ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយសារភាពក្រុមឃាតករ ករណីសម្លា.ប់ស្ត្រីភេ.ទទី៣ និងអ្នករត់តាក់ស៊ី យកសពញាត់ចូលលូ នៅព្រែកលៀប

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ឃាតករ​ដែល រិ​តក​និង​វាយ​សម្លាប់​ស្ត្រីភេទ​ទី​៣​និង​អ្នក​រត់​តាក់ស៊ី​យក​ទៅ​កប់​រួម​គ្នា​នៅ​ព្រែក​លៀប​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​មុខជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា​ឆ្នាំ​២០២៦​។ គួររំលឹកថា ឃាត់ខ្លួន​ជនជាតិ​ចិន ៤​នាក់ ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម​ស​ម្លា​.​ប់​ស្ត្រី​ភេ​.​ទ​ទី​៣ និង​អ្នក​រត់​តាក់ស៊ី យកស​.​ព​ទៅ​ញាត់​ក្នុង​លូ នៅ​ជ្រោយចង្វា

ឃាត​កម្មដ៍​សាហាវ​នេះ​ជា​ករណី​ចាប់ជំរិត​ទា​ប្រាក់​មិន​បាន​សម្រេច​គឺ សង្ស័យ​ជា​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន ៤​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បាន​ចាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​យក​ទៅ​ឲ្យ​ជនជាតិ​ភូមា​ចំនួន ៤​នាក់​នៅផ្ទះ​មេខ្លោង​នៅ​ព្រែក​លៀប​។​នេះ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ចំនួន ៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​។

ករណី​ចាប់ជំរិត​ទារប្រាក់ និង​អំពើ​ឃាតកម្ម គិត​ទុកជា​មុន នេះ​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​១៦៨D ផ្លូវ​បេតុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣ និង ៣០ នាទី​យប់​។

ជនសង្ស័យ​ដែល​បង្ហាញមុខ ១-​ឈ្មោះ សុខា ដា​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ ខ្មែរ​,២-​ឈ្មោះ យុន គឹ​ម​ហ៊​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ,៣-​ឈ្មោះ WONG YENLONG ភេទ​ប្រុស​អាយុ​៣១ ជនជាតិ​ចិន និង​៤-​ឈ្មោះ YU WEIMING ភេទ​ប្រុស អាយុ​២៦ ជនជាតិ​ចិន ។​ចំណែក​ជន​រង​គ្រោះ១-​ឈ្មោះ តាំង សុ​ី​ម៉េ​ង ហៅ​ឡី​ឡី​ភេទ​ប្រុស (​ភេទ​ទី​បី​កែ​ទៅ​ស្រី​រួច​) អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ ភូមិ​៦ សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ និង​២-​ឈ្មោះ អែម គី​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ បុ​ខរ​បរ បេ​ី​កបរ​រថយន្ត​តាក់​សុ​ី ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា​ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ​អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​,​និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់ លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​បញ្ហា​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៅ​ថ្ងៃ​ទី ០១ ខែមិថុនា ឆ្នាំ​២០២៦​វេលា​ម៉ោង ១៥​និង​១០​នាទី រសៀល ការិយាល័យ​ព្រហ្ម កំរិត​ស្រាល​បាន សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ច្បារ​អំពៅ បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៤​នាក់​រួម​និង​វត្ថុ​តាង​។ 

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៤ នាក់​ខាងលើ បាន​ឆ្លើយ​សារ ភាព ពួក​ខ្លួន​បាន​ចាប់​ជន​រង​គ្រោះ​ទាំង​ពីរ​ខាងលើ មក​ប្រគល់​ឲ្យ​ជនជាតិ ភូមា ០៤ នាក់ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​បាក់​ខែង សង្កាត់​ព្រែក លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ ការិយាល័យ បាន​សហការ​ជាមួយ​ខណ្ឌ ច្បារ​អំពៅ និង​ខណ្ឌ​ជ្រោយចង្វារ បាន រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​ខាងលើ កប់​ក្នុង​រណ្តៅ​លូ មាន​ចាក់​បេតុង​ពី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​បាក់ ខែង សង្កាត់​ព្រែ​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ របស់​មេ​ក្លោ​ង​ឈ្មោះ លី វ៉ៃ​តា ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៣ សញ្ជាតិ ខ្មែរ (​គេចខ្លួន​)​។

គួ​បញ្ជាក់​ថា ស្ត្រីភេទ​ទី​៣​និង​ជា​បុគ្គលិក​ខារ៉ាអូខេ​និង​អ្នក​រត់​តាក់ស៊ី ត្រូវ​បាន​ឃាតករ រិ​តក​ចងដៃ ចងជើង និង​វាយ​សម្លាប់​ហើយ​យក​សព​ទៅ​កប់​រួម​គ្នា នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​សង្កាត់​ព្រែក​លៀប ដោយ​ចាក់​បេតុង​ពីលើ​ហើយ យក​រថយន្ត​ទៅ​ប្លង់​ចោល​នៅ​ព្រែក​ឯក ខណ្ឌ​ច្បារ​អំពៅ​។

ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​វេលា រសៀល ថ្ងៃ​០១ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​ផ្លូវ​បេតុង​ក្បែរ​ស្ពាន​លេខ​៤​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ហើយ​សមត្ថកិច្ច គាស់​សព​ត្រួតពិនិត្យ​ទាំង​យប់​។​ការ​ឈាន​ទៅ​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ពីរ​នាក់​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន ៤​នាក់​។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ក៏​បាន​គាស់​យក​សាកសព​ត្រួតពិនិត្យ​។

តាម​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច រក​ឃើញ​ពូថៅ​ដង​ឈើ​១,​ដំបង​ដែក​វាយ​កូន​បាល់​១,​ស្លាបព្រា​បៀក​ស៊ីម៉ង់ត៍​១,​ថង់កៅស៊ូ​ស​ថ្លា​,​ខ្សែភ្លើង និង​ជ័រ​រិ​ត​ដែល​បាន​កប់​ជាមួយ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​រណ្ដៅ​អណ្ដូង​លូ​ដោយ​ចាក់​បេតុង​ពីលើ​។

តាម​ការ​ពិនិត្យ សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស​មាន​ស្នាម​របួស​ដាច់​រយះ​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង ជំរៅ​ដល់​ឆ្អឹង ដាច់​ស​សៃ​ឈាម​។

ចំណែក​សាកសព​ឈ្មោះ​តាំង ស៊ី​ម៉េ​ង ហៅ​ឡី​ឡី​ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ត្រូវ​ឃាតករ យក​ខ្សែភ្លើង​ចង​ព័ទ្ធ​ជុំវិញ ក​,​កំភួនដៃ​ខាងឆ្វេង​និង​ជើង​ទាំង​២ ចងរិត​ខ្សែ​ជ័រ​។

បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​លោក ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​បាន​ថា សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស ស្លាប់​ដោយ របួស​កាប់​ដាច់​ស​សៃ​ឈាម​ទាំងអស់​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង និង​សាកសព​ឈ្មោះ តាំង ស៊ី​ម៉េ​ង ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ស្លាប់​ដោយ រិ​ត ក សម្លាប់ ជា​ករណី​ឃាតកម្ម​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កំពុង​ស្រាវជ្រាវ រក​បក្ខពួក​សេសសល់ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕​