ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ​៖ គ្មាន​ការ​ចរចា​ណា ​ដើម្បី​ជាតិ​ដោយ​ប្រើ​កំលាំង​បាន​ស្ថិតស្ថេរ និង​ស្របច្បាប់សម្រាប់​ប្រទេស​មួយ​នោះ​ទេ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា គ្មាន ការ​ចរចា​ណាមួយ ​ដើម្បី​ដោយ​ប្រើ​កំលាំង​ទទួល​បាន​ស្ថិតស្ថេរ និង​ការពារ​ដោយ​សិទ្ធិ​ស្របច្បាប់​របស់​ប្រទេស​ណាមួយ​នោះ​ទេ ​។

​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​កម្ពស់​៣​ជាន់ សមិទ្ធផល​នានា និង​ប្រគល់​សញ្ញាបត្រ​គ្រូបង្រៀន កម្រិត​មូលដ្ឋាន និង​សញ្ញាបត្រ​បរិញ្ញាបត្រ​អប់រំ ឯកទេស​អប់រំ​កាយ ជូន​ដល់​គរុ​សិស្ស គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ត្រូវការ​ពេលវេលា ដោះ​ស្រា​យ ដោយ​ផ្អែក​តាម​ផ្លូវច្បាប់​ជា​មូលដ្ឋាន ប្រសើ​ជាង​បញ្ជូនទាហាន ទៅ​ច្បាំង​គ្នា​ស្លាប់ ហើយ​ដោះ​ស្រាយ​មិន​ចេញ​ឡើយ​ ។

 សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​ការពារ​ជាតិ និង​ទឹកដី មិនមែន ប្រើប្រាស់​តែ​កម្លាំងប្រដាប់អាវុធ​នោះ​ទេ គឺ​ប្រើប្រាស់​មធ្យោបាយ​សរុប​ ។  សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​ម្សិលមិញ​នេះ​យើង​បានចាប់ផ្ដើម​នូវ​ការ​ប្រើប្រាស់​យន្ដការ​ច្បាប់​​អន្ដរជាតិ UN CLOS ហើយ ដើម្បី​ដោះស្រាយ​ការពារ​អ​ធិ​តេ​ប​យ្យ​ភាព និង​សិទ្ធិ​ដែន​របស់​កម្ពុជា នៅ​លើ​ដែនដី​សមុទ្រ​ដោយ​ប្រើប្រាស់ UN CLOS ការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះឯង ​។ ប៉ុន្ដែ​ប្រសើ​ជាង​បញ្ជូនទាហាន ទៅ​ច្បាំង​គ្នា​ស្លាប់ ហើយ​ដោះ ស្រាយ​មិន​ចេញ មក​ចរចា​ដដែល​ដោយ​មិន​ចាំបាច់ »​ ។​

សម្ដេច​ធិ​បតី​បាន​បន្ដ​ថា ​ដរាបណា នៅ​មានការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ទឹកដី ដោយ​សន្ដិវិធី ហើយ​ជឿ​ចុះ​គ្មាន​ការ​ដោះស្រាយ​ដោយ​ប្រើ​កម្លាំង​ណាមួយ​ស្ថិតស្ថេរ​ទេ ទាល់តែ​ប្រើ​តាម​ច្បាប់​បាន​ត្រឹមត្រូវ ​។ គ្មាន​ការ​យក​គ្រាប់​បែប​យក​រថក្រោះ  ធ្វើ​ផ្លូវ​បេតុង​ណាមួយ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ទេស​ណាមួយ​ទេ គឺ​ទាល់តែ​ប្រើប្រាស់​ច្បាប់​ទើប​ត្រឹមត្រូវ​។​​ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី​បាន​អះអាង​ថា​៖«​ការ​តស៊ូ​តាម​ផ្លូវច្បាប់​ គឺ​កម្ពុជា​ត្រូវធ្វើ «…»  អី​ញ្ចឹ​ង​ខ្ញុំ​សុំ​បញ្ជាក់​ម្តងទៀត​ថា ​ទោះបីជា​យើង​ពង្រឹង​វិស័យ​ការពារ​ជាតិ តែ​យើង​មិន​គិត​ពី​សេដ្ឋ​កិច្ច​សង្គម រួម​ទាំង​គម្រោង​តូច​ៗ​ដូច​ជា​នៅទេ​ទឹក​ពុះ  និង​គម្រោង​ផ្សេង​ៗ​ទៀត ត្រូវ​គិត​»​ ។ ​

​សូម​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ បាន​ផ្ញើ​លិ​ខិត​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​កាន់​ភាគី​ថៃ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គ​ការ​សហ​ប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​ដែនសមុទ្រ​​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​ ៕