ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹមវេលាម៉ោង០៤ និង៤០នាទីរសៀលថ្ងៃទី១៣ កុម្ភៈ ២០១៦ នេះ ករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅក្នុងផ្ទះសំណាក់ «ប្រាសាទកែវ» ជាន់ទី៣ ក្នុងបន្ទប់លេខ៣០១ ក្នុងក្រុមទី៩ ឃុំតាផុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចរកឃើញអត្តសញ្ញាណហើយ ។ ឃាតកម្មលាក់មុខ កាត់ក្បាលយកទៅ ទុកនៅតែខ្លួនក្នុងផ្ទះសំណាក់
នារីរងគ្រោះគឺឈ្មោះឡេន សិលា អាយុ២៤ឆ្នាំ ជាបុគ្គលិកភូមិវប្បធម៌ មានទីលំនៅក្នុងភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានម្តាយឈ្មោះកេង ធីតា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាយជ្រាវយ៉ាងដុតដៃដុតជើង ដើម្បីកំណត់មុខសញ្ញាចាប់ជនដៃដល់សាហាវព្រៃផ្សៃនេះ ដោយសមត្ថកិច្ចដឹងពីតម្រុយខ្លះៗហើយ ។
ចែករំលែកព័តមាននេះ