រន្ធ.ត់ណាស់! កីឡាករ Liverpool ម្នាក់បាក់កជើងឆ្វេង អំឡុងប្រកួតជាមួយ Leeds
អង់គ្លេស ៖ Harvey Elliott យុវជនកំពុងឡើងជើងវ័យ១៨ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool បានរបួសបាក់កជើងខាងឆ្វេង
អង់គ្លេស ៖ Harvey Elliott យុវជនកំពុងឡើងជើងវ័យ១៨ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool បានរបួសបាក់កជើងខាងឆ្វេង
អង់គ្លេស ៖ Harvey Elliott យុវជនកំពុងឡើងជើងវ័យ១៨ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool បានរបួសបាក់កជើងខាងឆ្វេង អំឡុងការប្រកួតសប្តាហ៍ទី៤នៃក្របខណ្ឌ Premier League របស់ពួកគេយកឈ្នះលើក្រុម Leeds United កាលពីយប់មិញ។
ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Elland Road ម្ចាស់ផ្ទះ Leeds បានចាញ់ភ្ញៀវ Liverpool ក្នុងលទ្ធផល ៣-០ ដែល៣គ្រាប់សម្រេចបានដោយកីឡាករ Mohamed Salah, Fabinho និង Sadio Mane។
អំឡុងការប្រកួត រឿងដ៏រន្ធត់បានកើតឡើង ដោយខ្សែបម្រើ Harvey Elliott បានរបួសបាក់កជើងខាងឆ្វេងស្រែកឈឺចាប់យ៉ាងខ្លាំង ក្រោយត្រូវខ្សែការពារ Pascal Struijk របស់ក្រុម Leeds ទាក់ជើងពីក្រោយ។ Elliott ត្រូវសែងចេញពីទីលាន ហើយបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈ Struijk ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមផងដែរ។
បើតាមដំណឹងចុងក្រោយពីក្លិប Liverpool បានបញ្ជាក់ថា Elliott ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅទីក្រុង Leeds ហើយ។ រូបគេនឹងត្រូវទទួលការវះកាត់នៅពេលឆាប់ៗខាងមុខនេះ ខណៈការធ្វើបច្ចុប្បន្នភាព រួមនិងព័ត៌មានផ្សេងទៀត ក្លិបនឹងជូនដំណឹងនៅពេលក្រោយ។
Harvey Elliott និងក្រុមគ្រួសារ រួមទាំងក្លិប Liverpool ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៅឯមន្ទីរពេទ្យ Leeds General Infirmary សម្រាប់ការសង្គ្រោះ និងការថែទាំដ៏យកចិត្តទុកដាក់ពីរបស់ពួកគេ។
សូមជម្រាបថា ជ័យជម្នះ ៣-០ របស់ Liverpool បានធ្វើឱ្យពួកគេស្ថិតនៅលេខ៣ មាន១០ពិន្ទុស្មើគា្នជាមួយក្រុមកំពូលតារាង Manchester United និងក្រុមលេខ២ Chelsea។ ខណៈ Manchester City, Brighton និង Tottenham Hotspur មាន៩ពិន្ទុស្មើគ្នា ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ