ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្រុម​គោព្រៃ​កម្ពុជា ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​នៅ​លី​គ​កំពូល​លី​ទុ​យ​អា​នី

2 ឆ្នាំ មុន

លី​ទុ​យ​អា​នី ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​រក​ឃើញ​ក្លិប​ថ្មី​ដើម្បី​បន្ត​អាជីព​នៅ​អឺរ៉ុប​

លី​ទុ​យ​អា​នី ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​រក​ឃើញ​ក្លិប​ថ្មី​ដើម្បី​បន្ត​អាជីព​នៅ​អឺរ៉ុប​បាន​ហើយ គឺ​ក្លិប FK Suduva នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ប្រទេស​លី​ទុ​យ​អា​នី (A Lyga) ដោយ​លោក​នឹង​ពាក់អាវ​លេខ​៣​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ផ្លូវការ​របស់​ក្លិប កាលពី​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ក្នុង​វ័យ​៣៥​ឆ្នាំ FK Suduva គឺជា​ក្លិប​ទី​១១ ក្នុង​ចំណោម​៩​ប្រទេស​នៅ​អឺរ៉ុប ដែល​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​ប្រកប​អាជីព ក្រៅពី​ប្រទេស​កំណើត ដោយ​អតីត​តារា​ឆ្នើម​របស់ AC Milan ធ្លាប់​លេង​ឱ្យ​ក្លិប​នៅ​ប្រទេស​ហូ​ឡង់ រុ​ស្ស៊ី អ៊ី​តា​លី ម៉ិ​ក​ស៊ិ​ក អូស្ត្រាលី ប្រេ​ស៊ី​ល ព័រ​ទុ​យ​ហ្គា​ល់ និង​អា​ស៊ែ​បៃ​ហ្ស​ង់​ជាដើម​។

Honda បាន​លើក​ឡើង​មូលហេតុ ២​យ៉ាង​ដែល​លោក​សម្រេចចិត្ត​ចូលរួម​ជាមួយ​អតីត​ក្រុម​ជើងឯក​៣​សម័យនេះ ទី​១-​ការ​ប្រកួតប្រជែង​មាន​រយៈពេល​ខ្លី ដោយ​នឹង​បញ្ចប់​រដូវ​កាល​មុន​ឆ្នាំ​ថ្មី និង​ទី​២-​ក្រុម FK Suduva មានឱកាស​ខ្ពស់ ដើម្បី​ឈ្នះ​ពាន A Lyga​។ ពិសេស​បើ​ក្លិប​លើក​ពាន FK Suduva នឹង​ទទួល​បាន​ឱកាស​លេង​វគ្គ​ជម្រុះ UEFA Champions League 2022-2023 ទៀត​ផង​។

FK Suduva បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល A Lyga របស់​លី​ទុ​យ​អា​នី ដោយ​មាន​៥៥​ពិន្ទុ​ពី​ការ​ប្រកួត​២៦​លើក ឈ្នះ​១៧ ស្មើ​៤ និង​ចាញ់​៥ តាម​ពីក្រោយ​ដោយ​ក្រុម​ជើងឯក​៨​សម័យ Zalgiris Vilnius​។ ក្លិប​ទី​១១ របស់ Honda បាន​គ្រង​ជើងឯក A Lyga ៣​សម័យ​ជាប់​គ្នា កាលពី​ឆ្នាំ​២០១៧, ២០១៨ និង​ឆ្នាំ​២០១៩ ខណៈ​ឆ្នាំ​២០២០ បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ ក្រោយ​ចាញ់​ពិន្ទុ​ក្លិប Zalgiris ២​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ