ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ ! Messi បាន​បំបែក​កំណត់​ត្រា​វីរបុរស​ប្រេ​ស៊ី​ល Pele

2 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ Lionel Messi ស៊ុត​បាល់​បញ្ចូល​ទី​បាន​៧៩​គ្រាប់​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្រោយ​ធ្វើ​បាន Hat-Trick

អា​ហ្ស​ង់​ទី​ន ៖ Lionel Messi ស៊ុត​បាល់​បញ្ចូល​ទី​បាន​៧៩​គ្រាប់​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្រោយ​ធ្វើ​បាន​៣​គ្រាប់​បន្ថែម​ទៀត (Hat-Trick) នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022​។ ដោយ​ថែម​ទាំង​បាន​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ផង​ដែរ​។

ជំនួប​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Monumental ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន Lionel Messi រកបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ របស់​អា​ហ្ស​ង់​ទី​ន​លើ​បូ​លី​វី សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ (​ម៉ោង​នៅ​កម្ពុជា​)​។

៣​គ្រាប់​បន្ថែម​នេះ ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្រុម PSG និង​ជា​ម្ចាស់​ពានរង្វាន់ Ballon D’or ៦​លើក​វ័យ​៣៤​ឆ្នាំ​រូប​នេះ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៧៩​គ្រាប់​ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​។ ដោយ​បាន​បំបែក​កំណត់​ត្រា កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) របស់​វីរបុរស​ប្រេ​ស៊ី​ល Pele ដែល​រកបាន​៧៧​គ្រាប់​។

សូម​ជម្រាប​ជូន​ថា អា​ហ្ស​ង់​ទី​ន​ឆ្លងកាត់​ការ​ប្រកួត​៨​លើក បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​ដោយ​មាន​១៨​ពិន្ទុ បន្ទាប់​ពី​ប្រេ​ស៊ី​ល​ដែល​នៅ​កំពូល​តារាង​មាន​២៤​ពិន្ទុ​។ តាម​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ អ៊ុយ​រូ​ហ្គា​យ (១៥​ពិន្ទុ​), អេ​ក្វា​ឌ័​រ (១៣​ពិន្ទុ​), កូ​ឡុំ​ប៊ី (១៣​ពិន្ទុ​), ប៉ា​រ៉ា​ហ្គា​យ (១១​ពិន្ទុ​), ប៉េ​រូ (៨​ពិន្ទុ​), ឈី​លី (៧​ពិន្ទុ​), បូ​លី​វី (៦​ពិន្ទុ​) និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា (៤​ពិន្ទុ​)៕ (​ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ