Dani Alves ដើរចេញពី Sao Paulo ដោយសារក្លិបជំពាក់លុយរូបគេ៣លានអឺរ៉ូ
ប្រេស៊ីល ៖ Dani Alves បានសម្រេចដើរចេញពីក្លិប Sao Paulo នៅលីគកំពូលប្រេស៊ីល បន្ទាប់ពីចំណាយពេល២ឆ្នាំនៅទីនោះ
ប្រេស៊ីល ៖ Dani Alves បានសម្រេចដើរចេញពីក្លិប Sao Paulo នៅលីគកំពូលប្រេស៊ីល បន្ទាប់ពីចំណាយពេល២ឆ្នាំនៅទីនោះ
ប្រេស៊ីល ៖ Dani Alves បានសម្រេចដើរចេញពីក្លិប Sao Paulo នៅលីគកំពូលប្រេស៊ីល បន្ទាប់ពីចំណាយពេល២ឆ្នាំនៅទីនោះ ដោយសារតែក្លិប និងសាម៉ីខ្លួនកំពុងមានជម្លោះរឿងលុយថ្លៃពលកម្ម។
ខ្សែការពារស្តាំវ័យ៣៨ឆ្នាំរូបនេះ បានចូលរួមជាមួយ Sao Paulo ដោយគ្មានតម្លៃខ្លួន (Free Transfer) កាលខែសីហា ឆ្នាំ២០១៩ ក្រោយផុតកុងត្រាជាមួយ PSG។ ហើយរូបគេបានក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់បំផុតនៅអាមេរិកខាងត្បូង។
ប៉ុន្តែថ្មីៗនេះ បើតាមប្រភពពី Marca បានឱ្យដឹងថា កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានចាកចេញពី Sao Paulo ដោយសារគេមិនទទួលបានថ្លៃពលកម្មពេញក្នុងរយៈពេល២រដូវកាលមកហើយ។ ខណៈមកទល់ពេលនេះ ក្លិបបានជំពាក់លុយកីឡាកររូបនេះ រហូតដល់៣លានអឺរ៉ូ។
កិច្ចព្រមព្រៀងរបស់ Alves ជាមួយ Sao Paulo បន្តរហូតដល់ខែធ្នូ ឆ្នាំក្រោយ។ ប៉ុន្តែឥឡូវនេះ រូបគេបានក្លាយជាកីឡាករទំនេរគ្មានក្លិបលេង ស្របពេលដំណឹងចុងក្រោយអះអាងថា គេទទួលការចាប់អារម្មណ៍ចង់បានពីក្លិបនៅលីគកំពូលអាមេរិក និងក្លិបនៅមជ្ឈឹមបូព៌ា ហើយក្នុងនោះក៏រួមមានទាំងក្លិប Boca Juniors និង River Plate ផងដែរ។
ដោយឡែកនាយកបាល់ទាត់ក្លិប Sao Paulo លោក Carlos Belmonte និយាយថា ដោយសារបញ្ហាវិបត្តិកូវីដ១៩ បានរួមចំណែកនាំឱ្យបញ្ហាធ្លាក់ដល់ស្ថានភាពបែបនេះ។ ហើយក្លិបកំពុងតែធ្វើការដោះស្រាយដោយបើកចំហ ដើម្បីកសាងឡើងវិញនូវបញ្ហាហិរញ្ញវត្ថុ។
នៅក្នុងនោះលោកបង្ហើបថា Alves នឹងបន្តស្នាក់នៅជាមួយ Sao Paulo នៅពេលដែលក្លិបដោះស្រាយបញ្ហាបំណុលរបស់កីឡាកររួចជាមុនសិន៕
ចែករំលែកព័តមាននេះ