ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើង​ឯក​​អាស៊ាន​ ត្រូវ​ខកខាន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​គម្រោង​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​អាស៊ី​អាគ្នេយ៍​នា​ខែតុលា​ ឆ្នាំ​២០២១ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ធូរស្បើយ​ ។ ​ម្យ៉​ង​វិញទៀត ​កាលពី​ពេល​ថ្មី​ៗ​មកនេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ឧត្តម​សេនិយ៍​ឯក​តែម ​ម៉ឺន​…

​រាជធានី​ភ្នំពេញ​ ៖ ​គម្រោង​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​អាស៊ី​អាគ្នេយ៍​នា​ខែតុលា​ ឆ្នាំ​២០២១ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ធូរស្បើយ​ ។ ​ម្យ៉​ង​វិញទៀត ​កាលពី​ពេល​ថ្មី​ៗ​មកនេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ឧត្តម​សេនិយ៍​ឯក​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បញ្ចា​ក់អំ​ពី​បញ្ហា​ខាងលើ​នេះ​។

នៅ​ក្នុង​លិខិតផ្លូវការ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ហុង​ជួន ណា​រ៉ុ​ង ​បាន​បញ្ជាក់​ថា​ ដោយ​យោង​លើ​ស្ថានភាព​មិន​ទាន់​ធូរស្បើយ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​ជា​គោលការណ៍​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផ្អាក​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​គ្រោង​នឹង​រៀបចំ​ប្រកួត នៅ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១​។

ទោះជា​យ៉ាងណា ​លោក​រាជ​ សុ​ផែន ​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ទទួល​បន្ទុក​ការងារ​បច្ចេកទេស​និង​ការងារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ផ្អាក​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ការ​បរិច្ឆេទ​ថ្មី​នៅ​ពេល​ណា​ឬ​ក៏​អាច​ពន្យារពេល​ដល់​ឆ្នាំ​២០២២​ឬ​ក៏​យ៉ាងណា​ឡើយ ​។ សហព័ន្ធ​បាន​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន​អំពី​ការ​ប្រកួត​នេះ​រួចរាល់​ហើយ​តែ​ពេល​នេះ​ត្រូវ​ពន្យារ ។ តែ«​គម្រោង​នៃ​ព្រឹត្តិការណ៍​អាស៊ាន​នេះ គឺ​ដើម្បី​បង្កើន​គុណ​ផល​របស់​កីឡាករ​ប្រដាល់​កម្ពុជា​ឲ្យ​កាន់តែ​មាន​សក្តានុពល ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេ​ម ២​លើក​ចំពោះ​មុខ គឺ​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ចុង​ខែមេសា​-​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​»​។

លោក​រាជ ​សូ​ផែន​ បញ្ជាក់​ទៀត​ថា ​ទោះបី​សហព័ន្ធ​មិន​ទាន់​បាន​ទទួល​ព​ត៌​មាន​លម្អិត​ពី​ការ​ចូលរួម​របស់​ប្រទេស​ក្នុង​តំបន់​ក៏​ពិតមែនតែ​ផែនការ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ត្រៀម​រៀបចំ​វិញ្ញាសា ក្នុង​ការ​ប្រកួត​ជើងឯក​កម្រិត​អាស៊ាន​នេះ​មាន​ចំនួន​១០​ប្រភេទ​ទម្ងន់ ដូច​ជា​ប្រភេទ​ទម្ងន់ ៤៥​គីឡូក្រាម​, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និង​ទម្ងន់ ៨១​គីឡូក្រាម​។

ទោះជា​យ៉ាងនេះ​ក៏​ដោយ ​ក៏​កម្ពុជា​នៅ​តែ​ចិញ្ចឹមចិត្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ខាង​តែ​បាន​នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​ជំងឺ​នេះ​បាន​ធូរស្បើយ ដើម្បី​គោលដៅ​បង្កើន​សិទ្ធ​ផល​របស់​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កាន់តែ​មាន​សក្តានុពល ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​ម្យ៉ាងទៀត​យើង​ក៏​ធ្វើការ​បំផុស​ផ្សព្វផ្សាយ​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ