ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកម៉ាកូ រូប៊ីយ៉ូ បញ្ជាក់ថា មេដឹកនាំកំពូលថ្មីអ៉ីរ៉ង់ លោក​ម៉ូសតាបា ខាមេនី «នៅរស់» និងកំពុងបញ្ជាការពី​ក្រោយ​ឆាក

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ តាម​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រូ​ប៊ី​យ៉ូ​ថា មេដឹកនាំ​កំពូល​ថ្មី​អ៉ី​រ៉​ង់​នៅ​រស់ ​ហើយ​កំពុង​តែ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​ដឹកនាំ​ប្រទេស​។

ប្រមុខ​ការទូត​អា​មេ​រិ​ក​រូប​នោះ​ថ្លែង ​កាលពី​ថ្ងៃ​ទី​២​ មិថុនា​ ថា សហរដ្ឋអាមេរិក​យល់​ថា មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​ម៉ូ​សតា​បា​ខា​មេ​នី​នៅ​រស់ ​និង​កំពុង​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការ​ដឹកនាំ​ប្រទេស​។ លោក​បន្ត​ថា​ មាន​សញ្ញា​នានា​ដែល​បង្ហាញ​ថា លោក​ម៉ូ​សតា​បា​ខា​មេ​នី​ចូលរួម​កាន់តែ​សកម្ម​ក្នុង​កម្រិត​មួយ​ចំនួន​នៃ​ការ​ដឹកនាំ​ប្រទេស ដោយ​ការ​ទាក់ទង​ដឹកនាំ​របស់​លោក​ធ្វើ​ឡើង ជា​លាយ​ល័​ក្ខ​អក្សរ ​និង​តាម​រយៈ​មនុស្ស​ទី​៣​។ លោក​រូ​ប៊ូ​យ៉ូ​ថ្លែង​បែប​នេះ​នៅ​មុខ​គណៈកម្មការ​កិច្ចការបរទេស​របស់​ព្រឹទ្ធសភា ដោយ​លោក​គូសបញ្ជាក់​ពី​ការ​លំបាក ក្នុង​ការ​បញ្ជូន​សារ​នានា ទៅ​កាន់​រដ្ឋាភិបាល​អ៉ី​រ៉​ង់​។

លោក​ម៉ូ​សតា​បា​ខា​មេ​នី​បាន​ឡើង​បន្តវេន​ពិ​បិតា លោក​អា​លី​ខា​មេ​នី​ដែល​ទទួលមរណភាព ក្នុង​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល ពេល​ចាប់ផ្ដើម​សង្គ្រាម តែ​លោក​មិន​ដែល​បង្ហាញខ្លួន​ជា​សាធារណៈ​ឡើយ​តាំងពី​ក្រោយ​ត្រូវ​របួស​ក្នុង​ការ​វាយប្រហារ​មួយ ដោយ​លោក​ថ្លែង​តែ​តាម​រយៈ​សារ​ជា​លាយ​ល័​ក្ខ​អក្សរប៉ុណ្ណោះ​។

ពេល​សួរ​លោក​ពី​ការ​ចរចា​ដោយ​ប្រយោល​រវាង​អា​មេ​រិ​ក ​និង​អ៉ី​រ៉​ង់​នៅ​ប៉ា​គី​ស្ថាន ដែល​កំពុង​ជាប់​គាំង​លោក​ម៉ា​
កូ​រូ​ប៊ី​យ៉ូ​លើក​ឡើង​ថា លោក​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច​ថា​ នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​តែ​មិន​ផ្ដល់​ពី​កាលបរិច្ឆេទ​ឡើយ​ដោយ​លោក​គ្រាន់តែ​ថា អាច​មាន​នា​ថ្ងៃស្អែក​ ឬ​ខានស្អែក​ឬ​ស​ប្ដា​ហ៍​ខាង​មុខ​។
​អ៉ីរ៉​ង់​បាន​យល់ព្រម​ចរចា​លើ​ទិដ្ឋភាព​មួយ​ចំនួន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​តាំងពី​យូរ​មក​ហើយ​តែង​បដិសេធ​ ៕

FILE PHOTO: Mojtaba Khamenei, the second son of Iran’s late Supreme Leader Ayatollah Ali Khamenei, visits Hezbollah’s office in Tehran, Iran, October 1, 2024. Office of the Iranian Supreme Leader/WANA (West Asia News Agency)/Handout via REUTERS/File Photo