាប់​ច្រើន​បំផុត​សម្រាប់​រយៈពេល ១៥ ថ្ងៃ​កន្លង​ទៅ គឺ​ថ្ងៃ​ទី ៨ ខែកញ្ញា មាន​អ្នក​ស្លាប់​ចំនួន ២០​នាក់ ខណៈ​ការ​ស្លាប់​ខ្ពស់​បំផុត​នា​ខែសីហា គឺ​ថ្ងៃ​ទី ២ ខែសីហា មាន​អ្នក​ស្លាប់​ដល់​ទៅ ២៩ នាក់ ។

Picture

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​ជា​ប្រចាំ​ថ្ងៃ​អំពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​ឆ្លង​កូ​វី​ដ​-១១៩ សរុប ៨៦៥៥ នាក់ (​ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន ៦៤៥០ នាក់ និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ចំនួន ២២០៥ នាក់​) ស្លា​.​ប់ ចំនួន ១៦២ នាក់ និង​ជា​សះស្បើយ​ចំនួន ៦៦៩៦ នាក់ ។ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា ករណី​ឆ្លង​ថ្មី​មានការ​កើន​ចំនួន ៥៣៣ នាក់ (​ឆ្លង​សរុប​១៥ ថ្ងៃខែ​សីហា​មាន​ចំនួន ៨១២៧​នាក់​) ករណី​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ថយ​ចុះ​ចំនួន ១២២ នាក់ និង​ការ​ព្យាបាល​ជា​សះស្បើយ​រយៈពេល ១៥ ថ្ងៃខែ​កញ្ញា ថយ​ចុះ​ចំនួន ៣៧៥២​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែសីហា ។

Picture

ទន្ទឹម​នឹង​អត្រា​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​សន្ទុះ​ខ្ពស់​ឡើង​មក​ខ្ទង់​ជាង ៦០០​ក្រាស់​រយៈពេល ៧ ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ផង​ដែរ ក្រសួងសុខាភិបាល​បាន​ក្រើនរម្លឹក​បុគ្គល​គ្រប់​រូប​ត្រូវ​ចូលរួម​ឱ្យ​បាន​សស្រាក់សស្រាំ​ក្នុង​ការ​អនុវត្ត ៣​កុំ ៣​ការពារ ខណៈ​កម្ពុជា​នរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ដែល​តា «Delta» មាន​រហូត​ដល់​៣៧៣១​នាក់ ដែល​បាន​ឆ្លង​នៅ​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​២៤ គិត​ត្រឹម​ថ្ងៃ​ទី ៩ កញ្ញា លើកលែងតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ​មិន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​នេះ ។

Picture

លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ប៉ះពាល់​គ្រប់​ខេត្ត និង​សហគមន៍​ទាំងអស់ ។ ដូច្នេះ​ហើយ​មនុស្ស​គ្រប់​រូប​ត្រូវ​ដើរតួ​នាទី​របស់​ខ្លួន​ដោយ​ការ​ទទួលខុសត្រូវ ។

Picture

លោកស្រី​បញ្ជាក់​ថា ៖«​សុវត្ថិភាព​របស់​ប្រទេស​យើង​ទាំងមូល​ពឹងផ្អែក​លើ សកម្មភាព​បុគ្គល​ម្នាក់​ៗ ។ មាន​តែ​នៅ​ពេល​ដែល​មនុស្ស​គ្រប់​រូប​បំពេញ​តួនាទី ដោយ​ការ​ទទួលខុសត្រូវ​ទេ​ទើប​យើង​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​អាច​សម្លឹង​ឆ្ពោះទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​មួយ​បាន​» ៕

Picture