ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ស្វាមីភរិយា​ប្រព្រឹត្ត​ទៅ​បាន​លុះណាតែ​ចេះ​សង្គ្រោះ​គ្នា

2 ឆ្នាំ មុន

ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ ជីវិត​ស្វាមីភរិយា​អាច​ប្រព្រឹត្ត​ទៅ​បាន​យូរយា​វជី​វាំង​គឺ​អស់​មួយ​ជីវិត លុះណាតែ​ប្រកាន់​យក​សង្គហធម៌​ទាំង​៥​នេះ​រៀង​ៗ​ខ្លួន ទើប​អាច​ទៅ​រួច គ្រួសារ​មាន​សិរី​សួស្តី ។ ១-​ភរិយា គិតគូរ​ម្ហូបអាហារ រីឯ​ភស្តា​តម្កើង​ស្រឡាញ់​ស្មោះស្ម័គ្រ ២-​ភរិយា…

ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ ជីវិត​ស្វាមីភរិយា​អាច​ប្រព្រឹត្ត​ទៅ​បាន​យូរយា​វជី​វាំង​គឺ​អស់​មួយ​ជីវិត លុះណាតែ​ប្រកាន់​យក​សង្គហធម៌​ទាំង​៥​នេះ​រៀង​ៗ​ខ្លួន ទើប​អាច​ទៅ​រួច គ្រួសារ​មាន​សិរី​សួស្តី ។

១-​ភរិយា គិតគូរ​ម្ហូបអាហារ រីឯ​ភស្តា​តម្កើង​ស្រឡាញ់​ស្មោះស្ម័គ្រ

២-​ភរិយា គប្បី​ស្រឡាញ់​ញាតិ​ប្តី រីឯ​ស្វាមី មិន​មាក់ងាយ​ប្រពន្ធ

៣-​ភរិយា ស្វាមី​មិន​ក្បត់គ្នា​ទោះ​ក្នុង​គ្រា​ណា​ក៏​ដោយ

៤-​ភរិយា​ចេះ​រក្សាទ្រព្យ ប្តី​ចេះ​គាប់​ផ្តល់​សិទ្ធ​ជា​ធំ

៥-​ភរិយា ឧស្សាហ៍​ធ្វើ​គេហកិច្ច ប្តី​ចាំ​ជា​និច្ច​ឱ្យ​ប្រពន្ធ​ឡើង​សេរី ។

កាលបើ​ស្វាមីភរិយា​ទាំងឡាយ​ណា​ប្រតិបត្តិ​តាម​សង្គហធម៌​ទាំង​៥​នេះ​ឱ្យ​បាន​មែន​ៗ ជីវិត​គូស្នេហ៍​ទាំងឡាយ​នោះ​នឹង​មាន​សិរី​សួស្តី សម្បូរ​សប្បាយ គ្រួសារ​មាន​សុភមង្គល​ជា​រៀង​រហូត​ទល់​នឹង​ជីវិត​ចុង​ក្រោយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ