៥ថ្ងៃនេះឆ្នាំទាំង៥សំណាងធំលាភផ្ទួនមានលុយទិញដីឡានវីឡា
កំពូលហោរចិនសែបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំ ថោះ មមែ រោង រកា កុរ សុទ្ធតែជាអ្នកមានរាសីឡើងខ្ពស់ត្រដែត មានសំណាងធំ វាសនាល្អឈរលើគំនរមាសប្រាក់…
កំពូលហោរចិនសែបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំ ថោះ មមែ រោង រកា កុរ សុទ្ធតែជាអ្នកមានរាសីឡើងខ្ពស់ត្រដែត មានសំណាងធំ វាសនាល្អឈរលើគំនរមាសប្រាក់…
កំពូលហោរចិនសែបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំ ថោះ មមែ រោង រកា កុរ សុទ្ធតែជាអ្នកមានរាសីឡើងខ្ពស់ត្រដែត មានសំណាងធំ វាសនាល្អឈរលើគំនរមាសប្រាក់ ង៉ូវហេងខ្លាំង លាភធំហូរចូលមកក្នុងជីវិតរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃ១១ដល់ថ្ងៃ១៥កណ្តាលខែនេះ ។
ឆ្នាំថោះ មហាទន្សាយ ជាអ្នកមានភ័ព្វល្អតាំងពីកំណើតមក លេខនាំហេង១៤៤ នៅរង្វង់ប្រាំថ្ងៃនេះទេវតាទ្រព្យប្រទានពរជ័យឱ្យលោកអ្នកភប់ប្រសព្វតែលាភសំណាង មានជោគមានជ័យ មានសិរីសួស្តីចូលមកស្ថិតក្នុងជីវិត បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ ឯការងារតាមអង្គភាព ស្ថាប័នជោគជ័យដ៏ត្រចះត្រចង់ ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយតាមផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ សម្តីផ្អែមល្ហែមរកគ្នា គូរស្នេហ៍រស់នៅដោយសុខសាន្តជាមួយគ្នាអស់មួយជីវិត ។
ឆ្នាំមមែ ស្តេចពពែ អ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា រាសីខ្ពស់ត្រដែត លេខនាំសំណាង១៦៧ នៅក្នុងរង្វង់ប្រាំថ្ងៃនេះសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គអ្វីមករារាំងទេ លោកអ្នកសម្បូរលុយចាយ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង សំណាងកាន់តែខ្ពស់។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជាប់ជីវិតរួចស្រេចទៅហើយ និងជាមនុស្សមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ពិសេសជំនាញខាងការរកលុយ ។ ឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំរោង នាគរាជមានឫទ្ធិបារមី លេខលាភ១៧៨មហាសំណាងកើតមាន លាភចូលពេញៗ លុយចូលដូចទឹកបាក់ធ្វើឱ្យឃ្លាំងលុយចេះតែកើនឡើងខ្លាំងនៅក្នុងខែនេះ ។ ប្រុសស្រីកើតឆ្នាំរោងជាអ្នកមានលាភសំណាង មានមាសប្រាក់ ឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ និងប្រសព្វសំណាងបីគឺ ១-សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ ២-សំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម្ភ និង៣-សំណាងក្នុងរឿងស្នេហា ប្រុសស្រីមានភាពល្អូកល្អិន និងយល់ចិត្តគ្នាប្រពៃថ្លៃថ្លាណាស់ ។
ឆ្នាំរកា មាន់មាសសម្បូរជោគ អ្នកមានសំណាងធំប្រជុំសិរីសួស្តី នៅក្នុងរង្វង់ប្រាំថ្ងៃនេះលោកអ្នកសម្បូរលុយចាយ ង៉ូវហេងឡើងខ្លាំង លាភធំចូលមកជាប់មិនដាច់ ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាល ក្រោមការថែរក្សា លើកតម្កើងលាភយសអំពីសំណាក់ទេវតាទ្រព្យ និងព្រះធរណី ដូច្នេះជីវិតលោកអ្នកភប់ប្រសព្វតែលាភសំណាងនិងសិរីមង្គល ។ ពណ៌នាំលាភពណ៌ស្វាយ លេខហេង ៩៩៩ ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពផ្អែមល្ហែម និងការយល់ចិត្តគ្នាជារៀងរហូត ។
ឆ្នាំ កុរ កំពូលជ្រូកមានសំណាង ៥ថ្ងៃនេះរាសីលោកអ្នកឡើងខ្ពស់ត្រដែត ហុងស៊ុយល្អណាស់ មានលាភធំ សម្បូរលុយចាយណែនៗដៃ ប្រាថ្នាអ្វីក៏បានសម្រេចដូចបំណង ។ ជើងលេខប្រាប់ថា អ្នកកើតឆ្នាំនេះ លាភហេង២៦៨ជាប្រភេទមនុស្សមានឫទ្ធិអំណាចខ្លាំងក្លាឧត្តមប្រពៃណាស់ មានលាភ មានលុយ មានទ្រព្យច្រើនមហាសាល និងជាអ្នករស់នៅលើគំនរទ្រព្យសម្បត្តិដ៏មានសុភមង្គលមហាប្រសើរ ពណ៌នាំលាភ ពណ៌ខៀវ មានង៉ូវហេងល្អ ៕ សាន សារិន
ចែករំលែកព័តមាននេះ