ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ឃ្លោក​ចេញ​​ភ្លែត ប៉ូ​លិស​ប៉េ​អឹ​ម​​​ចូលដល់​​ភ្លាម ​អ្នក​លេង​​ជា​ប់​​ តែ​មេ​​បាត់​ស្រមោល​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹង​ថា ក្រុម​អ្នក​លេ​ង​ខ្លា​ឃ្លោក​១​វង់បាន​នាំ​គ្នា​ចំ​តឹ​ត​លេង​អត់​មាន​គោរព​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ការ​ឆ្លង​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​.១៩នោះ​ទេ កើតឡើងកាលពី​ថ្ងៃ​ទី​១៣ ​កញ្ញា ឆ្នាំ​២០២១ ដោយ​ប្រមូល​ផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​ខ្លា​ឃ្លោក​)…


ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹង​ថា ក្រុម​អ្នក​លេ​ង​ខ្លា​ឃ្លោក​១​វង់បាន​នាំ​គ្នា​ចំ​តឹ​ត​លេង​អត់​មាន​គោរព​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ការ​ឆ្លង​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​.១៩នោះ​ទេ កើតឡើងកាលពី​ថ្ងៃ​ទី​១៣ ​កញ្ញា ឆ្នាំ​២០២១ ដោយ​ប្រមូល​ផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​ខ្លា​ឃ្លោក​) ប៉ុន្តែ​ខណៈ​មេ​កំពុង​ក្រឡុក​ដើម្បី​ឲ្យ​អ្នកលេង​ចាក់ ក៏​ស្រាប់តែ​ប៉ូ​លិស និង​ប៉េ​អឹ​ម​ទៅ​ដល់​ល្មម ហើយ​ក៏​នាំ​គ្នា​រត់​ប្រះអាយុ​បាត់​អស់​នៅ​សល់​តែ​ម្ចាស់ផ្ទះ សមត្ថកិច្ច​ចាប់​យក​ទៅ​ដុះក្អែល ។

ករណី​ខាងលើ​នេះ ​បាន​កើត​ឡើង​នៅផ្ទះ​របស់​ឈ្មោះ​លាង សុភាព ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​៣ នឹង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា នេះ លោក​អភិបាល នៃ​គណ​:​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​គណៈ​បញ្ជាការ​ឯកភាព​បាន​ដឹកនាំ​កម្លាំង​សមត្ត​កិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ទៅ​បង្ក្រាប​ករណី​ល្បែង​សុ​ី​សង (​ក្រឡុក​ខ្លា​ឃ្លោក​)១​កន្លែង នៅ​ចំណុច​ផ្លូវ​ចូល​កាស៊ីណូ​ហ្គោ​ល​
ថោ​ន ដែល​បន្ទប់​ជួល​ជាប់​នឹង​របង​កាស៊ីណូ​នោះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ មាន​ជ័យ ។

​ពេល​ចុះ​ទៅ​ដល់ទី​តាំង​លេងល្បែង​ស៊ីសង​នោះ អ្នកលេង​បានដឹង​ខ្លួន​មុន ក៏​រត់​យក​ប្រាស់​អាយុ​បាត់​អស់ នៅ​សល់​តែ​វត្ថុ​តាង និង​ឧបករណ៍​លេង​ដូច​ជា ៖ ១-​ប្រដាប់​ក្រឡុក​ខ្លា​ឃ្លោក ចំនួន​៥​ឈុត រីឯ​គ្រាប់​ខ្លា​ឃ្លោក​ពុំ​មាន​ទេ ​។ ​បន្ទាប់​មក ​គណៈ​បញ្ជាការ​ឯក​ភាព​ក៏​ហៅ​ម្ចាស់ផ្ទះយក​ទៅ​សាកសួរ និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ ឲ្យ​បញ្ឈប់​ការ​ជួបជុំ​គ្នា និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​តទៅ​ទៀត ៕ ​

អត្ថបទសរសេរ ដោយ