ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មលាក់មុខ កាត់​ក្បាលយកទៅ ទុកនៅ​តែ​ខ្លួន​ក្នុងផ្ទះសំណាក់​

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មាន​ហេតុការណ៍​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លា.ប់​កាត់​ដាច់​ក្បាល​មិនដឹង​យក​ទៅ​ណា ដោយនៅ​សល់​តែ​ដងខ្លួន ស្ថិត​ក្នុងផ្ទះ​

ខេត្តសៀមរាប ៖ មាន​ហេតុការណ៍​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​កាត់​ដាច់​ក្បាល​មិនដឹង​យក​ទៅ​ណា ដោយនៅ​សល់​តែ​ដងខ្លួន ស្ថិត​ក្នុងផ្ទះ​សំណាក់​យីហោ «​ប្រសាទ​កែវ​» ជាន់​ទី​៣ ក្នុង​បន្ទប់​លេខ​៣០១ ក្នុង​ក្រុម​ទី​៩ ឃុំ​តា​ផុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែល​ចន្លោះ​ពី​៣០​ឆ្នាំ​ចុះ​ក្រោម ដោយ​ត្រូវ​ឃាតករ​សម្លាប់​កាត់​ក្បាល​ចេញពី​ដងខ្លួន ពាក់អាវ​ទ្រនាប់ និង​ស្លៀកខោ​ខូ​វ​ប៊​យ ។

ប្រភព​បន្ត​ថា មុន​ពេល​ភ្ញាក់ផ្អើល​នោះ អ្នក​សម្អាត​ក្នុងផ្ទះ​សំណាក់​ម្នាក់​ឈ្មោះ​ឃន់ កា​រ៉ុ​ប ភេទ​ស្រី អាយុ​២៩​ឆ្នាំ បាន​ឡើង​ទៅ​សម្អាត​​បន្ទប់​ដូច​ធម្មតា ។ លុះ​ឃើញ​បន្ទប់​៣១០​ចំហ​ទ្វារ ត្រូវ​នាង​ដើរ​ចូល​ទៅ​សម្អាត ព្រោះ​ស្មាន​តែ​ភ្ញៀវ​ចេញ​បាត់​ហើយ  តែ​ត្រូវ​ស្រឡាំង​កាំង បន្ទាប់​ពីឃើញ​​សព​ស្ត្រី​រង​គ្រោះ​​នៅ​ក្រោម​គ្រែ ក៏​បាន​រត់​ចុះ​ក្រោម​វិញ ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ ហើយ​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ ។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្នុង​បន្ទប់​នោះ គឺ​គ្មាន​បន្សល់​ស្លាកស្នាម​អ្វី​ទាំងអស់ ព្រោះ​បន្ទប់ គឺ​ស្អាត​ត្រឹមត្រូវ ដោយ​មិនដឹង​ថា ឃាតករ​សម្លាប់​នាង​នៅ​ទី​នេះ ឬ​ក៏​នៅ​ទីណា​នោះ​ទេ ។

ចំណែក​ម្ចាស់ផ្ទះ​សំណាក់​បានឱ្យដឹង​​ផង​ដែរ​ថា ក្នុង​បន្ទប់​៣១០​នោះ បើ​តាម​ឆែក​មើល គឺជា​មនុស្ស​ប្រុស​ទេ ដែល​ជួល​ស្នាក់​នៅ ក៏​ប៉ុន្តែ​ស្រាប់តែ​ប្រទះ​សព​ស្ត្រី​ខាងលើ​នោះ​ទៅ​វិញ ។ បច្ចុប្បន្ន សមត្ថកិច្ច​ដាក់​ការ​តាមដាន និង​ស្រាវជ្រាវ និង​កំពុង​រង់ចាំ​ជំនាញ​ចុះ​មក ធ្វើ​កោសល្យវិច័យ ។