ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៦-២៧ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៩១
-​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​យូ​ហ្គោស្លា​វី​និង​កងទ័ព​ប្រទេស​ស្លូ​វេ​នៀ​ដោយ​មាន​ទាំង​កងរថក្រោះ និង​យន្ដហោះ​ចំបាំង​ផង ។
​ឆ្នាំ​២០០៤
– ​ភាពយន្ដ​ឯកសារធា​ហរ​នេ​ហេ​ិ​ត ៩,១១ ដែល​និយាយ​រិះគន់​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ច​ច​ប៊ូ​ស និង​សង្គ្រាម​ប្រឆាំង​ភេរវកម្មបាន​បំបែក​ឯតទគ្គ​កម្ម​ក្នុង​ការ​ទទួល​បាន​ ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​គឺចំនួន​២៣,៩​លាន​ដុល្លារ ។
​ឆ្នាំ​២០០៦

សំរាប់​ថ្ងៃ​ទី​២៦ មិថុនា
ឆ្នាំ​១៧១៨
-​ព្រះរាជ​បុត្រា Tsarevich Alexei Petrovich របស់​ស្ដេច​រុ​ស្ស៊ី​បាន​សោយ​ទិវង្គតដោយ​អាថ៌​កំបាំង​ក្នុង​ទីក្រុង​សាំង​ប៉េ​ទែ​រ​ស្បួ​រ បន្ទាប់​ពី​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​ដោយមូលហេតុ​រៀបចំ​គំរោងការ​ធ្វើឃាត​ព្រះ​បិតារបស់​ព្រះ​អង្គ​ព្រមទាំង​បង្កើត​ក្រុម​ឧទ្ទាម ។
ឆ្នាំ​១៩២៤
-​កងទ័ព​ប្រចាំការ​អា​មេ​រិ​ក​ដែល​គ្រប់គ្រង​ប្រទេស​ដូ​មី​និក បាន​ចាក​ចេញពី​ប្រទេសនេះ​បន្ទាប់​ពី​បាន​ចូល​តាំងពី​ឆ្នាំ​១៩១៦ ដើម្បីការពារ​ព្រែកជីក​ប៉ា​ណា​ម៉ា​ដែល​កំពុង​តែដំណើរការ​កសាង ហើយ​ជា​ថ្នូរ​នៃ​ការ​បញ្ជូនទ័ព​នេះ សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំរបស់​លោក​ប្រធានាធិបតី សំរេច​កាត់​បន្ថយបំណុល​បរទេស​ដ៏​ច្រើន​លើសលប់​របស់ប្រទេស​នេះ​។
ឆ្នាំ​១៩៤០
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២​នៅ​ក្រោម សន្ធិសញា Molotov Ribbentrop ដែល​ជាកិច្ចព្រមព្រៀង​បញ្ចៀស​សង្គ្រាម​ជាមួយ​គ្នា និង​ដោះស្រាយ​វិវាទ​តាម​ការ​ចរចា​ដោយ​សន្ដិវិធី​រវាង​អា​ល្លឺ​ម៉​ង់ និង​សហភាព​សូ​វៀត នៅ​ទីក្រុង​ម៉ូ​ស្គូ កាលពី​ឆ្នាំ​១៩៣៩​នោះ សហភាពសូ​វៀតបាន​ដាក់​ឱសានវាទ​ដល់​ប្រទេស​រ៉ូ​ម៉ា​នី​ដែល​ទាមទារ​ការ​ដាក់​តំបន់​បេស​សា​រ៉ា​ប៊ី​ជារបស់​ខ្លួន ។ ប៉ុន្ដែ​សន្ធិសញា​នេះ​មាន​សុពលភាព​ត្រឹមតែ​ដល់​ឆ្នាំ​១៩៤១​ប៉ុណ្ណោះ គឺ​បន្ទាប់ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​វាយលុក​ឈ្លានពាន​សហភាព​សូ​វៀត ។
ឆ្នាំ​១៩៦០
-​ប្រទេស​សូ​ម៉ា​លី បាន​ទទួល​ឯករាជ្យភាព​ចេញពី​ប្រទេស​អង់គ្លេស បន្ទាប់​ពី​នៅក្រោម​អាណានិគម​តាំងពី​ឆ្នាំ​១៨៨៤​មក ។
-​ប្រទេស​ម៉ា​ដា​ហ្គា​ស្ការបាន​ទទួល​ឯក រាជ្យ​ភាព​ចេញពី​ប្រទេស​បារាំងបន្ទាប់​ពី​ក្លាយ ជា​ដែន​អាណានិគម​បារាំង​តាំងពី​ឆ្នាំ​១៨៩៦ និង​ក៏​ជា​ពេល​បញ្ចប់​របប​រាជា​និយម​របស់ប្រទេស​ដែល​មាន​អាយុ​១០៣​ឆ្នាំ ហើយ​ព្រះញាតិវង្ស​ព្រះមហាក្សត្រ​ត្រូវ​និរទេស​ទៅកាន់​ប្រទេស​អាល់​ហ្សេ​រី ។
ឆ្នាំ​១៩៧៦
-​អគារ CN Tower ដែល​ជា​អគារ​ខ្ពស់បំផុត​លើ​លោក​ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណា​ដា​បាន​បើក​ជា​សាធារណៈ ។
ឆ្នាំ​១៩៣
-​សហរដ្ឋអាមេរិក​បាន​វាយប្រហារដោយ​មី​ស៊ី​ល លើ​គោលដៅ​ទីបញ្ជាការ​អ៊ី​រ៉ា​ក់ ក្នុង​ទីក្រុង​បា​ដា​ដ បង្ហាញ​ពី​ការ​សងសឹក​លើការ​លប​ធ្វើឃាត​លោក​ប្រធានាធិបតី​ច​ច ប៊ូ​ស កាលពី​ខែមេសា​នៅ​ប្រទេស​គុយ​វ៉ែត ដែលមិន​បាន​សំរេច ។
ឆ្នាំ​១៩៩៥
-​ព្រះ​អង្គ​ម្ចាស់ Hamad Bin Khalifa Thani បាន​ទំលាក់​ព្រះ​បិតា​ព្រះ​អង្គ​ព្រះ​នាម Khalifa bin Hamad al Thani និង​ឡើងគ្រងរាជ្យ​ក្នុង​រដ្ឋប្រហារ​ដោយ​គ្មាន​ការ​បង្ហូរឈាម​មួយ​ក្នុង​ប្រទេស​កា​តារ ។
ឆ្នាំ​២០០៧
-​ទីភ្នាក់ងារ​សំងាត់​កណ្ដាល បាន​ចេញ​ឯកសារ​សំងាត់​ឈ្មោះ​គ្រួសារ​រតនវត្ថុ​ដែលនិយាយ​លំអិត​ពី​សកម្មភាព​ខុសច្បាប់​នានា រួម​ទាំង​ផែនការ​ជួល​ពួក​ម៉ាហ្វីយ៉ា​ឱ្យធ្វើ​ឃាតលោក​ហ្វី​ដែល​កា​ស្ដ្រូ​ជាដើម ។
សំរាប់​ថ្ងៃ​ទី​២៧ មិថុនា
ឆ្នាំ​១៧៤៣
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​សង្កាត់​ដេ​តទី​ង ហ្គេ​ន​រវាង​កងទ័ព​ប្រទេស​បារាំង និង​កងទ័ពចក្រភព​អង់គ្លេស​រួម​សម្ព័ន្ធភាព​ជាមួយ
ប្រទេស​អូ​ទ្រី​ស និង​ប្រទេស​ហា​នូ​វ័​រ ។ វា​គឺ ជា​សង្គ្រាម​ពង្រីក​ទឹកដី និង​អំណាច​របស់ប្រទេស​នីមួយ​ៗ​នៅ​ទ្វីបអឺរ៉ុប ។ ការ​ប្រយុទ្ធនេះ​ស្ដេច​ហ្ស៊​ក​ទី​២​បាន​ដឹកនាំ​ទ័ព​ដោយ​ផ្ទាល់​ក្នុង​ការ​ច្បាំង​ដែល​មាន​ទ័ព​ប្រហែល​ពី
៣៥.០០០​នាក់ ទៅ​៣៧.០០០​នាក់ ហើយទទួល​បាន​ជ័យ​ជំនះ តែ​បាន​ពលី​ទ័ព​ប្រមាណ២០០០​នាក់ ទៅ​៣០០០​នាក់ ឯ​ទ័ព​បារាំង៤៥.០០០​នាក់ ក៏​ត្រូវ​ស្លាប់​ក្នុង​សង្គ្រាម​នេះ ចំនួន​ពី​៤.០០០​នាក់ ទៅ​៤.៥០០​នាក់ ។ នេះជា​ចម្បាំង​លើក​ចុង​ក្រោយ​របស់​ស្ដេច​អង់គ្លេ​ស​ក្នុង​ការ​ដឹកនាំ​បញ្ជា​ទ័ព​ផ្ទាល់ ។
ឆ្នាំ​១៩៤១
-​ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ព​រដ្ឋាភិបាល​រ៉ូ​ម៉ា​នី ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ប្រព្រឹត្ដ​អំពើហិង្សា​ដោយ​ចំ​ៗ​ប្រឆាំង​ជនជាតិ​ជ្វី​ហ្វ​នៅ​ក្នុងទីក្រុង​អៃ​ស៊ី​ដោយ​បាន​សម្លាប់​មនុស្ស​អស់១៣.២៦៦​នាក់ ។
-​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​វាយ​ចូលកាន់កាប់​ទីក្រុង​បៃ​លី​ស្ដូក​របស់​ប្រទេស​ប៉ូឡូញ​ក្នុង​ប្រតិបត្ដិការ បារ​បា​រ៉ូ​ស្សា ដែល​ជាផែនការ​ចូល​ឈ្លានពាន​សហភាព​សូ​វៀត​ក្នុងសង្គ្រាមលោក​លើក​ទី​២ រួម​ជាមួយ​ប្រទេសសម្ព័ន្ធមិត្ដ​របស់​ខ្លួន ។
ឆ្នាំ​១៩៧៤
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ករី​ឆាត​និ​ចសុ​ន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហភាព​សូ​វៀត​ជួប​ជាមួយ​លោក​ឡេ​អូ​នី​ត ប្រេស​ណេ​វ  អគ្គលេខាធិការ​បក្ស​កុំ​មុ​យ​នី​ស្ដ សហភាព​សូ​វៀត​និង​បាន​ពិភាក្សា​លើ​ការ​ស្នើ​ឱ្យ​មាន​សន្ធិសញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​។
ឆ្នាំ​១៩៩១
-​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​យូ​ហ្គោស្លា​វី​និង​កងទ័ព​ប្រទេស​ស្លូ​វេ​នៀ​ដោយ​មាន​ទាំង​កងរថក្រោះ និង​យន្ដហោះ​ចំបាំង​ផង ។
ឆ្នាំ​២០០៤
-​ភាពយន្ដ​ឯកសារធា​ហរ​នេ​ហេ​ិ​ត ៩,១១ ដែល​និយាយ​រិះគន់​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ច​ច​ប៊ូ​ស និង​សង្គ្រាម​ប្រឆាំង​ភេរវកម្មបាន​បំបែក​ឯតទគ្គ​កម្ម​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​គឺចំនួន​២៣,៩​លាន​ដុល្លារ ។
ឆ្នាំ​២០០៦
-​កីឡាករ​ប្រេ​ស៊ី​ល​រ៉ូ​ណា​ល់​ដូ បាន​បំបែកឯតទគ្គ​កម្ម​ចាស់​របស់ FIFA World Cup ក្នុងការ​ទាត់​បញ្ចូល​ទី​បាន​១៤​គ្រាប់ ដោយ​លោក Gerd Müllerជនជាតិ​អា​ល្លឺ​ម៉​ង់​ក្នុង​ការប្រកួត FIFA World Cup ១៩៧០ នៅប្រទេស​ម៉ិចស៊ិក ដោយ​ធ្វើ​បាន​១៥​គ្រាប់​ក្នុងការ​ប្រកួត FIFA World Cupលើក​ទី​១៨ ។
ឆ្នាំ​២០០៧
-​រដ្ឋាភិបាល​នៃ​ប្រទេស​គៀរ​ហ្គី​ស្ថាន​បានលុប​ចោល​ទោស​ប្រហារជីវិត ។
ឆ្នាំ​២០០៩
-​បាតុករ​រាប់​ពាន់​នាក់​ដែល​មក​ពី​រណសិរ្ស រួបរួម​ជាតិដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំងមេដឹកនាំ​ផ្ដាច់​ការ (​ក្រុម​អាវ​ក្រហម​ថៃ​)​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត​ចុះចេញពី​តំណែង ៕