ដំណេកមិនគ្រប់គ្រាន់បង្កឱ្យក្មេងជួបបញ្ហាសុខភាពច្រើនយ៉ាង
តាមការសិក្សាមួយបានអះអាងថា បណ្តាក្មេងវ័យជំទង់ស្ថិតក្នុងគ្រួសារមានចំណូលទាបនិងមធ្យមភាគច្រើនទទួលទានដំណេកបានតិចតួច ហើយថាបញ្ហានេះអាចបង្កើតជាហានិភ័យ…
តាមការសិក្សាមួយបានអះអាងថា បណ្តាក្មេងវ័យជំទង់ស្ថិតក្នុងគ្រួសារមានចំណូលទាបនិងមធ្យមភាគច្រើនទទួលទានដំណេកបានតិចតួច ហើយថាបញ្ហានេះអាចបង្កើតជាហានិភ័យ…
តាមការសិក្សាមួយបានអះអាងថា បណ្តាក្មេងវ័យជំទង់ស្ថិតក្នុងគ្រួសារមានចំណូលទាបនិងមធ្យមភាគច្រើនទទួលទានដំណេកបានតិចតួច ហើយថាបញ្ហានេះអាចបង្កើតជាហានិភ័យដល់សុខភាពរបស់ពួកគេពេលក្រោយក្នុងឆាកជីវិត ។
ចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Pediatrics ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ក្មេងដែលដេកមិនបានគ្រប់គ្រាន់ក្រៅពីប៉ះពាល់ដល់សុខភាពផ្លូវកាយ ក៏រងគ្រោះសុខភាពផ្លូវចិត្តផងដែរ ក្នុងនោះពួកគេមួយចំនួនមានអារម្មណ៍អស់សង្ឃឹម ចូលចិត្តប្រព្រឹត្តទង្វើប្លែកៗដូចជា ជក់បារី ផឹកស្រា ប្រើប្រាស់គ្រឿងញៀន… ។
Karen Matthews សាស្ត្រាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យ University of Pittsburgh បានថ្លែងថា ក្មេងវ័យជំទង់ជាច្រើនដេកមិនបានគ្រប់គ្រាន់ ហើយដែលបញ្ហានេះគឺជាកត្តាហានិភ័យបណ្តាលឱ្យសុខភាពចុះខ្សោយ ។ លោកស្រីបានបន្តថា ដំណេកមិនគ្រប់គ្រាន់អាចធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការសិក្សា ការប្រព្រឹត្តអំពើនានាដែលបំផ្លាញដល់សុខភាពជាពិសេសគឺប៉ះពាល់ដល់កត្តាផ្លូវចិត្ត ។
យ៉ាងណាក៏ដោយ លោកស្រី Karen Matthews នៅមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាក្មេងវ័យជំទង់ដេកមិនគ្រប់គ្រាន់នោះទេ ។ លោកស្រីបានបន្តថា ទោះជាយ៉ាងណា កត្តាទាំងឡាយដែលកំណត់នូវពេលវេលាដំណេកជាតួនាទីយ៉ាងសំខាន់ ។ តាមធម្មតា ពេលចូលដេកអាចនឹងខកពេលបន្តិច ប្រសិនជាក្មេងវ័យជំទង់បានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលដេក ដ្បិតការចាំងពន្លឺភ្លឺខ្លាំងពីឧបករណ៍ទាំងនោះអាចនាំឱ្យរឹងភ្នែកមិនអាចឱ្យគេគេងលក់ភ្លាមៗ ។ ទោះជាយ៉ាងនេះក្តី លោកស្រីបានបញ្ជាក់ថា ការអានសៀវភៅខកពេលដល់យប់ជ្រៅមិនមែនជាកត្តាដែលនាំឱ្យដេកពុំលក់នោះទេ ។ តាមលោកស្រី ក្មេងវ័យជំទង់គួរទទួលទានដំណេកឱ្យបានពី៨-៩ម៉ោងក្នុងមួយយប់ ៕
ចែករំលែកព័តមាននេះ