ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ដល់​ប្រជាជនទូទៅ នឹងចាប់ផ្តើមនៅខែតុលា ហើយចាក់មុនគេ នៅ​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដំណើរ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដល់​ប្រជាជន​ទូទៅ…

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដំណើរ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដល់​ប្រជាជន​ទូទៅ នឹង​ចាប់ផ្តើម​នៅ​ខែតុលា ហើយ​ចាក់​មុនគេ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ឆ្លើយតប​នឹង Comment តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ដូ​ស​ទី​៣ នឹង​ចាក់​ជូន​គ្រប់ៗ​គ្នា ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ចាប់ពី​ខែតុលា ឆ្នាំ​២០២១ នេះ​ទៅ​»​។​

​​

សូម​រម្លឹកថា ដំណើរ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ លើ​កងកម្លាំង​ជួរមុខ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​បណ្តា​រាជធានី​ខេត្ត​។ រហូតដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ អ្នក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ បាន​ចំនួន ៧៩០ ១១១​នាក់​។ ក្នុងនោះ រួមមាន​៖ អ្នក​ចាក់​វ៉ាក់សាំង AstraZeneca ( ផលិត​នៅ​ប្រទេស​ជប៉ុន ) មាន​ចំនួន ៣៧៧ ៥៩៦​នាក់ និង​វ៉ាក់សាំង AstraZeneca ( ផលិត​នៅ​ប្រទេស​អង់គ្លេស ) មាន​ចំនួន ៤១២ ៥១៥​នាក់​។​

​ដោយឡែក ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ គឺ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ បាន​ចំនួន​សរុប ១១ ៤៨៩ ៦៦១​នាក់​។ រីឯ​ដូ​ស​ទី​២ ចាក់​បាន​ចំនួន ៩ ៧៦៣ ១៥៧​នាក់​។ ក្នុងនោះ កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង បាន​ចំនួន ១ ៧១៥ ៧០១​នាក់​៕​