សង្គ្រាមអ៉ីរ៉ង់ ៖ កងទ័ពអាមេរិកគូសបញ្ជាក់ នាថ្ងៃទី២ មិថុនា ថា អ៉ីរ៉ង់បានបាញ់បណ្ដាមីស៊ីល សំដៅគុយវ៉ែត និងបារ៉ែន តែមិនចំគោលដៅ ឬត្រូវស្ទាក់កម្ទេចនិងថា សហរដ្ឋអាមេរិកបានតបតវិញ ដោយវាយប្រហារទីតាំងអ៉ីរ៉ង់មួយកន្លែង ។

មីស៊ីល២គ្រាប់ ត្រូវបានបាញ់សំដៅគុយវ៉ែត តែត្រូវផ្ទុះពេលកំពុងហោះហើរ ចំណែកកងទ័ពអាមេរិកនិងបារ៉ែនបានស្ទាក់កម្ទេចបណ្ដាមីស៊ីល ដែលវាយប្រហារបារ៉ែន ។ ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិក នៅមជ្ឈឹមបូព៌ា បានតបតវិញដោយវាយប្រហារទីតាំងត្រួតពិនិត្យយោធាអ៉ីរ៉ង់មួយស្ថិតនៅលើកោះ QESHM ក្នុងច្រក
សមុទ្រហ័រមូស ។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបាញ់មីស៊ីលសំដៅទីបញ្ជាការដ្ឋានកងនាវាចរណ៍ទី៥ របស់កងទ័ពជើងទឹកអាមេរិកនៅបារ៉ែន និងក្នុងប្រទេសមួយទៀត តែមិនលើកចំឈ្មោះប្រទេសគុយវ៉ែតឡើយ។

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបាញ់មីស៊ីលទាំងនោះ ជាការតបតចំពោះះការបាញ់មីស៊ីល១គ្រាប់របស់អាមេរិកប្រឆាំងនាវាដឹកប្រេងមួយទៀត ដែលប៉ុនប៉ងបើកចូលអ៉ីរ៉ង់ ក៏ទោះបីមានការហ៊ុមព័ទ្ធរបស់អាមេរិក ។ ក្នុងសេចក្ដីប្រកាសមួយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់និយាយថា មុននេះ យើងបានព្រមានរួចហើយថា បើមានការឈ្លានពានចម្លើយតបរបស់យើងពិតជាម៉ឺងម៉ាត់បំផុត ហើយយើងក៏បានធ្វើ ។

ការវាយប្រហារទាំងនេះ កើតមានបន្ទាប់ពីអ៉ីរ៉ង់ឈប់ទាក់ទងជាមួយបណ្ដាអ្នកអាជ្ញាកណ្ដាល ពីរឿងពន្យារពេលបទឈប់បាញ់គ្នា ក្នុងសង្គ្រាមជាមួយអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារព័ត៌មាន
អ៉ីរ៉ង់២។ ទោះបីយ៉ាងណា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានលើកឡើងផ្ទុយពីនេះដោយថា ការចរចានៅបន្ត ។ លោកត្រាំចាត់ទុកព័ត៌មានពីការកាត់ផ្ដាច់ការចរចាថា ជាព័ត៌មានក្លែងក្លាយ និងជាព័ត៌មានខុស៕

ចែករំលែកព័តមាននេះ