ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអាចារ្យ អ្នកភ្លេងបុរាណ និងសម័យ ត្អូញរឿងគ្មានចំណូលពីរឆ្នាំហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ពីរឆ្នាំហើយដែលក្រុមតន្រ្តីយើងខ្ញុំរកចំណូលពុំបាន ។ អ្នកភ្លេង អ្នកចម្រៀងសុទ្ធតែរងផលប៉ះពាល់ខ្លំាងទៅលើជីវភាព ហើយពួកយើងគ្រប់គ្នាសុទ្ធសឹងជាអ្នកជាប់បំពុលធនាគារទៀត» នេះជាការត្អូញត្អែររបស់ម្ចាស់វង់តន្រ្តីមួយរោងនៅក្នុងខេត្តតាកែវ ។ នាយប៉ុយ…

រាជធានីភ្នំពេញ ៖ «ពីរឆ្នាំហើយដែលក្រុមតន្រ្តីយើងខ្ញុំរកចំណូលពុំបាន ។ អ្នកភ្លេង អ្នកចម្រៀងសុទ្ធតែរងផលប៉ះពាល់ខ្លំាងទៅលើជីវភាព ហើយពួកយើងគ្រប់គ្នាសុទ្ធសឹងជាអ្នកជាប់បំពុលធនាគារទៀត» នេះជាការត្អូញត្អែររបស់ម្ចាស់វង់តន្រ្តីមួយរោងនៅក្នុងខេត្តតាកែវ ។

នាយប៉ុយ ម្ចាស់ក្រុមតន្ត្រីសម័យ នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយឲ្យដឹងបន្តថា  កូវីដ ១៩ បានផ្តាច់របរតន្ត្រីសម័យដែលជាឆ្នាំងបាយរបស់គាត់ទាំងស្រុងអស់រយៈជាងពីរឆ្នាំមកហើយ មិនតែប៉ុណ្ណោះធ្វើឲ្យរូបគាត់ជាប់បំណុលធនាគារជាងពីរម៉ឺនដុល្លាររហូតមកដល់សព្វថ្ងៃ ត្រូវបង់ប្រចាំខែ ៣០០ ដុល្លារ ។ លោកបានចោទសួរថា បើស្ថានការណ៍នៅតែដូចសព្វថ្ងៃទៀត គ្មានពិធីការ គ្មានពិធីបុណ្យទាន តើលោករកប្រាក់ពីណាបានយកមកបង់ឲ្យធនាគារ ? ។ 

នាយប៉ុយ បានរកទទួលទានបើកវង់តន្រ្តីសម័យ តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ សម្រាប់គេជួយយកទៅប្រគំនៅក្នុងកម្មវិធីមង្គលការ បុណ្យទាន ឬកម្មពិធីសប្បាយៗនានា ប៉ុន្តែជាអកុសលវត្តមានកូវីដ១ ៩ បានផ្តាច់ឆ្នាំងបាយរបស់លោក និងសមាជិកក្រុមដទៃទៀត ។ «កាលមិនទាន់មានជំងឺកូវីដ ១៩ ក្នុងមួយខែយ៉ាងតិចណាស់ មានអតិថិជនជួលទៅប្រគុំ ២០ រោងសម្រាប់ពិធីការ ក្នុងមួយរោងបានថ្លៃជាង ៤០០ ដុល្លារ ។ ខ្ញុំចំណាយទៅអ្នករាំ និងអ្នកភ្លេងសល់ជិត ២០០ ដុល្លារក្នុងមួយរោង ។ តែក្រោយផ្ទុះជំងឺកូវីដ ១៩ មក អាពាហ៍ពិពាហ៍ក៍គ្មានបុណ្យទានក៍គ្មាន កម្មវិធីឡើងផ្ទះ ខូបកំណើតក៍គ្មានធ្វើឲ្យខ្ញុំស្ងួតឆ្នាំបាយ» នាយប៉ុយ បញ្ជាក់ ។

នៅពេលគ្មានចំណូលពីការរបរតន្រ្តី នាយប៉ុយ អះអាងថា ដើម្បីរកប្រាក់បង់ឲ្យធនាគារប្រចាំខែ គាត់បានងាកទៅរករបរផ្សេងទៀតដើម្បីដោះទាល់ លោកដើរទិញលក់ម៉ូតូ ទិញគោលក់ ។ បុរសខាងលើនេះបញ្ជាក់ថា សមាជិកក្រុមភ្លេងរបស់លោក ទាំងអ្នកភ្លេង ទាំងអ្នករាំកំដរឆាកបានចែកផ្លូវគ្នារកមុខរបរផ្សេងៗ រីឯគ្រឿងភ្លេងរបស់គាត់បានគ្របទុកនៅក្រោមផ្ទះ ដោយសង្ឃឹមថា នៅពេលកូវីដ ១៩ ស្ងាត់លោកអាចវិលទៅប្រកបរបរចាស់ ដែលបានចំណាយទុនច្រើនហើយនោះវិញ ។ 

 ដោយឡែកម្ចាស់វង់តន្ត្រីនាយថ្លែនកោះរការ មានទីតាំងនៅឃុំកោះការ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ឯបានរៀបរាប់ឲ្យដឹងថា ពេលនេះគាត់ទឹកដល់ច្រមុះហើយព្រោះតែជំងឺកូវីដ ១៩ មិនថមថយ ហើណោះវិញមានវាសនាមិនខុសពីវង់តន្ត្ រីនាយប៉ុយ ឡើយ ។ ម្ចាស់វង់តន្រ្តីនេះឲ្យដឹងថា សព្វថ្ងៃលោកនៅជំពាក់ធនាគារ ២ ០០០ ដុល្លារ ជាលុយដែលបានខ្ចីយកមករៀបចំឆាក និងទិញគ្រឿងភ្លេងបន្ថែម ។ វង់តន្រ្តីសម័យនាយថ្លែនកោះរការ នេះបង្កើតតាំងពីឆ្នាំ ២០១៦ ។

ម្ចាស់វង់តន្រ្តីនេះឲ្យដឹងថា កាលមិនទាន់មានជំងឺកូវីដ ១៩ ក្នុងមួយខែមានអ្នកជួលទៅប្រគំយ៉ាងតិច ១៥ រោង ធ្វើឲ្យវង់តន្ត្រីនាយថ្លែនកោះរការ ល្បី និងកាក់កបទៅមុខ ។ ក្រោយមកដោយសារអាជីវកម្មចេះតែទៅមុខ ម្ចាស់វង់តម្រ្តីសម្រេចខ្ចីធនាគារចំនួន ១៥ ០០០ ដុល្លារបន្ថែមទៀត មកទិញរថយន្តកូរ៉េមួយគ្រឿងគ្រាន់ដឹកគ្រឿងភ្លេង និងក្រុមការងារ ទៅប្រគុំតាមកន្លែងដែលជួល ។ មិនយូរប៉ុន្មានព្រឹត្តិការណ៍ ២០ កុម្ភៈបានផ្ទុះឡើងទៀតធ្វើលោកផុតកាន់ជ្រៅលើបំណុលធនាគារនេះ ។

ម្ចាស់វង់តន្រ្តីដែលគេហៅនាយថ្លែន បានបញ្ជាក់ថា ទីបំផុតបង្ខំចិត្តលក់រថយន្តកូរ៉េនោះចេញវិញដើម្បីយកប្រាក់មកបង់ឲ្យធនាគារវិញ កុំឲ្យការប្រាក់ចេះតែកើន ។ ក្រោយពីផ្អាក់មុខរបរជួលតន្ត្រីសម័យមក នាយថ្លែនគ្មានមុខរបរអ្វើនោះទេ រាល់ថ្ងៃ ។ លោកអះអាងថា រស់ដោយសារប្រពន្ធលក់អីវ៉ាន់បន្តិចបន្តួចនៅមុខផ្ទះប៉ុណ្ណោះ ។

ចំណែក លោកអាចារ្យ ហាន អាយុជាង ៧០ ឆ្នាំ ជាអាចារ្យម្នាក់ សម្រាប់មង្គលលារ រស់នៅភូមិក្តីរុន ឃើញុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានឲ្យដឹងថា រយៈពេលជាងពីរឆ្នាំក្រោយពីផ្ទុះជំងឺកូវីដនៅទូទាំងប្រទេសបានធ្វើឲ្យដល់មុខរបរលោកតាអាច្យ មិនមានគេអញ្ជើញទៅរៀបចំបុណ្យឬពិធីការនោះទេ ។ លោកតាឲ្យដឹងថា តាមគាត់សង្កេតឃើញកូវីដ ១៩ នេះ ធ្វើឲ្យប៉ះពាល់ជីវភាពពលរដ្ឋជារង្វង់តែម្តងមានន័យថា គ្រាន់អ្នករៀបចំកម្មវិធីមួយ ដូចជាចុងភៅ មេក្រូ ភ្លេងពិណពាទ្យ សុទ្ធតែរងផលប៉ះពាល់ទំាងអស់ ។ សម្រាប់លោកតា ទោះការអញ្ជើញទៅរៀបចំបុណ្យទាន មិនកំណត់តម្លៃតែយ៉ាងហោចណាស់ម្ចាស់បុណ្យ ម្ចាស់ទានគេជូនមួយកម្មវិធី ១០ ម៉ឺនរៀលដែរ គ្រាន់ផ្គត់ផ្គង់ជីវភាពដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ