ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ផ្លូវជាតិ​លេខ​៥ រង​ការ​លិចលង់​ដោយ​ជំនន់​​ទឹកភ្លៀង ក្រោយ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្រោយ​ពី​ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាល​ឲ្យ​ស្ថានភាព​ទឹក​នៅ​អាង​ទឹក​អន្លង់​ជ្រៃ ប៉ែក​ខាងលើ មានការ​កើនឡើង​ដែល​តម្រូវ​ឲ្យ​

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាល​ឲ្យ​ស្ថានភាព​ទឹក​នៅ​អាង​ទឹក​អន្លង់​ជ្រៃ ប៉ែក​ខាងលើ ស្ថិត​ក្នុង​ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ មានការ​កើនឡើង​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សម្រេច​បើកទឹក​បង្ហូរ​ចុះ​មក​ស្ទឹង​ក្រាំង​ពន្លៃ ក្នុង​បរិមាណ​ជំនន់​ទឹកភ្លៀង​ខ្លាំង​ពេក បណ្ដាល​ឲ្យ​ហូរ​លិច​លើ​ផ្លូវជាតិ​លេខ ៥ ដោយ​អន្លើ​។

ស្ថិត​ក្នុង​សា្ថ​នភា​ព​ទឹក​កំពុង​តែ​ហូរ​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩ និង​លេខ​៤០ ស្ថិត​ក្នុងភូមិ​ពោធិ​ឬ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ​អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​កំពុង​តែ​ហូរ​លើ​ផ្លូវជាតិ​នៅ​ចំណុច​ខាងលើ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​ស្នើ​ដល់​ក្រុមការងារ​សាងសង់​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​កំពុង​តែ​សាងសង់​ផ្លូវជាតិ​លេខ ៥ ជួយ​ចាក់​ដី និង​ថ្ម​កិន​បង្ហាប់ លើក​ឲ្យ​ខ្ពស់ ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ។ ជាមួយ​គ្នា​នេះ សូម​កាយ​បង្ហូរទឹក តាម​លូ​ប្រអប់​ធំ​ៗ​ដែល​កំពុង​តែ​បិទ​ខ្ទប់ ដើម្បី​ឱ្យ​ទឹក​ហូរ និង​ស្រក​បាន​លឿន ។ ក្នុង​គ្រា​ដែរ ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជប៉ុន ក៏​ទទួលយក​សំណើរ​របស់​អាជ្ញាធរ​ខេត្ត ហើយ​សន្យា​នឹង​ធ្វើ​ឲ្យ​រៀបរយ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា នេះ ។

សូម​បញ្ជាក់​ដែរ​ថា ដោយសារ​ស្ថានភាព​ផ្លូវជាតិ​លេខ ៥ ត្រូវ​បាន​លិចលង់​នៅ​ក្នុងភូមិ​សាស្ត្រ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​ណែនាំ​ដល់​សមត្ថកិច្ច​នគរបាល ជួយ​បង្វែរ​ការ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៥ ដោយ​ឲ្យ​រថយន្ត​ទេសចរ​ធុន​តូច​មក​ពី​ភ្នំពេញ វាង​ចេញពី​ចំណុច​វិហារ​ហ្លួង ស្រុក​ពញាឮ ចុះ​ទៅ​តាម​មាត់ទន្លេ ហើយ​ឡើង​មក​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្សារ​សាលា​លេខ​៥ ក៏​បាន ឬ​ក៏​មក​ឡើង​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច ក្បាល​ខ្នល់​សែ​ប ក៏​បាន ។ ចំណែក​រថយន្ត​ធុន​ទេសចរណ៍​ដែល​ចេញពី​ក្រុង​កំពង់​ឆ្នាំង ទៅ​រាជធានី​ភ្នំពេញ ក៏​ត្រូវ​វាង​តាម​ផ្លូវ​នេះ​ដូច​គ្នា​ដែរ ។ ដោយឡែក​រថយន្ត​ធុន​ធំ​ត្រូវ​បើក​តាម​ផ្លូវជាតិ​លេខ ៥ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​រៀបចំ​សម្រួល​ចរាចរណ៍​របស់​សមត្ថកិច្ច​តាម​ដងផ្លូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ