ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​បារាំង ​វ៉ាក់សាំង​ JOHNSON&JONHSON​ ហាក់​ពុំ​មាន​ប្រសិទ្ធភាព

2 ឆ្នាំ មុន

យោង​តាម​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ជាតិ​នៃ​សន្តិសុខ​ឱសថ ​និង​ផលិតផល​សុខភាព​បារាំង​ ANSM​ ថា គេ​កត់សម្គាល់​ឃើញ​បរាជ័យ​ក្នុង​ចំនួន​​ច្រើន​មួយ​របស់​វ៉ាក់សាំង

ប្រទេស​បារាំង ៖ តើ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ របស់​អា​មេ​រិ​ក ​JONHSON&JONHSON មាន​ប្រសិទ្ធភាព​ដែរ​ទេ? យោង​តាម​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ជាតិ​នៃ​សន្តិសុខ​ឱសថ ​និង​ផលិតផល​សុខភាព​បារាំង​ ANSM​ ថា គេ​កត់សម្គាល់​ឃើញ​បរាជ័យ​ក្នុង​ចំនួន​​ច្រើន​មួយ​របស់​វ៉ាក់សាំង ​JONHSON&JONHSON ដែល​ចាក់​តែ​១​ដូ​ស​នៅ​បារាំង​។

ចំនួន​ដ៏​ច្រើន​នៃ​បរាជ័យ​របស់​វ៉ាក់សាំង​នោះ ត្រូវ​បាន​រាយការណ៍​ជាមួយ​ជា​ពិសេស​អ្នក​ជំ​ងឹ​ដែល​បាន​ចាក់​វ៉ាក់សាំង​នោះ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​មាន​ច្រើន​ក្នុង​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុង​ម៉ា​សី​និង ​ក្រុង ​TOURS ។ តាម​របាយការណ៍​នៃ​ការ​តាមដាន​មើល​បណ្ដា​វ៉ាក់សាំង ANSM​ កត់សម្គាល់​ឃើញ​ថា ចាប់តាំងពី​ខែមេសា​មក ​មនុស្ស​ប្រមាណ​ជា​១​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​នេះ​នៅ​បារាំង​។ ក្នុង​ចំណោម​អ្នក​ឆ្លង​៣២​នាក់ មាន​ដល់​ទៅ​២៩​នាក់ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ​និង​៤​នាក់​ស្លា.ប់​។ ​អ្នក​ទាំងនេះ​មាន​អាយុ​ពី​៧៣​ទៅ​៨៧​ឆ្នាំ​។ អ្នកជំងឺ​ធ្ងន់​ទាំងនេះ​ជួប​ប្រទះ​ និង​គ្រោះថ្នាក់​នៃ​រូបភាព​ឆ្លង​ធ្ងន់ធ្ងរ​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​១៧​នាក់ ឆ្លង​វីរុស​កាច​សា.ហាវ​ដែល​តា​។

ម្យ៉ាងវិញទៀត​ក្នុង​មន្ទីរពេទ្យ​២​កត់សម្គាល់​ឃើញ​ការ​កើនឡើង​ខុស​ពី​ធម្មតា​នៃ​ចំនួន​អ្នកជំងឺ​ដែល​ចាក់​វ៉ាក់សាំង​ JONHSON​ រួច ក្នុង​​ចំណោម​បណ្ដា​មនុស្ស​ចូល​ពេទ្យ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ