ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឯកអគ្គរដ្ឋទូតថ្មីមកកម្ពុជា ក្រោយអវត្តមាន ២០២៤

2 ម៉ោង មុន

នៅ​ក្នុង​ចំណោម​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ថ្មី​ប្រចាំ​ប្រទេស​នានា ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​តែងតាំង គឺ​មាន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ទំនេរ​តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤​មក ។

ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​លោក​ត្រាំ បាន​តែងតាំង​មក​កាន់​កម្ពុជា​នោះ គឺ​លោក គ្រី​ស្តូ​ហ្វ័​រ អេ​ន​ឌឺ​សុ​ន (Christopher Anderson) ។

លោក អេ​ន​ឌី​សុ​ន អាច​នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ថ្មី​មក​កម្ពុជា ក្រោយ​លោក​ទទួល​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា​បន្ត​ពី​លោក ប៉ា​ទ្រិ​ក មួ​ហ្វី (Patrick Murphy) ដែល​ចប់​អណ​ត្តិ​តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ ២០២៤​មក ។

គួរ​រំលឹក​ថា មុន​ពេល​លោក មួ​ហ្វី ចប់​អណ​ត្តិ លោក​ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក ចូ បៃ​ដិ​ន បាន​តែងតាំង​ឯកអគ្គរដ្ឋទូត​ដែរ គឺ​លោក រ៉ូ​បឺត វី​លៀម ហ្វ័​ដេ​ន (Robert William Forden) ប៉ុន្តែ​លោក​មិន​បាន​មក បំពេញ​មុខងារ​នេះ​ទេរ​ហូត​ដល់​មានការ​តែងតាំង​ពី​សេត​វិមាន នៅ​ថ្ងៃ​ទី​១ ខែមិថុនា ដោយ​លោក ត្រាំ ។

លោក អេ​ន​ឌឺ​សុ​ន ត្រូវ​បាន​គេ​ដឹង​ថា ជា​ពលរដ្ឋ​អា​មេ​រិ​ក​មាន​ម្តាយ ជា​ជនជាតិ​ស៊ុ​យ​អែ​ត និង​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​ក ។ លោក កើត​នៅ​អ៊ី​រ៉​ង់ រហូត​ដល់​អាយុ​៦​ឆ្នាំ រួច​ប្ដូរ​ទៅ​ដា​ណឺ​ម៉ាក ទើបបាន​មក​ធំធាត់​នៅ​ទឹកដី​អា​មេ​រិ​ក ។

លោក ជា​អ្នកការទូត​ដែល​មានបទពិសោធន៍​តាំង​ឆ្នាំ​២០០៥ ហើយ​ធ្លាប់​បម្រើ​ការងារ​នៅ​រុ​ស្ស៊ី អា​ម៉េ​នី ម៉ុង​ហ្គោ​លី និង​អ៊ុយ​ក្រែ​ន​ជាដើម ៕