ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក់ សា​វិ​ន ​និង​ធន់ អៀន​ឡៃ​ ឈ្នះ​គូប្រកួត​ទាំង​ប្រផិតប្រផើយ​ដូច​គ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កីឡាករ​ចក់ សា​វិ​ន ​មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ និង​កីឡាករ​ធន់ អៀន​ឡៃ​ មក​ពី​សមាគម​កីឡាប្រដាល់​កង​

រាជធានី​ភ្នំពេញ​ ៖ ​កីឡាករ​ចក់ សា​វិ​ន ​មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ និង​កីឡាករ​ធន់ អៀន​ឡៃ​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ដែល​ជា​អ្នក​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​សៅរ៍​ ទី​១១​កញ្ញា​ កន្លង​មកនេះ​បាន​យកឈ្នះ​គូប្រកួត​ទាំង​ប្រផិតប្រផើយ​បំផុត​។

កីឡាករ​ចក់ សា​វិ​ន​ គេ​បាន​យកឈ្នះ​លើ​កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​កីឡាប្រដាល់​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ ។​

តាម​ពិត​ការ​ប្រកួត​រវាង​គូ​នេះ​ស្វិតស្វាញ​ខ្លាំង​ណាស់ តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥​គេ​បាន​ប្ដូ​រ​កណ្ដាប់ដៃ​គ្នា​យ៉ាង​សាហាវ​បំផុត ​។ ​ប៉ុន្តែ​ចក់ សា​វិ​ន ​បាន​បញ្ចេញ​ស្នៀត​កែង​និង​ជង្គង់​បុក​ទៅ​លើ​សោម វិ​ឆ័​យ ​ដូច​ព្យុះ ប៉ុន្តែ​សោម វិឆ័​យ ​ដែល​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែរ​នោះ មិន​បណ្ដោយ​ឱ្យ​ចក់ សា​វិ​ន ​វាយ​តាមតែ​អំពើរ​ចិត្ត​នោះ​ទេ គេ​ក៏​បាន​ប្រើ​ស្នៀត​ជើង​ទាត់​សំដៅ​កណ្ដៀតក្អម​ពេញ​ៗ ព្រមទាំង​បាន​ម៉ាត់​សំដៅ​ផ្ទៃមុខ​ផ្ទួន​ៗ​ជា​ច្រើន​ដៃ​ថែម​ទៀត​។

​ទោះជា​យ៉ាងណា​ សោម វិ​ឆ័​យ​ ដែល​មាន​វ័យ​រាង​ចំណាស់​បន្តិច​ទៅ​ហើយ​នោះ រាង​ស្រុត​កម្លាំង​បន្តិច​ចូល​ដល់​ទឹក​ទី​៤​និង​ទី​៥ ធ្វើ​ឱ្យ​ចក់ សា​វិ​ន មានឱកាស​បង្កើន​ការ​វាយ​សម្រុក​កាន់តែ​ខ្លាំង​លើស​ដើម បង្ខំ​ឱ្យ​សោម វិ​ឆ័​យ​ ដកថយ​ទាំង​ព្រលឹង​ចុង​សក់​ ។ ​ប៉ុន្តែ​ទោះបីជា​ចក់ សា​វិ​ន​ មាន​ប្រៀប​ដាច់​នៅ​ទឹក​ទី​៥​ក៏​ដោយ ចប់​ការ​ប្រកួត​គេ​បាន​ត្រឹមតែ​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​កីឡាករ​ធន់ អៀន​ឡៃ​ វិញ​នោះ​កាលពី​ប្រកាស​ដំបូង​គេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​រិ​ន ដេ​វិត ​មក​ពី​ក្លិប​នាគរាជ​ចតុមុខ​ឯណោះ​វិញ​ទេ ប៉ុន្តែ​ដោយសា​តែ ដេ​វិត​ មាន​បញ្ហា​សុខភាព​មិន​បាន​មក​ប្រកួត ត្រូវ​ប្ដូរ​ភ្លាម​ៗ​ដាក់​កីឡាករ ខេ​ម ចាន់​ ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ប្រកួត​ជំនួស​វិញ​ ។ ​ដោយសា​ការ​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ ខេ​ម ចាន់​ មិន​អាច​មានឱកាស​ក្លាយជា​ម្ចាស់​ប្រាក់​លាន តែ​ទោះជា​យ៉ាងណា ខេ​ម ចាន់​បាន​ធ្វើ​ឱ្យ ធន់ អៀន​ឡៃ​ មិនសូវ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ ។ ​គូ​នេះ​ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកចិត្ត​នោះ​ទេ គឺ​ចាប់តាំងពី​បើក​ឆាក​ប្រកួត​ទឹក​ទី​១​មក​ម៉្លេះ បាន​ប្រើ​សុទ្ធតែ​ក្បាច់​ពិសេស​ៗ​វា​យស​ម្រ​រុករក​គ្នា​យ៉ាង​សាហាវ​បំផុត​។​

កីឡាករ​ធន់ អៀន​ឡៃ​ ដែល​ជា​អ្នក​ដណ្ដើម​បាន​ប្រាក់​លាន​លើក​នេះ​គេ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិន​នឹក​ស្មាន​ដល់​ទៀត​ផង​។​ព្រោះ​អី​ការ​ប្រកួត​គ្នា​៥​ទឹក​ពេញ​មកនេះ គឺ​ប្រហាក់ប្រហែល​គ្នា​តាំងពី​កម្លាំង​ស៊ុ​ហ្វ​ឡើង​ទៅ​។​ម្យ៉ា​វិញទៀត សូ​ម្បី​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន​គេ​គិត​ថា​គូ​នេះ បើ​ឱ្យ​ស្មើ​ពិន្ទុ​គ្នា​ប្រហែលជា​សមរម្យ​ជាង​ ។ ប៉ុន្តែ​ចប់​ការ​ប្រកួត​ទឹក​ទី​៥​ចៅក្រម​ទាំង​៥​រូប​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​ធន់ អៀន​ឡៃ​ឈ្នះ​ដោយ​មិន​ឯកច្ឆ័ន្ទ​៣-២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ