Busquets ៖ ៨-២? កុំប្រៀបធៀប ព្រោះពេលនេះក្រុម រដូវកាល និងកាលៈទេសៈខុសគ្នា
អេស្ប៉ាញ ៖ ខ្សែបម្រើ Sergio Busquets លើកឡើងថា មិនគួរប្រៀបធៀបគ្នារវាងលទ្ធផល ៨-២ ពីអតីតកាលជាមួយស្ថានភាព
អេស្ប៉ាញ ៖ ខ្សែបម្រើ Sergio Busquets លើកឡើងថា មិនគួរប្រៀបធៀបគ្នារវាងលទ្ធផល ៨-២ ពីអតីតកាលជាមួយស្ថានភាព
អេស្ប៉ាញ ៖ ខ្សែបម្រើ Sergio Busquets លើកឡើងថា មិនគួរប្រៀបធៀបគ្នារវាងលទ្ធផល ៨-២ ពីអតីតកាលជាមួយស្ថានភាពបច្ចុប្បន្នរបស់ Barcelona និង Bayern Munich ដែលវាគឺខុសគ្នាឆ្ងាយតែម្តង។
Busquets គឺជាម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត បានលេងក្នុងប្រកួតដែលBarcelona ចាញ់ Bayern ក្នុងលទ្ធផល ៨-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០១៩/២០។ ខណៈរាត្រីនេះ វេលាម៉ោង២:០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្រុមទាំង២នឹងប៉ះគ្នាម្តងទៀត នៅឯកីឡដ្ឋាន Camp Nou ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល E រដូវកាល ២០២១/២២។
ទោះយ៉ាងណា បរាជ័យលទ្ធផល ៨-២ នៅតែចាក់ផោតសម្រាប់អ្នកគាំទ្រ។ ស្របពេលលទ្ធផលនេះ នៅតែត្រូវគេយកមកប្រៀបធៀបថា Barcelona អាចនឹងជួបលទ្ធផលស្រដៀងគ្នាជាថ្មីម្តងទៀត។
ជុំវិញបញ្ហានេះ Busquets ប្រធានក្រុម Barcelona បានលើកឡើងថា Bayern មានគ្រូបង្វឹកថ្មីគឺលោក Julian Nagelsmann ខណៈពួកយើងមានលោក Ronald Koeman ដែលមកជំនួសលោក Quique Setien ដែលមានការដឹកនាំខុសពីគ្នា។ នៅរដូវក្តៅនេះ Lionel Messi និង Antoine Griezmann បានចាកចេញ បន្ទាប់ពីការចាកចេញរបស់ Ivan Rakitic, Arturo Vidal និង Luis Suarez កាលពីរដូវក្តៅមុន។ ចំណែក Bayern ក៏មាន Thiago Alcantara រួមនិងកីឡាករមួយចំនួនទៀតចាកចេញផងដែរ។
ខ្សែបម្រើអេស្ប៉ាញវ័យ៣៣ឆ្នាំរូបនេះ បានបន្ថែមថា នៅក្នុងបាល់ទាត់ពេលខ្លះមានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។ យើងដឹងរួចហើយថាវានឹងខុសគ្នា។ វាជាក្រុម, រដូវកាល រួមនិងកាលៈទេសៈខុសគ្នា៕ (ដកស្រង់ចេញពី Marca)
ចែករំលែកព័តមាននេះ