ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ហ៊ុន​ក្លិប Man Utd ធ្លាក់​ចុះ​ជាង​27%

8 ឆ្នាំ មុន

ហ៊ុន​របស់​ក្លិប​Man Utd មាន​តម្លៃ​ទាប​បំផុត​ចាប់តាំងពី​ចូល​ក្នុង​ទីផ្សារ​ភាគហ៊ុន​ដោយ​ធ្លាក់​ចុះ​ដល់​ទៅ​២៧%​ផ្ទុយ​ពី​អំឡុង​ខែវិច្ឆិកា កន្លង​មក ដែល​ធ្លាប់​ឡើង​ខ្ពស់កប់ពពក ។ ហ៊ុន​របស់ Man Utd ធ្លាប់​កើន​ខ្ពស់

ហ៊ុន​របស់​ក្លិប​Man  Utd មាន​តម្លៃ​ទាប​បំផុត​ចាប់តាំងពី​ចូល​ក្នុង​ទីផ្សារ​ភាគហ៊ុន​ដោយ​ធ្លាក់​ចុះ​ដល់​ទៅ​២៧%​ផ្ទុយ​ពី​អំឡុង​ខែវិច្ឆិកា កន្លង​មក ដែល​ធ្លាប់​ឡើង​ខ្ពស់កប់ពពក ។ ហ៊ុន​របស់ Man  Utd ធ្លាប់​កើន​ខ្ពស់​ដល់​១៨,៩៩​ដុល្លារ​ក្នុង​ខែវិច្ឆិកា ២០១៥ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ បាន​ធ្លាក់​ចុះ​សល់​១៣,៨៦​ដុល្លារ គឺជា​លើក​ដំបូង​ដែល​ហ៊ុន​របស់​Man  Utd មាន​តម្លៃ​ទាប​ជាង​ការ​បើក​លក់​នៅ​ថ្ងៃ​ដំបូង​ក្នុង​ផ្សារ​ហ៊ុន ។

មានការ​រំពឹង​ទុក​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​តម្លៃ​ហ៊ុន​របស់​Man  Utd  នឹង​រំកិល​ឡើង​ត្រឹម​១៤,១៤​ដុល្លារ​ក្នុង​មួយ​ហ៊ុន នេះ​បើ​យោង​តាម​សម្ដី​លោក​Ed  Woodward ប្រធាន​ក្លិប «​បិសាច​ក្រហម​» Man  Utd ដែល​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ឆ្លើយ​តប​នឹង​សំណួរ​ពី​អ្នក​វិនិយោគ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មក ៕